លោក ជាប សៅ មេគយ​ចល័ត​លើផ្ទៃសមុទ្រ​ប្រមួល​លុយពីឈ្មួញ​រកស៊ីទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ

pensimorn_001រាជធានី​ភ្នំពេញ លោក ជាប សៅ កំពុង​ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើរ ប្រមូល​លាភសក្ការៈ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរយៈ​ការឃុបឃិត បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ​ដូចជា នៅ​ចំណុច​ផែ​ឯកជន​នៅ​កោះ​ខ្យង ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​ឈ្មួញ ដែល​រកស៊ី​ដុះ​ស្លែ​នៅ​ទីនោះ​មានឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន ហើយ​យក​ស្តុក​ទុក​ក្នុងផ្ទះ និង​ឃ្លាំង​របស់​ពួកគេ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​ ។

ក្នុង​តួ​នា​ទី​​ជា​​មេ​​គយ​​ច​ល័ត ប​ង្ក្រាប​​បទ​ល្មើស​​លើ​​ផ្ទៃ​ស​មុទ្រ​​លោក ជាប សៅ បាន​ប្រ​ព្រឹ​ត្ត​​អំ​ពើ​ពុក​រលួយ ឃុប​ឃិត​​ឲ្យ​​ក្រុម​​ឈ្មួញ​ ​ទាំង​​តូច​​ទាំង​​ធំ រក​ស៊ី​​ដឹក​ជញ្ជូន​​ទំ​និញ គេច​ពន្ធ​​ខុស​ច្បាប់​​តាម​​ដែន​ស​មុទ្រ យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត មិន​ដែល​​មាន​ការ​បង្ក្រាប​ម្តងណា​ឡើយ ហើយ​បើទោះបីជា​មានការ​ផ្លាស់ប្តូ​រ មេ​គយ​ចល័ត​រួចហើយ​ក៏ដោយ ក៏​លោក ជាប សៅ នៅតែ​ជា​មនុស្ស​ត្រូវប៉ាន់ ដែល​លោក កើត សុធា​រ៉ា ជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី​ត្រូវការ ព្រោះ​លោក ជាប សៅ ជា​មន្ត្រី​ដែល​ពូកែ​កាប់​ដាវ កៀងគរ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​ថ្នាក់លើ​។​

ឈ្មោះ រ៉ា និង​ឈ្មោះ​តា​លាវ គឺជា​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ធំជាងគេ រួមមាន​សាំង​គេចពន្ធ ប្រេងម៉ាស៊ីន ទំនិញ​ចម្រុះ គ្រឿង​ចាប់ហួយ និង​ភេសជ្ជៈ​ជាដើម ដឹកជញ្ជូន​តាម​ទូក​ធំៗ មក​ឡើង​ផែ​ផ្ទាល់ខ្លួន​នៅក្រោយ​ផ្ទះ រួច​បញ្ជូន​យកទៅ​ស្តុក​ទុក និង​បន្ត​ចែកចាយ នៅតាម​ស្ថានីយ៍​ប្រេង និង​តាម​ដេប៉ូ​មួយចំនួន នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ហើយ​បន្ត​នាំទៅ​លក់ នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។ ទូក​ធំៗ​មួយ​ជើងៗ​របស់​ឈ្មោះ រ៉ា និង​តា​លាវ បាន​ផ្ទុកទំនិញ​ជាច្រើន​ប្រភេទ ដូចជា​ប្រេងសាំង និង​ប្រេងម៉ាស៊ីន បើ​គេ​វាយតម្លៃ​ជា​ប្រាក់​ពន្ធ​វិញ មិនតិចជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។​

គេ​ចង់ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្រាវជ្រាវ ពី​អំពើពុករលួយ របស់លោក ជាប សៅ ឡើងវិញ​ផង ព្រោះ​អំឡុង​ពេលដែល​លោក ជាប សៅ កាន់តំណែង​ជា​មេ​គយ​ចល័ត ទទួល​ផែន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹក គាត់​បាន​ប្រើប្រាស់​តួនាទី ទៅ​ប្រព្រឹត្ត​អំពើពុករលួយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មាន​ដី​ផ្ទះ​វីឡា និង​ឡាន​ប្រើប្រាស់​មិន​ខ្វះ តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ចូលខ្លួន​ទៅ​បង់លុយ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់  ៕