សម​ត្ថកិ​ច្ចពាក់ព័ន្ទនៅ​ច្រ​ក ៤​០០ ជាអ្ន​កបើក​ភ្លើង​ខៀវឲក្រុមឈ្មួ​ញនាំធ្យូង​ចេញទៅ​​លក់ស្រុ​ក​ថៃដោ​យសេរី

ប្រភពព័ត៌មាន​ពី​សកម្មជន​ព្រៃឈើ​នៅ​ខេត្តបាត់ដំបង បានឲដឺងថា ធ្យូង​ចន្លោះ​ពី ៧០ទៅ ៩០តោន​ក្នុង​មួយ​សប្តាហ៍ៗ ដែល​បានមកពី​ការកាប់បំផ្លាញ​ឈើ​ក្នុង​តំបន់​អភិរក្ស ត្រូវបាន​ឈ្មួញ​ខ្មែរ និងឈ្នួញ​សៀមបាន ឃុបឃិត​គ្នា​ដឹក​ចេញ​តាម​ច្រក ៤០០ ក្នុង ស្រុក​សំឡូត ទៅ ស្រុក​បរ​រ៉ៃ ខេត្ត​ត្រាត ជាច្រើន​ឆ្នាំមកហើយ​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​ដឹក​ធ្យូង ដោយ​ឈ្មួញ​ដើរ​ប្រមូល​ទិញ ពី​ពលរដ្ឋ​ដោយ​បើកចំហ​នេះ មិន​ត្រូវបាន​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើការ​ទប់ស្កាត់​នោះទេ គឺ​គិតតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួនដើរហឺហារដោយសេរី​។

សកម្មជន​បរិស្ថាន​នៅ​ខេត្តបាត់ដំបង បាន​ប្រទះឃើញ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង យ៉ាង​គគ្រឹកគគ្រេងតាម​រថយន្ត​ធុន​ធ្ងន់ និង​ឡាន​កែច្នៃ​ចំនួន​ច្រើន​គ្រឿង ដោយ​ឆ្លង​ចេញទៅ​ប្រទេស​សៀម តាម​ច្រក ៤០០ ក្នុងភូមិ​សាស្ត្រ ស្រុក​សំឡូត  ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​បញ្ចាក់ ថា អ្នកបើកបរ​រថយន្ត​ដឹក​ធ្យូង​ទាំងនោះ មិនបាន​បង្ហាញ​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត​​​ឲ្យ​ដឹកជញ្ជូន​ធ្យូង ទេ ដោយ​ពួកគេ​គ្រាន់តែ​បាន​ប្រាប់ ​ទាំង​ទើសទាល់​ថា គេ​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញពាក់ព័ន្ធទាំងអស់ ដែល​ឈរ​យាម​តាមផ្លូវ នៅពេល​ដឹក​ចេញ​។ ជុំវិញ​បញ្ហា​នេះ នាំ​ឲ្យ​គេ​សង្ស័យថា​សមត្ថកិច្ច​កម្ពុ​ជា ជា​អ្នក​ឃុប​ឃិត​បើកដៃ​ឲ្យ​មាន​ការនាំ​ធ្យូង​ចេញ ព្រោះ​បើ​គណៈកម្មការ​ព្រំដែន និង​នគរបាល​តាមផ្លូវ មិន​អនុញ្ញាត ម៉េច​ដឹកចេញទៅ​កើត​។​

ប្រភព​ដដែល​បញ្ជាក់ថា ធ្យូង​ដឹក​ម្តងៗ​ជាច្រើន តោន ចុះ​រាប់​ខែ​តាំង​ពីមុន ឆ្នាំ​២០១៤ មក​។ ប្រភព​ដដែល​អះអាងថា ឈើ​ដែល​យកទៅ​ដុត​ធ្វើ​ធ្យូង​នោះ គឺ​កាប់​ចេញពី ស្រុក​សំឡូត នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុះ ព្រៃ​សហគមន៍ និង​ដែន​អភិរក្ស​សំឡូត​៕

a302