ខេត្តព្រៃវែង៖មន្ត្រីជាច្រើននៅ ក្នុងមន្ទីរធម្មការនិងសាសនា ខេត្តព្រៃវែងបាន ទំលាយឲ្យដឹងថា ក្រោយពី បណ្តាញព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយ អំពីរឿងអាស្រូវ ពុក រលួយរបស់ លោកប្រធានមន្ទីរ មុំច័ន្ទតារានិងប្អូន ថ្លៃឈ្មោះ ប៊ុតសុផល ជាប្រធានការិយាល័យ រដ្ឋបាលនិងហិរិញ្ញវត្ថុរបស់ មន្ទីរនោះបានធ្វើឲ្យលោក ប្រធានមន្ទីរនិង ប្អូនថ្លៃឆេះ ដុំយ៉ាងខ្លាំងដោយសារការ ចុះផ្សាយនេះសាលា ខេត្តព្រៃវែងដែលមានលោក ហាស់សារ៉េតជាអភិបាលបានបញ្ជាឲ្យលោក ប្រធានមន្ទីរធ្វើការបំភ្លឺជុំវិញ ករណីដែលកាសែតបានចុះផ្សាយ។ ហើយក្នុងរឿងមួយនេះ បានធ្វើ ឲ្យមានការ ចាប់អារម្មណ៍ពីសំណាក់លោក អភិបាលខេត្តនិងមន្ត្រីពាក់ព័ន្ធ ជាច្រើនក៏លោកប្រ ធានមន្ទីរ មុំច័ន្ទតារាមិនបាន បន្ថយសកម្មភាពនៃការ ប្រព្រឹត្តិអំពើពុករលួយនោះទេ ដោយរូបគាត់ប្រព្រឹត្តិអំពើពុករលួយនិងបង្កព្យុះភ្លៀងកាន់តែខ្លាំងថែមទៀត។
តាមប្រភពបានឲ្យដឹងទៀតថាលោកប្រធានមន្ទីរធម្មការមុំច័ន្ទតារានិងប្អូនថ្លៃបានកឹបកេងប្រាក់របស់មន្ទីររាប់រយលានរៀលនៅឆ្នាំ២០១៤នោះគឺនៅក្នុងឆ្នាំ២០១៥នេះថវិកា ជាតិមិនទាន់ត្រូវបានទំាលាក់ឲ្យចាយក្រៅពីប្រាក់បៀរវត្តន៍នោះពិតមែនប៉ុន្តែលោកប្រធានមន្ទីរមុំ ច័ន្ទតារា នៅតែមានឧកាសរកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ ខ្លួនដោយរូបគាត់បានប្រើយុទ្ធសាស្រ្តរៃអង្គាសប្រាក់ពីតាមវត្តទូទាំងខេត្តព្រៃវែងសរុប ៥០០វត្ត ដោយក្នុងមួយវត្តតំរូវអោយឧបត្ថមប្រាក់១លានរៀលសំរាប់ធ្វើការិយាល័យធម្មការ នៅក្រុងនិងស្រុកទាំង១៣នៃខេត្តព្រៃវែង។ហើយយុទ្ធសាស្រ្តនេះអ្នក ដែលមិនដឹងពីគំនិតមាយាទរបស់លោកប្រធានមន្ទីរមុំច័ន្ទតារាទេនោះគឺគេនឹងថាគាត់មានគំនិតប្រឹងប្រែងអភិវឌ្ឍន៍ប៉ុន្តែសំរាប់អ្នក ដែលដឹងការពិតទើបថាគឺជាល្បិចដើម្បីកឹបកេងប្រាក់ដែលប្រមូលមកហោប៉ាវនិងសល់មួយចំនួនយកទៅធ្វើបន្តិចបន្តួចដើម្បីបង្គ្រាប់កិច្ចនិងថាខ្លួនជាមនុស្សមានស្នាដៃទៀតផង។ ហើយការដែលលោកប្រធានមន្ទីរមានគំនិតក្នុងការ រៃអង្គាសប្រាក់ធ្វើការិយាល័យធម្មការនៅក្រុងនិងស្រុកគឺជាគំនិតផ្ទាល់ខ្លួនរបស់គាត់ដោយពុំមានការអនុញ្ញាតិច្បាប់ពីក្រសួងនិងសាលាខេត្តព្រៃវែងទេ។តាមប្រភពដដែលបញ្ជាក់ថាលោកប្រធានមន្ទីរមុំច័ន្ទតារាក្រៅពីការប្រព្រឹត្តិអំពើពុករលួយដ៏ធ្ងន់ធ្ងរនៅគ្រប់រូបភាពគឺរូបគាត់ជាមនុស្សគ្រួសារនិងបក្ខពួកនិយមដោយនៅពេលថ្មីៗនេះរូបគាត់បានរត់ការណ៍សុំតែងតាំងប្អូនថ្លៃឈ្មោះប៊ុតសុផលឲ្យឡើងជាអនុប្រធានមន្ទីរបន្ទាប់ពីខ្លួននិងដោយពុំមានការឯកភាពពីអនុប្រធានមន្ទីរទាំងពីររូបទៀតផង។ ដោយក្នុងសំណើរសុំតែងតាំងប្អូនថ្លៃជាអនុប្រធានមន្ទីរគឺមានភ្ជាប់និងឯកសារដែលមានលក្ខណៈមិនប្រក្រតីដូចជាការយកបញ្ជីរវត្តមានរបស់មន្ត្រីដែលចូលរូមនៅក្នុងអង្គ ប្រជុំការងារផ្សេងរបស់មន្ទីរទៅដាក់ថាបញ្ជីរអ្នកចូលរួមប្រជុំវាយតំលៃគាំទ្រឲ្យលោកប៊ុតសុផល ឡើងជាអនុប្រធានមន្ទីរនិងដោយយកព្រះសង្ឈទៅធ្វើជាបេក្ខជនអនុប្រធានមន្ទីរដើម្បីអោយអភិបាលខេត្តនិងក្រុមប្រឹក្សារខេត្តសំរេចក្នុងការតែងតាំង ប៉ុន្តែមូលហេតុដែលលោកប្រធានមន្ទីរមុំច័ន្ទតារា យកព្រះសង្ឈទៅធ្វើជាបេក្ខជនគឺដើម្បីអោយអភិបាលខេត្តនិងក្រុមប្រឹក្សាខេត្តត្រូវតែសំរេចយកលោក ប៊ុត សុផល ឲ្យឡើងជាអនុប្រធានមន្ទីរ។ ហើយមកដល់ពេលនេះទាំងអភិបាលខេត្តនិងក្រុមប្រឹក្សាខេត្តមិនទាន់មានចំណាត់ការសំរេចបែបណាទេដោយសារតែអនុប្រធានមន្ទីរទាំងពីរបានប្តឹងជុំទាស់ផែនការនេះ។
មន្ត្រីជាច្រើននៅក្នុងមន្ទីរធម្មការខេត្តព្រៃវែងក៏បានធ្វើការអំពាវនាវសុំឲ្យលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាមិនឃិននិងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមទាំងលោកអភិបាលខេត្តព្រៃវែងហាស់សារ៉េតប្រញាប់ចាត់វិធានការដោះស្រាយករណីមួយនេះជាបន្ទាន់ហើយអ្វីដែលពួកគាត់ចង់បានគឺត្រូវកែសំរួលតួនាទីលោក មុំ ច័ន្ទតារាអោយទៅកាន់ការងារផ្សេងនៅក្រសួងឬក៏ចាត់វិធានការតាមផ្លូវច្បាប់ទៅលើរឿងអំពើពុករលួយដែលគាត់បានប្រព្រឹត្តិនាពេលកន្លងមក។