សម​ត្ត​កិច្ច​ជំនា​ញច្រកទ្វា​រប៉ោយ​ប៉ែតជាប់​ពាក់ពន្ទ័និងកា​រនាំចូ​លជ្រូក​ក្រហម​និងមា​ន់ពីប្រទេ​សថៃ

ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ បាននិយាយ​ថា សមត្ថកិច្ច​នៅតាម​ព្រំដែន​កម្ពុជា ថៃបានអនុញ្ញាត​ឲ្យ​មាន់​ថៃ រាប់ពាន់​តោន ចូលមក​លក់​បែប​អនាធិបតេយ្យ តាម​ផ្សារ​នានា​នៅក្នុង ខេត្តបន្ទាយមានជ័យ មុន​រដូវចូលឆ្នាំ​ខ្មែរ​ចូលមក​ដល់ ដែល​សកម្មភាព​បែបនេះ កើតមាន​រាល់ថ្ងៃ មិនឃើញ​មាន​សមត្ថកិច្ច​ជំនាញ ណា​ម្នាក់ ចុះទៅ​អង្កេត និង​ត្រួតពិនិត្យ នោះឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ គ្រប់ផ្នែក គ្មាន​ការទប់ស្កាត់​នោះទេ ដោយ​បណ្តោយ​ពលរដ្ឋ​ឯទៀត ដែល​មិនដឹង​អ្វី​សោះ អាច​ទទួលទាន​ទៅ​ពិតជា​ជួបប្រទះ​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​។​

លោក​ហ៊ុន សែន បានបញ្ជាក់​នៅ​ខេត្តបន្ទាយមានជ័យ ថា ហាម​ដាច់ខាត​មិន​ឲ្យ​មាន​បទល្មើស ឆ្លងដែន និង​ការជួញដូរ​មនុស្ស ទៅមក​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ ឡើយ តែ​ក្រោយពី​លោក​ហ៊ុន សែន បាន​ព្រមាន​រួចហើយនោះ គេ​សង្កេតឃើញ បទល្មើស​សេដ្ឋកិច្ច តាម​ព្រំដែន កម្ពុជា និងថៃ បន្ត​កើតឡើង​ដូច​ទឹកបាក់​ទំនប់ តែម្តង ដែល​រួមមាន ជ្រូក​ក្រហម មាន់​រស់ មាន់​ងាប់ រាប់ពាន់​តោន បទល្មើស​ម៉ូតូ គេចពន្ធ រាប់រយ​គ្រឿង ក៏មាន​ការនាំ​ចូលមក​ផងដែរ​។ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ រិះគន់ថា​លោក​ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​អនុវត្តន៍​ច្បាប់​នោះទេ គឺ​ដូច​វែក​ចក​កណ្តាល​បឹង​អញ្ចឹង ព្រោះ​មន្ត្រី​ខិលខូច​ដឹងថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន ពុករលួយ​ស្ទើរតែ​គ្រប់​ជាន់ថ្នាក់។

ប្រភពព័ត៌មាន​ពី​ច្រកទ្វារ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រាយ​ការណ៍​​ឲ្យ​​ដឹងថា សមត្ថកិច្ច​ជំនាញ និង​ឈ្មួញ​បាន​ឃុបឃិត​គ្នា​បើកដៃ​​ឲ្យ​មានការ​នាំចូល​ជ្រូក​ក្រហម​ពី​ប្រទេស​ថៃ ​។ អាជីវក​រមូ​យ​រូប បានបញ្ជាក់​ប្រាប់ថា កុងត្រូលជជុះ​ជាច្រើន​កន្លែង ក៏​ត្រូវបាន​រូបគាត់​ប​ង់​លុយ​ជូន​សមត្ថកិច្ច​ជំនាញ ផងដែរ ។ ម្ចាស់​ទំនិញ​ខាងលើ​ដដែល ក៏បាន​បង្ហើប​ទៀតថា រដូវចូលឆ្នាំ​ខ្មែរ​ដែល​ជិត​ចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដូច្នេះ​ឈ្មួញ​ត្រូវតែ​នាំចូល​ទំនិញ ពី​ប្រទេស​ថៃ មក​លក់​កាន់តែច្រើន​សន្ធឹកសន្ធាប់  ក្នុងពេលដែល​អស់លោក​មន្ត្រី​ខាងលើ ខិតខំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​តាមច្រើន​រូបភាព ដើម្បី​យក​ចាយវាយ​ក្នុង​រដូវចូលឆ្នាំ​ខ្មែរ មាន​រយៈពេល​បី​ថ្ងៃ​។

​ចំពោះ​ករណី​នាំចូល​ទំនិញ​គ្មាន​គុណភាពមហាជន​ជា ច្រើន​ដែល​រស់​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន ហើយ​បានដឹង​ពី​ភាពអនាធិបតេយ្យ ក្នុងការ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ បាន​ព្រួយបារម្ភ​ថា បើសិនជា​គេ អនុញ្ញាត​ឲ្យ​មាន់​រស់ មាន់​ងាប់ និង​អាហារ​ខូចគុណភាព​ជាច្រើន រួមជាមួយ​ជ្រូក​ក្រហម ដែល​កំពុង​នាំចូល​ប្រទេស​កម្ពុជា តាម​ច្រករបៀង បន្ត​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ ប្រាកដជា សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ នឹង​ជួបប្រទះ​ផលប៉ះពាល់​រយៈពេល​ខ្លី មធ្យម និង​វែង​មិន​ខាន​។​

e5a22698-3476-43fb-b8b4-88ef8ab75ea9-420x288