រាជធានីភ្នំពេញ ៖ក្រោយតែងតាំង លោកព្រហ្ម ចាន់សុខាកាន់ តួនាទីជាប្រធាននាយក ដ្ឋានលិខិតឆ្លងដែន នៃក្រសួង មហាផ្ទៃនោះ មន្ត្រីនគរបាល ជាច្រើនបានធ្វើការរិះ យ៉ាងខ្លាំង ហើយពួកគេបានដាក់ ការសង្សយ័ថា មានអំពើពុក រលួយព្រោះ ថាមានភាពមិន ប្រក្រតីក្នុងមុខតំណែង ត្រូវប៉ាន់មួយនេះគឺមិនជាការងាយៗ ឡើយសំរាប់ មន្ត្រីតូច តាចត្រឹម តំណែងស័ក្តិ៤ប៉ុណ្ណោះ ឡើងឋានៈ ប្រធាននាយកដ្ឋានលិខិតឆ្លង ដែនផ្កាយ១ ។ ប្រភពខាងលើ បន្តថាលោកព្រហ្ម ចាន់សុខា ជាមនុស្សជំនិតអតីតៈ លោកប្រធាននាយកដ្ឋាន ចាស់វុធ ផល្លី បច្ចុប្បន្នឡើង តួនាទី ជាអគ្គរង ទទួលបន្ទុកតំណែង លោកព្រហ្ម ចាន់សុខានេះ ផងដែរ។លោកព្រហ្ម ចាន់សុខាជាមនុស្សពូកែ អោបដៃអោបជើងនិងរកលុយគាប់គុណមេកើយទើបទទួលបានតំណែងដ៏ល្អខាងលើនេះ។ប្រជាពលរដ្ឋមិនត្រូវបានមន្ដ្រីនគរបាល លិខិតឆ្លងដែនយកចិត្ដទុកដាក់ជួយធ្វើ ការងារ ប្រសិនបើពុំមានថវិកាដូចការ ទាមទារដែលគេហៅថា សេវារត់ការ ក្នុងតម្លៃខ្ពស់លើសពីក្រសួងមហាផ្ទៃ កំណត់នោះ ។ ជាធម្មតាក្រសួងមហាផ្ទៃ កំណត់ឱ្យយកតម្លៃត្រឹមតែ១០០ដុល្លារ ។ប៉ុន្ដែជាក់ស្ដែងការធ្វើលិខិតឆ្លងដែន ធម្មតាដោយមិនបាច់បង់សេវារហ័ស ក៏ត្រូវចំណាយយ៉ាងតិចចាប់ពី១២៥ ដុល្លារទៅ១៣០ដុល្លារ ហើយលឿនបំផុត ពី៤៥ថ្ងៃទៅ៦០ថ្ងៃ ។
អង្គភាពលិខិតឆ្លងដែនក្នុងមួយថៃ្ងៗ ប្រមូលថវិកាបង់ពន្ធជូនរដ្ឋបាន ច្រើនក្នុងកម្រិតខ្ពស់តាមរយៈការងារធ្វើលិខិតឆ្លងដែនក៏បានកើតមាន អំពើ ពុករលួយលក្ខណៈទ្រង់ទ្រាយធំតាមរយៈ ការកំណត់តម្លៃលិខិតឆ្លងដែន ដែលស្ថិត លើចេះតែថាពីថ្នាក់ដឹកនាំនៅទីនោះ ។បើទោះជាក្រសួងមហាផ្ទៃបានចេញលិខិតកំណត់ពីតម្លៃធ្វើលិខិត ឆ្លងដែនយ៉ាងច្បាស់លាស់ក៏ដោយ ។ប៉ុន្ដែការធ្វើលិខិតឆ្លងដែនកន្លងមកក៏ដូច ពេលបច្ចុប្បន្នប្រធានអង្គភាពនាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនមិនបានអនុវត្ដ តាមការកំណត់របស់ក្រសួងមហាផ្ទៃនោះទេ ឆ្លៀតបង្កើតឱ្យមានអំពើពុករលួយកៀបសង្កត់លើ ប្រជាពលរដ្ឋពលករតាមអំពើចិត្ដ ហើយតម្លៃដូចផ្សារត្រីកំណត់លើបបូរ មាត់ដោយមន្ដ្រីនៅទីនោះតែប៉ុណ្ណោះ ។
ហាងឆេងលិខិតឆ្លងដែនត្រូវ បានមន្ដ្រីនគរបាលនៅទីនោះបានកំណត់ យកតម្លៃតាមរយៈពេលការប្រើពេលយូរថ្ងៃនិងឆាប់ ។ បើក្នុងរយៈពេលពី៣ថ្ងៃទៅ១សប្ដាហ៍ត្រូវ បានគេកំណត់ឱ្យបង់ក្នុងតម្លៃ៤០០ដុល្លារទៅ៤៥០ដុល្លារ ។ បើរយៈពេល១សប្ដាហ៍ ទៅ១០ថ្ងៃយកតម្លៃ២៨០ដុល្លារទៅ៣០០ដុល្លារ និងរយៈពេល១ខែយកតម្លៃ១៩០ដុល្លារ ។ តម្លៃខាងលើនេះមិនមែនជា ការកំណត់របស់ក្រសួងមហាផ្ទៃ ឬក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ អាចកើតឡើងដោយសារអំពើពុករលួយ ភាពធូររលុងរបស់ប្រធានអង្គភាព ដែលសម្លឹងឃើញប្រយោជន៍ពីករណីនេះ រហូតដល់គេដឹងថា កន្លែងធ្វើលិខិតឆ្លងដែន បង្ហាញពីភាពរញ៉េរញ៉ៃនិងគ្មានសណ្តាប់ធ្នាប់នេះតែម្ដងកំពុងយកការិយាល័យលិខិត ឆ្លងដែនធ្វើជាជំនួញទាំងបំពាន ស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្ដទុក ដាក់កំណែទម្រង់ស៊ីជម្រៅលុបបំបាត់ អំពើពុករលួយដែលមានលោកសខេងប្រធានក្នុងការកែទម្រង់។
ក្នុងម្នាក់ៗពលរដ្ឋត្រូវចំណាយប្រាក់ ចំនួន៤៥០ដុល្លារធ្វើលិខិតឆ្លងដែននេះ គេសន្យារយៈពេល៥ថ្ងៃ ។ប៉ុន្ដែ១០ថ្ងៃបាន រួចរាល់។ពលរដ្ឋម្នាក់លើកឡើងថា គាត់ចំណាយប្រាក់អស់២៨០ ដុល្លារត្រូវការធ្វើលិខិតឆ្លងដែន ហើយ ប្រើរយៈពេល១៨ថ្ងៃ ដែលពេលនោះគេ ទាមទារ៥០០ដុល្លារបើចង់ធ្វើ៣ថ្ងៃ។ ប៉ុន្ដែ ដោយរូបគាត់ជាកម្មករទៅបម្រើការងារនៅ ប្រទេសថៃក៏ប្រមែប្រមូលបានត្រឹម២៨០ ដុល្លារ ទើបគេជួយបានធ្វើរយៈពេល ១៨ថ្ងៃរួចរាល់ ។សេចក្តីរាយការណ៏ពីមន្ដ្រីនគរបាលជាច្រើននាក់បាន ទម្លាយថាលោក ព្រហ្ម ចាន់សុខា កំពុងមាន មោទនភាពនិងយកឈ្មោះអ្នកធំមកការ ពារអំណាចតួនាទីអំពើពុករលួយរបស់ ខ្លួន ខណៈតាំងខ្លួនជាសែស្រឡាយរដ្ឋលេខាធិការមួយរូបនៅក្រសួងមហាផ្ទៃ។លោក ព្រហ្ម ចាន់សុខា គឺជា នាយនគរបាលមួយរូបដែលបានពាក់ព័ន្ធ និងចេញមុខរឿងធ្វើលិខិតឆ្លងដែនសេវា រហ័សប្រកបដោយឥទ្ធិពល និងអាទិភាព រឿងទង្វើពុករលួយនេះ។ប៉ុន្ដែទីបំផុតអ្នកដែលប្រព្រឹត្ដិ អំពើពុករលួយត្រូវបានថ្នាក់លើតែងតាំង ជាប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លង ដែននេះទៅវិញ?
លោក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនដែលទើបតែឡើងកាន់តំណែងថ្មីខណៈដែលការតែងតាំងនេះខុសឋានានុក្រមព្រោះការតែងតាំងនេះវាលោតផ្លោះលឿនជាងផ្លេកបន្ទោរទៅទៀតបន្ទាប់ពីលោកព្រហ្មចាន់សុខាទើបតែធើ្វការបានស័ក្តិ៤តែប៉ុណ្ណោះស្រាប់មកពាក់ផ្កាយ១យ៉ាងឆាប់រហ័សហើយក្លាយទៅជាប្រធាននាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនហើយបានមកត្រួតលើលោកកែវសាវ៉ាតដែលមានតួនាទីអនុប្រធាននាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនទៅវិញ។នេះក៏បញ្ជាក់ឲ្យឃើញថាជាអំពើពុករលួយផងដែរក្នុងការឡើងផ្លោះស័ក្កិលឿនរហូតដល់ផ្កាយនោះ។
ប្រភពពីមន្រ្តីតូចតាចនៅកន្លែងនាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនបានបង្ហើបឲ្យយើងដឹងថាតួនាទីប្រធាននាយកដ្ឋានស្ថិតិនិងលិខិតឆ្លងដែនសមតែលោកកែវសាវ៉ាតព្រោះគាត់បានបំរើការងារនេះអស់រយៈពេល២៥ឆ្នាំហើយឥឡូវនេះទៅជាកូនចៅត្រួតមេវិញម្តង។