លោក ឈូរ សុធា ប្រធានមន្ទីរ អភិវឌ្ឍន៏ ខេត្តកំពងធំ កឹបកេង ស៊ីដាច់លុយជាតិ

ភ្នំពេញ៖ ប្រភព​ចេញ​ពី​មន្ទីរ​អភិវឌ្ឍន៏​ខេត្ត​កំពង់ធំ​បាន​ខ្សឹបខ្សៀវ​គ្នាយ៉ាង​កងរំពងពេញព្រៃប្រឹក្សាលតាវល្លិ៍ ដោយ រអ៊ូរទាំ ពីមេមន្ទីរអភិវឌ្ឍន៍ ជនបទ​ខេត្តកំពង់ធំ ឈួរ សុធា ស៊ីដាច់លុយ (ថវិកា)សម្រាប់ថែទាំនិង ជួសជុលផ្លូវ ឆ្នាំ២០១៣ព្រមទាំងលុយ របបរបស់មន្រ្តីរាជការ ក្រោមឱវាទ ក្នុងរង្វង់ទឹកប្រាក់ ជិត៣៥០លានរៀល។

មាត់ចាបមាត់ព្រាបទាំងនោះ បានបន្តថ្ងួចថ្ងូរ អាណិតមន្រ្តីក្រោមឱវាទថាមិនគួរធ្វើការប៉ះចំលោកមេ ចេះ សាច់ ដាច់បែបនេះទេ កុំថា លុយធ្វើផ្លូវនិងថែទាំ​ផ្លូវ សូម្បីតែប្រាក់របបរបស់មន្រ្តីថ្នាក់ក្រោមទាំង៨ស្រុកក៏អស់ រលីងដែរ។ ហេៗ!ស្តាប់ទៅដូចជាលោកប្រធានមន្ទីរ ពូកែធ្វើឯកសារណាស់! ពិតជាស៊ីដាច់​តាមជំនាញមែន!

បើតាមការតម្អូញតម្អែពីពីមន្រ្តីល្អិតល្អោចដ៏គួរឱ្យអាណិតទាំងនោះគឺថារឿងនេះមិនមែនទើបតែកើតមានទេ គឺកើតជាយូរមកហើយៗលោក ប្រធានមន្ទីរ​ដ៏មហិមា ក៏ធ្លាប់ត្រូវបានថ្នាក់លើ ហៅមកកោសខ្យល់ធ្វើសសៃម្តង ដែរហើយ កាលពីឆ្នាំ២០១១។ ឩ! ឱអនិ្ចចារ! ឆ្កែកន្ទុយខ្វៀននៅតែខ្វៀន!

របៀបរបបកិបកេងរបស់លោក ឈួរ សុធា ពិតជាមិនធម្មតាមែន បើអ្នកល្មមៗ មើលមិនដឹងទេ។ ប៉ុន្តែចេះ អ្វីរមែងអ្វីហ្នឹងរបេះក្បាច់។ គេតាមទាន់ដឹងថា គាត់​យកលុយថែទាំនិងជួសជុលផ្លូវនោះទៅធ្វើដែរ គឺធ្វើផ្លូវបេតុង ក្នុងឃុំអាចារ្យ លាក់ ដោយធ្វើពីបេតុង។ ហេៗៗ ធ្វើពីបេតុង។ តាមពិត បេតុង ដើម្បីបិទ​បាំង​ទង្វើ​ទុច្ចរិតសោះ។

មាត់​ចាប​មាត់​ព្រាប​បានទទួចសូមអង្វរកដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទសូមជួយមើលនិងចាត់វិធានការផងដែរបើដូចពាក្យតម្អូញតម្អែរ​របស់ មាត់​​​ចាបមាត់ព្រាបមែន មិនគួរទុកឱ្យនៅកាន់តំណែងនេះទៀតទេ។

ប្រមុខរាជរដ្ឋាភិបាលអណត្តិទី៥នៃរដ្ឋសភានីតិកាលទី៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយពីកំណែទម្រង់ស៊ីជម្រៅ ដោយមិនទុកឱ្យមន្រ្តីខិលខូចពីរបី ធ្វើព្យុះ ធ្វើភ្លៀង ទៀតទេ កុំថា ឡើយដល់ក្រសួងគ្រួសារ សូម្បីការិយាល័យបក្ខពួក ក៏មិនឱ្យមានដែរ។

ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវ ស៊ីដាច់លុយនេះ សូមទុកភារកិច្ចនេះឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ជូយអង្កេត ពីក្រោយទៅចុះ!៕

ab121