ខេត្តពោធិ៏សាត់៖ ព្រៃដែល ស្ថិតនៅក្នុងដែនជម្រកការពារ ដោយព្រះរាជក្រិត្យ នៅតំបន់តាសៃ ស្វាយមូល សន្តែ្រ ថ្មកែវ ជាដើម ។បានរង ការកាប់បំផ្លាញ ដឹកធ្វើអាជីវកម្មជា រៀងរាល់ថ្ងៃពី សំណាក់ឈ្មួញមេការ ក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រីភាព ឈ្មោះ ចាន់ នី ។ សេចក្តីរាយ ការណ៏ខាងលើបាន បន្តអោយដឹងថា ឈ្មួញឈើទាងនេះ បានដាក់កម្លាំង របស់ខ្លួនចូល ទៅកាប់ឈើជាពិសេស ឈើប្រណិត ដូចជា បេង ធ្នង់ នាងនួន ជាដើម ដោយមានកម្លាំងសន្តិសុខការពារដូចជាមន្ត្រី អ.ហ និងមន្ត្រីយោធា ការពារ និងកាងក្នុងការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើទាំងនេះ បច្ចុប្បន្នគេបានដាក់កូនដៃដែលជាឈ្មួញបន្តឈ្មោះ ខេង ភេទប្រុស ឈរចាំទិញឈើក្នុងតម្លៃថោក សម្រាប់ឈើធ្នង់ក្នុង១ម៉ែត្រគូបតម្លៃ៣០០ដុល្លារ ហើយបើអ្នកណាមិនលក់អោយពួកគេឆ្នាំការពារ នឹងធ្វើការចាប់ដកហូតយកឈើប្រជាពលរដ្ឋតែម្តង ។ ក្រុមឈ្មួញចូលទៅកាប់បំផ្លាញព្រៃឈើទាំងនេះក៍ដោយសារតែមានការបើកភ្លើងខៀវពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៏សាត់ លោក ថៃ ចន្ថា ។ ជាក់ស្តែង រថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ វៃ ដែលកម្លាំងមន្ត្រីអនុរក្សបរិស្ថាន ស្នាក់ការរងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តពោធិ៍សាត់ធ្វើការស្ទាក់ចាប់បាននៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ នៅចំណុចអូរសោម ស្ថិតក្នុងភូមិរាំងខ្វាវ ឃុំសន្រ្តែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអ្នកអន្តរាគមន៍ចងដោះលែង។សេចក្ដីរាយការណ៏ពីភូមិរាំងខ្វាវបានឲ្យដឹងថាប្រធានមន្ទីរខេត្តពោធិ៍សាត់បញ្ជាឲ្យមន្រ្តីក្រោមឳវាតដោះលែងរយន្តដឹកឈើទាំងនោះនៅវេលាម៉ោង២រសៀលថ្ងៃទី២៧មិនានេះថ្នូរនិងប្រាក់ក្រោមតុ។
គួររំលឹកថាកម្លាំងមន្រ្តីបរិស្ថាន ដែលដឹកនាំដោយលោក ប៉ាន់់ មរកត និង លោក ភួង ស្រៀវ បានធ្វើការស្ទាក់ចាប់រថយន្តដំរីទឹក កែច្នៃដែលផ្ទុកឈើក្រហម ប្រមាណជាង១០ម៉ែត្រគូប នៅខាងមុខស្នាក់ការរបស់ខ្លួន កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នៅចំណុចអូរសោម ស្ថិតក្នុងភូមិរាំងខ្វាវ ឃុំសត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។នៅក្នុងហេតុការណ៍ ចាប់រថយន្តដឹកឈើ ដែលជាប្រភេទឈើក្តារ គ្រឿងគ្រប់ប្រភេទ ខាងលើនេះ គេបានសង្កេតឃើញអ្នកបើកបរ និងកម្មករប្រមាណ២នាក់ទៀត មិនបានរត់គេចខ្លួនទេ ដោយអ្នកបើកបរ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ពួកគេបានដឹកឈើទាំងនេះចេញពីតំបន់ សត្រែ ថ្មកែវ ឆ្ពោះទៅកាន់ដេប៉ូឈើ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ពួកគេបានធ្វើសកម្មដឹកឈើនេះ ប្រមាណ៤ទៅ៥ជើងនេះ ពុំដែលមានបញ្ហាដូចលើកនេះឡើយ ធ្លាប់តែដឹកមកស្រួលៗ មិនដឹងថាត្រូវបរិស្ថានចាប់តែម្តង ។ កន្លងទៅរថយន្តរបស់គេ ជារថយន្តដឹកឈើធ្នង់ រាប់ជើងមិនអស់ទេ នៅក្នុងទឹកដីខេត្តពោធិ៍សាត់នេះ ។ ដំណឹងនេះបានដឹងដល់អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធននិ្ទ ខណៈរថយន្តដឹកឈើនោះបំរុងដោះលែង អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានប្រើកណ្ដាប់ដៃដែករបស់សម្ដេចតេជោបង្គ្រាបទាន់ពេលវេលា ៕