ឧកញ៉ា​ឆាយ​ជ្រាយជាមេខ្លោ​ងឧក្រិ​ដ្ឋកម្មបំផ្លា​ញព្រៃ​ឡ់ឲរលាយនៅក្នុង​អាណត្តិ​ទី៥នេះ​តែម្ត​ង?

សេចក្តីរាយការណ៏ឲ្យដឹងថាឈ្មួញ​ឈើ ឆាយ ជ្រា​យ​ ដឹកជញ្ជូន​ឈើ​​រាល់ថ្ងៃ ដោយសារ​បាន​ចាត់ចែង បង់​ប្រាក់​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ សូម្បី​​តែ​ខាង​រដ្ឋបាល​ព្រៃ​ឈើ របស់​លោក ​ឆេង គឹម​សុន ក៏​ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ អះអាងថា បាន​ចាត់ចែង​រួច​ហើយ​​ដែរ ។​​មេ​ឈ្មួញ ឆាយ ជ្រាយ ដែល​ល្បីឈ្មោះ​ ក្នុង​ជំនួញ​រក​ស៊ី ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់ នៅ​ស្រុក​តំបែ យកទៅ​លក់​ចែ​កចាយ ទៅកាន់​ខេត្ដ​ព្រៃវែង និង​ប្រទេស​យួន ហើយ​ទទួលបា​ន​ងារ​ជា​ឧកញ៉ា​ ហើយ​បច្ចុប្បន្ន​នេះ ឧកញ៉ា ឆាយ ជ្រាយ ​បាន​ប្រមូល​ទិ​ញ​ឈើ ពី​តំបន់​ព្រៃ​ឡង់ ខេត្ដ​កំពង់ធំ ព្រំប្រទល់​ខេត្ដ​ក្រចេះ ដឹក​ជញ្ជូន​ឆ្លងកាត់ ​ស្រុក​ព្រែក​ប្រសព្វ ហើយ​ឆ្លង​តាម​កំពង់ដ​ឆ្លូង យក​មក​គរ​ទុក នៅ​ចំណុច​ក្រោយ វត្ដ​កំប្រឺស​ ស្ថិត​ក្នុង​ភូមិ​កំប្រឺស ឃុំ​ទំញំ​ង​ព្រីង ស្រុក​តំ​បែ ខេត្ដ​ត្បូងឃ្មុំ​ ព្រៃ​ចម្ការ​កៅស៊ូ របស់គាត់ ដើម្បី​នាំចេញ​ទៅ​លក់​បន្តនៅស្រុកយួន ។​
ឆាយ ជ្រាយ បាន​ប្រមូល​ទិញ ឈើ​​ក្រហម ប្រភេទ​លេ​ខ​​២ មួយចំនួ​ន មានច្បាប់​អនុញ្ញាត មួយចំនួន​និង លោត​ឆត្រ ភាគច្រើន​បង្កប់​ឈើ​ធ្នង់ ដើម្បី​ដឹក​ជញ្ជូន ចេញពី​ចំណុច​​ក្រោយ វត្ដ​កំប្រឺស ​ឆ្ពោះទៅ ​ប្រ​ទេស​យួន តាម​ច្រក​ទន្លេ​ចាម យ៉ាង​រលូន ។ សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ទទួល​បាន​លាភ​​ស​ក្ការៈ ពី​ឧកញ៉ា ឆាយ ជ្រាយ ទើប ​ការដឹកជញ្ជូ​ន​ឈើ​របស់​គាត់ មិន​ដែ​ល​មាន នរណា​ហ៊ាន​ប៉ះពាល់ ព្រោះ​សមត្ថកិច្ច ម​ន្ដ្រី​ជំនាញ ក្នុង​ខេត្ដ​ត្បូងឃ្មុំ​នេះទទួលផលប្រយោជន៏​។សារពត៌មា​នយើងមិនអាចទាក់ទង​ពីឈ្មួញឈើឆាយ ​ជ្រាយបានទេ៕

a61