ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន ជាច្រើនបានចុះផ្សាយ អំពីប្រធាននាយកដ្ឋានសវនកម្ម ផ្ទៃក្នុងក្រសួងការងារ និងបក្ខពួក បានរួមគំនិតគ្នាកំចាត់ មន្ត្រីស្លូតត្រង់ចេញ ពីនាយកដ្ឋាននោះ ត្រូវបានប្រភពផ្ទៃក្នុងដែល មិនពេញ ចិត្តលើកា រដឹកនាំនាយក ដ្ឋានដោយលោក គង់ ច័ន្ទតារា នោះបានធ្វើការទំលាយនៅ រឿងអាស្រូវដែលប្រធាន នាយក ដ្ឋានមួយនេះ ធ្វើការឃុបឃិត ជាមួយមន្ត្រីពាក់ព័ន្ធដើម្បី កឹបកេងថវិកាជាតិ អស់យ៉ាងច្រើន។
តាមប្រភពបានអោយដឹងថាលោកប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង គង់ ច័ន្ទតារា បានប្រព្រឹត្តិអំពើពុករលួយជាច្រើនករណីដូចជាការកឹបកេង ប្រាក់បង់អាករការងារ នៅតាមបណ្តាខេត្តនិងប្រាក់រេជ្ជទេយ្យ៤ជុំនៅ២០១៣ដែលលោក សុខ ប៊ុន ដកពីនាយកដ្ឋានហិរញ្ញវត្ថុឆ្នាំ២០១៣ប្រគល់ឲ្យលោក ចូវ សេដ្ឋា អនុប្រធាននាយកដ្ឋាន ត្រូវបាន ពួកគេឃុបឃិតគ្នាស៊ីដាច់ដោយគ្មានស្រមោលឯកសារច្បាស់សម្រាប់បញ្ជាក់ពីការចំណាយនោះទេ។
ព្រមទាំងលុយជាង៣០លានរៀលទៀតនាឆ្នាំកន្លងមកក៏បាត់មិនដឹងដល់ណាដែរ ហើយពេលដែរមន្ត្រីក្រោមឧវាទសួរនាំឆ្លើយថាជួយធ្វើផ្ទះរដ្ឋមន្ត្រីចាស់។
ចំពោះប្រាក់ដែលលោក សឿង សុខ យន់ កាត់ប្រាក់ខែសងអង្គភាពវិញជាង១០លានរៀលក៏មិនដឹងថាលោក ប្រធាននាយកដ្ឋាន គង់ ច័ន្ទ តារា ស៊ីដាច់ទាំងស្រុង។ ចំណែកប្រាក់បេសកម្មមន្ត្រីឆ្នាំ២០១៣របស់មន្ត្រីដែលមានឈ្មោះ ស៊ិន សាម៉េត លោក សឿង សុខ យន់ លោន ចាន់ វណ្ណៈ លោក ពេជ្រ សុពណ៌ រួមនិងប្រាក់ មន្ត្រីជាប់ កិច្ចសន្យានិងប្រាក់រំលឹករបស់កញ្ញា ណាត ច័ន្ទឆវីត្រូវបានលោក គង់ ច័ន្ទតារា និងលោក ចូវ សេដ្ឋា ស៊ីដាច់។
ហើយកន្លងមកលោក គង់ ច័ន្ទតារា បានជួយគាំទ្រនិងរត់ការយកតំណែងប្រធានមន្ទីរខេត្តកោះកុងទៅឲ្យលោក យក់ សង្វាត់ ព្រមទាំងបានជួយលោកប្រធានមន្ទីរ យក់ សង្វាត់ ក្នុងការដកមន្ត្រីមានសមត្ថភាព៤រូបដែលជាឆ្អឹងទទឹងករបស់លោក យក់ សង្វាត់ ក្នុងការប្រព្រឹត្តិអំពើពុករលួយ អោយមកនៅនាយកដ្ឋាន រដ្ឋបាលនិង បុគ្គលិករបស់ ក្រសួងទាំងបង្ខំប្រកប់ដោយអំពើអយុត្តិធម៌ ជាថ្នូរនិងការទទួលបានប្រាក់ដ៏ច្រើនសន្ធឹសន្ធប់ពីលោក យក់ សង្វាត់។
សូមរំលឹកថាកាលពីលោក វង សូត នៅជារដ្ឋមន្ត្រីលោក គង់ ច័ន្ទតារា ជានាយខុទ្ទកាល័យ អំណាចរបស់លោក គង់ ច័ន្ទតារា ស្ទើស្មើរនិងជើងកាំងសូម្បីថ្នាក់ដឹកនាំខ្លះ លោកចុះហត្ថលេខាហើយពេលខ្លះមិនបានបោះត្រាឲ្យថ្នាក់ដឹកនាំផង។
បើនិយាយអំពីការផ្ទេរភារៈ កិច្ចរបស់លោក សាយ កុមារដ្ឋ និង យឹម វុឌ្ឍី វិញខុសច្បាប់សហលក្ខន្តិកៈរបស់មន្ត្រីរាជការជាពិសេសលោក យឹម វុឌ្ឍីមានបទពិសោធន៍ ការងារ ជាង១០ឆ្នាំ ដោយការិយាល័យសវនកម្មផ្ទៃក្នុងទី២ អនាគតគ្រប់គ្រងអង្គភាពថវិការបស់នាយកដ្ឋាន(ដើម្បីងាយស្រួលក្នុងការប្រព្រឹត្តិអំពើពុករលួយ) ការផ្ទេរភារៈមន្ត្រីពីរនាក់នោះគេប្រើពាក្យថាកាត់សាច់មហារីក២ដុំចេញដើម្បីជ្រះចង្រៃរបស់គេពេលលោកទាំងពីរនៅ គេដាក់ច្បាប់អវត្តមាន ម៉ោងចូល និងម៉ោង ចេញមួយថ្ងៃពីរដងតែពេលដកចេញនាក់ទាំងពីរនោះ ហើយតាមប្រភពពីមន្ត្រីគឺគេបានដាក់ បញ្ជីរវត្តមានទាំងព្រឹកទាំងល្ងាច តែម្តងទេ។(កាលពីមន្ត្រីទាំង ពីររូបនៅ សោរការិយាល័យកានកាប់តែឯង តែពេលដកចេញចែកសោរឲ្យមន្ត្រីគ្រាប់គ្នា) នេះសបញ្ជាក់អោយឃើញថាលោក គង់ ច័ន្ទតារា មានបំណង់កំចាត់មន្ត្រី ទាំងពីររូប តាំងពីយូរហើយ។
មន្ត្រីនៅនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងការងារបានអំពាវនាវសូមអោយលោករដ្ឋមន្ត្រី អ៊ិត សំហេង និងលោកទេសរដ្ឋមន្ត្រី ឧម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ គួរស្រាជា្រវករណីការប្រព្រឹត្តិអំពើពុករលួយដែលប្រព្រឹត្តិឡើងដោយលោក គង់ ច័ន្ទតារា លោក ចូវ សេដ្ឋា រួមនិងបក្ខពួកអោយ បានធ្ងន់ធ្ងរដើម្បីជា ការព្រមានដល់មន្ត្រីដទៃទៀត។