ភាពអសកម្មរបស់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តលាតត្រដាងពីប្រវត្តិប្រព្រឹត្តអំពើពុករលួយរបស់លោក ម៉ម ប៊ុនហេង តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលនេះមិនទាន់មានការកែទម្រង់សូម្បីតែបន្តិចហើយគេចាំបានថា កាលពីឆ្នាំ២០០៥ លោក ម៉ម ប៊ុនហេង ធ្លាប់បានទាត់ចោលសំណើបណ្តុះបណ្តាលពេទ្យឆ្មបដែលសាលានានា និងសាលាភូមិភាគមួយចំនួនបានស្នើមកកាន់ក្រសួងសុខាភិបាល។ គេដឹងថា លោកជំទាវម្នាក់របស់លោក ម៉ម ប៊ុនហេង ដែលកាន់តំណែងជាប្រធាននាយកដ្ឋានធនធានមនុស្ស បានប្រើសិទ្ធិអំណាចគាបសង្កត់ទៅលើនាយកសាលាបណ្តុះបណ្តាលគ្រូពេទ្យតាមតែអំពើចិត្ត ហើយគេដឹងថា លោក ម៉ម ប៊ុនហេង បានលើកសរសើរ សាលាពេទ្យមួយនៅក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយស្រីស្នេហ៍របស់គាត់ ថាល្អមិនដាច់ពីមាត់ បើទោះបីជាគិលានុបដ្ឋាក ចេញមកពីសាលាកំពង់ចាម គេសឹងថាមិនរើសយកទៅធ្វើការក៏ដោយ។ រហូតដល់ឆ្នាំ ២០០៩ ដោយឃើញមានខ្វះពេទ្យឆ្មបច្រើនពេកនៅទូទាំងប្រទេស ទើបលោក ហ៊ុន សែន បានសួរនាំពីបញ្ហានេះ ស្រាប់តែលោក ម៉ម ប៊ុនហេង បានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលពេទ្យឆ្មបយកបុង បើទោះបីជាគាត់ធ្វើឲ្យខាតពេលវេលារយៈពេល៦ឆ្នាំ ដោយសារតែជឿតាមសំដីរបស់មនុស្សស្រីដែលគាត់ពឹងអាស្រ័យឲ្យជួយចាត់ចែងការងារជំនួស។
ក្រុមលទ្ធកម្មនេះផងដែរ ក៏បានឃុបឃិតជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ម ប៊ុនហេង ដូចជាការយកថ្នាំខូចគុណភាពមកប្រើប្រាស់ បែងចែកទៅតាមមន្ទីរពេទ្យ ដោយគ្រាន់តែទិញកេសថ្មី កែប្រែកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយបញ្ហានេះត្រូវបានស្រាវជ្រាវកាលពីឆ្នាំ២០០៣ ម្តងរួចមកហើយ ដែលពេលនោះរកឃើញប្រភេទថ្នាំជាច្រើន ដែលក្រុមលទ្ធកម្មបានត្រូវដៃត្រូវជើងឃុបឃិតជាមួយក្រុមហ៊ុនឯកជនដែលម៉ៅការផ្គត់ផ្គង់ថ្នាំទាំងនោះតាមរបៀបផ្តាច់មុខ បើទោះបីជាក្រុមហ៊ុនទាំងនោះមិនអនុវត្តន៍កិច្ចសន្យាឲ្យបានត្រឹមត្រូវក៏ដោយ។
មានមន្ត្រីជាច្រើននាក់ រួមទាំងគ្រូពេទ្យផងដែរ ស្អប់ខ្ពើមអំពើពុករលួយរបស់លោក ម៉ម ប៊ុនហេង លែងគាំទ្រតែ ម្តង៕