នៅ​ចំក​ណ្តាល​ក្រុង​តាខ្មៅ​ខេត្តកណ្តា​លមានជើង​ខ្លាំងឈ្មោះ​ឆេង ហ៊ាន​​បើ​កល្បែ​ង​ស៊ី​សងខុស​ច្បាប់ទាំង​យប់ទាំងថ្ងៃ​សមត្តកិច្ច​ពាក់ពន្ទ័​សងំ​ឈឺងពីព្រោះ​ជាឆ្នាំងបា​យ?

ខេត្តកណ្តាល៖ ល្បែងស៊ីសសង គ្រ​​ប់ប្រភេទ​ដូច ជា​ល្បែ​​ងកន្ទុយលេខ  បៀរ អាប៉ោង  និង គ្រឿងញៀន  បច្ចុប្បន្នបាន បែកពេញបន្ទុក  នៅក្នុង  ក្រុងតាខ្មៅ ខេត្ត​កណ្តាល  ​គេពុំទាន់ឃើញ  មានមន្ត្រី​នគរបាល  ឬសមត្ថកិច្ច ពាក់ព័ន្ធ ចេញបង្ក្រាប ឲ្យមាន  ប្រសិ​ទ្ឋភាពម្ត​ងណាឡើ​យ ។ បៀ​អាប៉ោងជាពិសេស ល្បែងភ្នាល់​បាល់លេងយ៉ាង កក្រើ​កក្នុងខេត្តកណ្តាល​ នាបច្ចុប្បន្ន​នេះ​ត្រូវបានគេមើលឃើញ ថាគឺជាការប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ ដល់គោលនយោបាយ ភូមិ. ​ឃុំមាន​សុវត្ថិភាព ម​​ន្ត្រីនគរបាលគឺជាអ្នកដើរតួយ៉ាង​សំខាន់ក្នុងការ​ទប់​ស្កាត់និងផ្សព្វផ្សាយគោលនយោ​បាយនេះ​ ។ ប្រជាព​លរដ្ឋនៅក្នុងទីប្រជុំ ជនក្រុងតាខ្មៅ​បានបន្តឲ្យដឹងថា ថ្នាំញៀន គឺជាអាវុធបំផ្លាញយុវភាពរបស់យុ​វជន គ្រ​ប់រូបអោយ​ធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែ ​ធ្វើអោយមនុស្សបាត់បង់ សតិសម្ប​ជញ្ញៈ​លែង ស្គាល់​ខុសនិងត្រូវ។ ថ្នាំញៀនត្រូវបានគេចរាចរណ៍ លក់ យ៉ាង កក្រើកកដ​ល់ក្នុងស្រទាប់ យុវវ័យជា​ពិសេ​សកូនៗ រប​ស់ពួកគាត់ដែលកំពុងសិក្សារៀនសូត្រ ។ ករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាង​ខ្លាំង​ដោយសាតែ​​ភាពកំសោយរបស់អភិបាលខេត្តនិង​សមត្ថកិច្ចពាក់ព័ន្ឋ​។ជាពិសេសលោកឧត្ដមសេនីយ៏ស្នង​ការន​គរបាលខេត្ត​​កណ្តាលនេះតែម្ដងមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុ​ណ្ណោះទេ ថែមទាំងធូររលុងក្នុង​ការ​បណ្តោយ​ឲ្យ​ពួក​ជនសង្គ​ មងងឹតបើកល្បែងភ្នាល់​ចាក់​បាល់យ៉ាង​គ​ឃ្លើន​ ប្រឆាំ​ង​ទៅ​នឹងប្រមុខរដ្ឋាភិបាលដែលមានសម្តេ​ចតេ​ជោហ៊ុន សែនជា នាយករដ្ឋ​មន្រ្តី ។គោល​នយោ​​បាយភូមិ ឃុំមា​នសុវត្ថិភាព ដែល​មាន ៩ ចំណុច គួរអាជ្ញាធរ ខេត្តគ្រប់​លំដា​ប់ថ្នាក់ គោរពគោ​លការណ៍​នេះ​ឲ្យ​មានប្រសិទ្ធភាពខ្ពស់ ។ គេសង្ឃឹមថា​លោក អភិ​បាល​នៃគណៈ​អភិបាលខេត្ត​កណ្តាល លោក អ៊ាវចំរើនស្នងការនគរបាលខេត្ត និង មេបញ្ជាការកងរា​​ជអាវុ​ធហត្ថ ខេត្ត  និងចាត់វិធា​នការលើ​ល្បែង​ស៊ី​សងពិសេសល្បែងភ្នាល់បាល់និ​ងគ្រឿង​ញៀន ​ដែលជាអំពើអ​ស​កម្មក្នុងសង្គមបង្កឲ្យ​មា​នកើតចោរកម្ម​ច្របូក​ច្របល់ប៉ះពាល់ដល់អារម្មណ៏ប្រ​ជាពលរដ្ឋមា​នការភយ័ខ្លាចជារៀ​ងរាល់ថ្ងៃ។ ​ទីតាំងដែលជនសង្គម​ង​ងឹតបើក​ល្បែងស៊ីសងហើយធ្វើឲ្យពលរដ្ឋ​ម្ចាស់ឆ្នោតក្តៅក្រហា​យ ​នេះស្ថិតនៅផ្លូវលេខ១០៦ភូមិតាខ្មៅសង្កាត់​តាខ្មៅក្រុងតា​ខ្មៅ​ខេត្តកណ្តាលដែលមានឈ្មោះឆេងជាមេល្បែងស៊ីសងហើ​យនៅពីមុខផ្ទះជនដែលបើកល្បែងស៊ីសង​នេះមានការបើកមុខរបរលក់ហ្គាសជា

ការបិទបាំងមុខរបរដែលខ្លួនបានប្រព្រឹត្ត។

សេចក្ដីរាយការណ៏បានបន្តថា ពលរដ្ឋរស់​នៅ​ក្នុងខេត្ត​កណ្តាលពេ​លរាត្រី​ចូល​សម្រាក គឺពួក គាត់យប់ព្រលប់ណាក៏ព្រលឹងចុងសក់រាល់ថ្ងៃ​ ដោយសារ​​តែមានល្បែងស៊ីសងគ្រប់​ប្រភេ​ទ​​ខាងលើនេះ​ឯង ។
បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានកា​រ​ជា​​បន្ទាន់ក្នុងកា​រទប់ស្កាត់ និងបង្រ្កាបពួកចៃសង្គមបើកល្បែង​ស៊ី​សង​ទាំងនោះ ​ឲ្យ​ទាន់​ពេលវេលានោះទេ អាចធ្វើ​ឲ្យ​ ពលរដ្ឋខេត្ត​​កណ្តាលទាំងអស់ក្តៅ​ក្រ​ហាយ​ដល់​ថ្នាក់​ដឹកនាំ។គួរបញ្ជាក់ផងដែរថាជនបើកល្បែងឈ្មោះ

ឆេងនេះធ្លាប់ជាប់គុកមួយរយៈខ្លីនាពេលក​ន្លងមកផងដែរ។សារពត៌មានយើងមិនអាចសែ្វងជនឈ្មោះឆេងមកពន្យល់បាននៅឡើយទេ៕

10440786_1565607123710821_2179020919450506587_n