នាយទាហាន និងពលទាហាន ក្នុងកងពលតូច លេខ៤១មិនពេញចិត្ត នឹងការដឹកនាំរបស់លោក នាង ឃីម ព្រោះឧត្តមសេនីយ៍រូប នេះបណ្តោយឲ្យប្រព្ទមកប្រើប្រាស់ពួកគេចេញទៅ ជួយធ្វើការងារក្នុងចំការដំទ្បូងមី ដែលមិន ពាក់ព័ន្ធ ផលប្រយោជន៍ជាតិទាល់តែសោះ។តាមបទ បញ្ជាផ្ទៃក្នុងរបស់កម្លាំងប្រដាប់អាវុធ ដែលមានចែងក្នុងសៀវភៅសនៃកងយោធពលខេម រភូមិន្ទបានចែងថា គ្មានបុគ្គលណាមួយមានសិទ្ធិយកកម្លាំងទាហាន នគរបាលជាតិ ឬកង រាជអាវុធហត្ថទៅប្រើប្រាស់ផ្ទាល់ខ្លួនបានទេ ព្រោះកម្លាំងទាំងនោះគឺជាកងទ័ពឯករាជ្យរបស់ជាតិ។ ប៉ុន្តែប្រពន្ទ របស់លោក នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១មានមូលដ្ឋានក្នុង ស្រុកអន្លង់វែង បានបង្ខំនាយទាហាននិងពលទាហានឲ្យជួយធ្វើការងារឯកជនដោយមិនឲ្យតម្លៃនិងមិនមែនជាការងារការពារជាតិទ្បើយ។ ប្រការនេះហើយដែលធ្វើឲ្យនាយទាហាននិងពលទាហានក្នុងកងពលតូចលេខ៤១ មិនពេញចិត្តនឹងការដឹកនាំរបស់លោក នាង ឃីម ព្រោះឧត្តមសេនីយ៍រូបនេះបណ្តោយឲ្យភរិយាប្រើប្រាស់ពួកគេចេញទៅជួយធ្វើការងារក្នុងចំការដំទ្បូងមី ដែលមិនពាក់ព័ន្ធផលប្រយោជន៍ជាតិ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ បញ្ជាការនៃកងយោធពលខេមរភូមិន្ទត្រូវចាត់វិធានការលើលោក នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ និងភរិយាជាបន្ទាន់ដើម្បីកុំឲ្យធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។ ទន្ទឹម នឹងនេះថ្នាក់ដឹកនាំក្រសួងការពារជាតិត្រូវព្រមានលោក នាង ឃីម ឲ្យស្គាល់ពីតួនាទីរបស់យោធា ហើយមិនត្រូវឲ្យប្រពន្ធរបស់ខ្លួនលូកដៃលូកជើងប្រើប្រាស់កម្លាំងយោធា។នាយទាហាននិងពលទាហានក្នុងកងពលតូចលេខ៤១ ជាច្រើននាក់បានឲ្យដឹងថាតាមបទ បញ្ជាផ្ទៃក្នុងរបស់កម្លាំងប្រដាប់អាវុធដែលមានចែងក្នុងសៀវភៅសនៃកងយោធពលខេម រភូមិន្ទបានចែងថា គ្មានបុគ្គលណាមួយមានសិទ្ធិយកកម្លាំងទាហាន នគរបាលជាតិ ឬកង រាជអាវុធហត្ថទៅប្រើប្រាស់ផ្ទាល់ខ្លួនបានទេ ព្រោះកម្លាំងទាំងនោះគឺជាកងទ័ពឯករាជ្យរបស់ជាតិ។ ប៉ុន្តែប្រពន្ទ របស់លោក នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១មានមូលដ្ឋានក្នុង ស្រុកអន្លង់វែង បានបង្ខំនាយទាហាននិងពលទាហានឲ្យជួយធ្វើការងារឯកជនដោយមិនឲ្យតម្លៃនិងមិនមែនជាការងារការពារជាតិទ្បើយ។ ប្រការនេះហើយដែលធ្វើឲ្យនាយទាហាននិងពលទាហានក្នុងកងពលតូចលេខ៤១ មិនពេញចិត្តនឹងការដឹកនាំរបស់លោក នាង ឃីម ព្រោះឧត្តមសេនីយ៍រូបនេះបណ្តោយឲ្យភរិយាប្រើប្រាស់ពួកគេចេញទៅជួយធ្វើការងារក្នុងចំការដំទ្បូងមី ដែលមិនពាក់ព័ន្ធផលប្រយោជន៍ជាតិ។
ប្រសិនបើពួកគេមិនទៅគឺអាចប្រឈមនឹងការគាបសង្កត់ពីលោក នាង ឃីម ឬប្រឈមនឹងការកាត់ប្រាក់ខែជាដើម។ បញ្ហានេះលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទត្រូវព្រមានឧត្តមសេនីយ៍ នាង ឃីម ជាបន្ទាន់ដើម្បីកុំឲ្យមេបញ្ជាការកងពលតូចលេខ៤១រូបនេះប្រើអំណាចធ្វើអ្វីៗស្រេចតែអំពើចិត្ត ៕