លោកមេប៉ុស្តិ៍​ឡាបាខេ​ ប៊ូ សំអុល​ពិតជាជើងខ្លាំ​ងមែន​ហ៊ានបញ្ចាកួ​នចៅ​ក្រោមឪវ៉ា​តដើរឲ្យ​ប្រមូលលុយពីឈ្មួ​ញដឹកឈើខុស​ច្បាប់តាម​ឡាននិង​ម៉ូតូយក​មកខ្លួនតាម​អំបើចិត្ត

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ  បាន​ឲដឺង ថា រៀងរាល់​យប់​ថ្ងៃ  មាន​រថយន្ត​ឡង់​គ្រី​ស័​រ  និង​រថយន្ត​ច្នៃ  ជាច្រើន​គ្រឿង  ធ្វើ​សកម្មភាព​ដឹកឈើ​ប្រណីត  ចេញពី​ភូមិ​ស្រែអំពិល  ពូ​គង់ ពូ​ច្រា  និង​ភូមិ​កា​ទី   ក្នុង​ឃុំ​ស្រែ​ព្រះ  យ៉ាង​គគ្រឹក គគ្រេង  ឆ្លងដែន​ទៅ​វៀតណាម  តាម​ច្រករបៀង​ចំនួន​២  គឺ​តាម​ច្រករបៀង​ង៉ាំ​ដី   ក្នុងស្រុក​កែវ​សីមា  និង​ច្រករបៀង​០៧  ស្រុក​ស្នួល ខេត្តក្រចេះ  យកទៅលក់​ឲ្យ​ឈ្មួញ​វៀតណាម  ដែល​ឈរជើង ចាំ​ទិញ​នៅ​ទីនោះ​ ។ ចំណែក​ក្រុម​រកស៊ី​ដឹកឈើ តាម​ម៉ូតូ​វិញ  កំពុង​សប្បាយ​ក្នុងការ ដឹកជញ្ជូន​ប្រណីតយ៉ាង​គគឺកគគ្រែងគ្មាន​សមត្តជំនាញណាមកការរំខាន ឡើយ។រថ​យន្ត​​កែ​ច្នៃ​​ជា​ច្រើន​​គ្រឿង កំ​ពុង​​សំ​រុក​​ដឹក​ឈើ​​ប្រ​ណីត ចេញ​ពី​​ភូមិ​​ស្រែ​អំ​ពិល ចូល​​ច្រករ​បៀង​​ង៉ាំ​​ដី លក់​​ឲ្យ​​ឈ្មួញ​​វៀត​ណាម ដោយ​​គ្មាន​ស​មត្ថ​កិច្ច​​ណា​មួយ ចេញ​មុខ​​ប​ង្ក្រាប​​ទេ ព្រោះ​តែ​​លោក ប៊ូ សំ​អុល ប្រ​ធាន​​ប៉ុស្តិ៍​​ឡា​​បា​​ខេដែល​គ្រប់គ្រង ច្រករបៀង​ចំនួន​៣ រួមមាន​ច្រករបៀង ង៉ាំ​ដី​, ង៉ាំ​បា​ឡាង និង ង៉ាំ​បា​វ៉េ ជា​អ្នក​បើកភ្លើង​ខៀវ ឲ្យ​មានការ​រត់ពន្ធ​ឈើ​ប្រណីត ឆ្លងដែន​ប្រមូលប្រាក់ ពី​ក្បាល​ឡាន និង​ម៉ូតូ ដាក់​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។​

​ ​ក្នុង​រដូវប្រាំង​នេះ ក្រុម​អ្នករកស៊ី ដឹកឈើ​ប្រណីត មិន​ថា ក្រុម​ដឹក​ដោយ​ម៉ូតូ ឬ​តាម​រថយន្ត​នោះទេ ហាក់​មិន​ខ្លាចក្រែង សមត្ថកិច្ច​ជំនាញ ណាមួយ​ចាប់ ឬ​បង្ក្រាប​ឡើយ ដោយ​ពួកគាត់ បាន​រត់ការ​បង់ប្រាក់ រួចរាល់​អស់ហើយ ក៏ប៉ុន្តែ​ប្រសិនបើ មាន​អ្នក​លោក​ឆ័​ត្រ​ដឹកឈើ គេចវេស​មិន​បង់លុយ នឹងត្រូវ​លោក ប៊ូ សំអុល បញ្ជា​ឲ្យ​កូនចៅ​បង្ក្រាប ដោយ​គ្មាន​ការ យោគយល់​នោះឡើយ ​៕

W@t-25039