កំពត ៖ បន្ទាប់ពីសារព័ត៌មានជា ច្រើនបានចេញផ្សាយអំពីការ កាប់រានដីរដ្ឋ ធ្វើកម្មសិទ្ធិ ពី សំណាក់អ្នកមានអំណាចក្នុង ខេត្តនិងក្រៅខេត្តដោយបង្ហាញ ឈ្មោះនោះគឺលោកជឹងផល្លា អភិបាលរងខេត្តកំពតនិង លោក អាំ ផល្លីន និងប្រពន្ធ ឈ្មោះ ហ៊ាង គន្ធី ដើម្បីលក់ ឱ្យក្រុមហ៊ុនជប៉ុន ។ ហើយ ប៉ុន្មាននេះថ្ងៃនេះ លោក ជឹង ផល្លា បានធ្វើលិខិតិមួយផ្ញើ ជូនគ្រប់ឃុំភូមិស្រុកក្នុងខេត្ត កំពតដើម្បីកុំឱ្យយកឈ្មោះ លោកប្រើប្រាស់ ។ ប៉ុន្តែជាក់ ស្តែងដូចជាលោកមាសម៉ាតៈ ដែលជាមនុស្សរបស់លោក ជឹង ផល្លា តែងតែដើរគំរាម គេគ្រប់គ្នាគ្រប់រូបភាពដោយ មានឈ្មោះ មាស ម៉ាតៈ ជា សេនានិងបរិវាជាច្រើនទៀត។
លោក ជឹង ផល្លា អាចធ្វើ លិខិតបង្ហាញមេឃបានតែពុំ អាចបិទបាំងការពិតបានទេ ព្រោះលិខិតពាក់ព័ន្ធជាច្រើន ដែលអ្នកសារព័ត៌មានទទួល បានមកនិងទទួលព័ត៌មានពី ប្រជាពលរដ្ឋដែលរស់នៅតំបន់ ព្រៃពាយព្រៃស្តៅឃុំត្រពាំង ឃ្លាំងស្រុកឈូកបានបង្ហាញ ឱ្យឃើញថា តើលោក ជឹង ផល្លា ពាក់ព័ន្ធឬអត់ ?
សូមបញ្ចាក់ថា អង្គការ ដែលធ្វើកិច្ចការពារព្រៃឈើ និងបរិស្ថានបានប្រមូលឯការអស់ហើយដើម្បីត្រៀម បង្ហាញជូនស្ថាប័នសំខាន់ៗ របស់រដ្ឋាភិបាល ។
លោក មាស ម៉ាតៈ ដែល រស់នៅភូមិព្រៃថ្ពង ឃុំថ្មី ស្រុក ទឹកឈូ ខេត្តកំពត ជាអ្នកមេ បញ្ជានិងទទួលបញ្ជាពីមេ របស់ខ្លួន។ ផែនការដែលមាស ម៉ាតៈធ្វើដូចជា សំឡុតអោយ ពលរដ្ឋលក់ដីសង្គមកិច្ចដែល រដ្ឋាភិបាលចែកឱ្យពលរដ្ឋក្រីក្រ ឱ្យលក់ឱ្យមេខ្លួន បើមិនលក់ គាត់ហៅគ្នាឬជួលមនុស្ស មួយក្រុមឱ្យធ្វើសកម្មភាពដូច ជាវាយធ្វើបាប ដុតចំការចោល ឈូសផ្ទះ គំរាមចាប់ដាក់គុក ច្រវ៉ាក់ ដែល មាស ម៉ាតៈ ធ្វើ ហើយបរិវា មាស ម៉ាតៈមាន ឈ្មោះ កែវ សន ជាមន្ត្រីប៉ុស្តិ៍ រដ្ឋបាលឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ហើយឈ្មោះ កែវ សេន ច្រើននិយាយថា គេមិន ខ្លាចអ្នកណាទេព្រោះគេមាន មេធំ គឺលោក ជឹង ផល្លាអភិ បាលរងខេត្តកំពត ។
ជើងកាងដែលប្រជាពល រដ្ឋទាំងឃុំស្ទឹងកែវ ឃុំថ្មី ឃុំ ក្រសាំងភ្នាំងព្រួយបារម្ភជា ខ្លាំងនោះ មានឈ្មោះ មាស ម៉ាតៈ កែវ សេន សារុម ឈ្មោះ ចេក និងជំនួយការភូមិព្រៃ ពាយ ដែលជាអាចារ្យរត់ពី ខេត្តកោះកុង ពីព្រោះកឹប កេងលុយវត្តរត់ពីខេត្តកោះ កុង មកធ្វើជើងកាងនៅភូមិ ព្រៃពាយនេះ ។
ទាក់ទិនរឿងនេះ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នក កាសែតឯករាជ្យបានបញ្ជាក់ ថា លោកសប្បាយចិត្តណាស់ ពេលឃើញលោក ជឹង ផល្លា បានធ្វើលិខិតដែលមិនឱ្យជនណាមួយយកឈ្មោះលោក ប្រើក្នុងការកាប់រានដីរដ្ឋលក់ អោយអ្នកមានអំណាចដែល ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ ខេត្តហើយលោកនឹងចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះអ្នក យកឈ្មោះលោកប្រើ ។
លោក ហ៊ុន សុខា បានមាន ប្រសាសន៍ទៀតថា តើលោក ជឹង ផល្លា ចាត់វិធានការផ្លូវ ច្បាប់លើលោក មាស ម៉ាតៈ កែវ សេន ដែរឬទេ ? ព្រោះ មាស ម៉ាតៈ នេះ ត្រូវបានប្រ ជាពលរដ្ឋគ្រប់រូបដែលរង គ្រោះដឹងថា ជាមហាសេនា របស់លោក ជឹង ផល្លា ដោយ ទទួលផលទៅវិញទៅមក ។ លោក មាស ម៉ាតៈ ទទួលបាន រថយន្តមួយគ្រឿងពីលោក ជឹង ផល្លា ។
លោក ទូច ណូរ៉ា ប្រធាន សមាគមសារព័ត៌មានឃ្លាំមើល កម្ពុជាបាននិយាយថាអ្នកណា ធ្វើ អ្នកនោះជាអ្នកទទួលដូច ពាក្យស្លោកថា “ដំរីងាប់ កុំ ចង់យកចង្អេបាំងឱ្យសោះ” បើលោក ជឹង ផល្លា ចង់ចាត់ ការផ្លូវច្បាប់ចំពោះអ្នកយក ឈ្មោះលោកប្រើ គឺចាត់ការ មាស ម៉ាតៈ និង កែវ សេន ទៅព្រោះបីសាចទាំងពីរនេះ បឺតឈាមរាស្ត្រស្ទើរខ្សោះ ខ្យល់ហើយ តើហ៊ានឬអត់ ?
លោក បឿង រដ្ឋា ប្រធាន អង្គការកិច្ចការពារព្រៃឈើ និងបរិស្ថានធនធានធម្មជាតិ និងជាចាងហ្វាងកាសែត “យុវជនតេជោ៎ បញ្ជាក់ថា លោករង់ចាំមើល តើលោក ជឹង ផល្លា ហ៊ានបង្ហាញឆន្ទៈ ខ្លួនចាត់ការអ្នកយកឈ្មោះ លោកប្រើ គឺមេការលោក ជឹង ឈ្មោះ មាស ម៉ាតៈ កែវ សេន មន្ត្រ៉ីស្តិ៍រដ្ឋបាលឃុំថ្មី ហើយឯកសារដទៃទៀតដែល បង្ហាញថា លោក ជឹង ផល្លា យកអំណាចជាអភិបាលរង ខេត្តប្រើខុសច្បាប់មន្ត្រីរាជ ការ។ បើចង់លាងខ្លួនជ្រះលុះ ត្រា តែខ្លួនកុំធ្វើ ។ រឿងនេះ អ្នកធំទទួលលុយអ្នកតូចជាប់ គុក ។
រឿងដីព្រៃបំពានដីរដ្ឋរំលោភសិទ្ធិពលរដ្ឋបំពានអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើប្រ ជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ សម្តេចចែកដីឱ្យពលរដ្ឋក្រីក្រ បែរជាអ្នកមានអំណាចមក ប្លន់ពីពលរដ្ឋដោយឈ្មោះមាស ម៉ាតៈ និង កែវ សេន ។
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយក្រុម មាស ម៉ាតៈ និង កែវសេន ធ្វើប្វាបនោះ លោក សប្បាយចិត្តណាស់ ពេល ឃើញមានជំនាញជាច្រើនចុះ យកចិត្តទុកដាក់សួរនាំនិង ពន្យល់ពួកគាត់ពីផ្លូវច្បាប់ នោះ ។ បញ្ហានេះ យើងនឹង ចេញផ្សាយនៅពេលបុណ្យ ចូលឆ្នាំហើយ ហើយលិខិត ផ្សេងៗដែលយើងដាក់ទៅ ស្ថាប័នកំពូលដូចជាក្លិបអ្នក កាសែតឯករាជ្យ សមាគម សារព័ត៌មានអ្នកឃ្លាំមើល កម្ពុជា និងអង្គការធ្វើកិច្ចការ ព្រៃឈើបរិស្ថានធនធានធម្ម ជាតិ បានដាក់របាយការណ៍ ជូនសម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រីឧបនាយក រដ្ឋមន្ត្រី គណៈកម្មាធិការទី ១ នៃរដ្ឋសភា អភិបាលខេត្ត កំពត ព្រះរាជអាជ្ញាខេត្តកំពត ស្នងការដ្ឋាននគរបាលខេត្ត កំពត ស្ថានទូតជប៉ុន ដើម្បី ជ្រាបរឿងនេះ ព្រោះពួកទាំង នេះកំពុងធ្វើបាបប្រជាពលរដ្ឋ សម្តេចតេជោ ៕