បន្ទាប់ពីដកតំំណែងលោក កឹម វិក្រាមកហើយតែងតាំងលោក ឡាយ ម៉ារីវ៉ូ ជាអគ្គនាយក (T.C)ជំនួស ស្មានថា លុបបំបាត់អំពើពុករលួយបានខ្លាំងជាងមុនទៅទៀត?

ថ្មីៗនេះ  ក្រុមមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍បាន មានប្រតិកម្ម និងនូវតែពុំស្ងប់  សុខសោះដែលពុំយល់ពី ​ក្រសួងប្រៃ​ស​ណីយ៍​ លោកប្រាក់សុខុនដែល ទទួលរិះគន់យ៉ាងឥតសំចៃ  មាត់ថាមានភាពអយុត្តិធម៌​ ចំពោះមន្ត្រី​ជា​ស្ថាបនិកចាស់ៗ និងជាអនុប្រធាន(T.C)នេះមួយចំនួន  គួរណាស់ ត្រូវបាន តែងតាំង ។ ប៉ុន្តែ បែរ​ជៅ​ទៅរើស​បុគ្គល ​ដែលធ្លាប់ជាប់ពាក់​ព័ន្ធ នូវពីក្រោយរឿងអាស្រូវ តាំងពីជំនាន់អតីត​អគ្គនាយក ញឹកកុសល្យវិទ្យានិងឡៅសារឿន  នោះបែរ​ជាមក​តែង​តាំងបុរស  ឡាយ ម៉ារីវ៉ូជាអគ្គនាយក ហើយដកជនរងគ្រោះ  កឹម វិក្រា ទៅវិញ ។

ជុំវិញករណីនេះគេពុំដឹងថាតើឡាយម៉ារីវ៉ូចំណាយតូយកកៅអីពីលោកកឹមវិក្រាអស់ប៉ុន្មាននោះទេ ! ។ហើយ​ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយកទូរគមនាគមន៍កម្ពុជា(T.C)ពីលោកអតីតអគ្គនាយកកឹមវិក្រា យកទៅប្រគល់ឱ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយ​មិន​ចាំបាច់ប្រឹងវិញ ។

ការដក-ដាក់មុខតំណែងអគ្គនាយក ទូរគមនាគមន៍កម្ពុជា(T.C)យ៉ាងរហ័សដូចផ្លេកបន្ទោរ ប្រហែលជាមួយឆ្នាំសោះបានដោះដូររហូតដល់ទៅ៣ដងពោលគឺដកលោកឡៅសារឿន  ដាក់លោកកឹមវិក្រានិងដកលោកកឹមវិក្រាដាក់​លោកឡាយម៉ារីវ៉ូថ្មីៗនេះបាននិងកំពុងធ្វើឱ្យមន្ត្រីៗ និងក្រុមនិយោជិតរាប់រយនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបាននាំគ្នានិយាយថា ពួកគាត់នៅរង់ចាំមើលថា តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ ដែលឡើងកូដតាមខ្សែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ជាបុរសមានសមត្ថភាព ក្នុងការដឹក​នាំការងារ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ឬដូចតែគ្នា ឌាតែខ្នូច ឬក៍អន់ជាងមុនៗទៅទៀត​ឬក៏ពុករលួយជាងលោកឡៅ សារឿននោះ ។

ទាក់ទងនឹងបញ្ហានេះមន្ត្រីៗនិងក្រុមនិយោជិតT.Cជាច្រើននាក់បាននិយាយថាពួកគាត់មិនជឿថា លោក ឡាយ ម៉ារីវ៉ូ ពិតជាមានសម​ត្ថភាពក្នុងការដឹកនាំការងារ បានល្អប្រសើរគ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ប៉ុន្មាននោះទេ ។ ដោយសារហេតុថា លោក ឡាយ ម៉ារីវ៉ូ គ្រាន់តែធ្លាប់មានប្រវត្តិ ធ្វើការងារជា សមាជិកទី១ នៃ​បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា តែប៉ុណ្ណោះ ដែលសូម្បីតែ បទពិសោធន៍ការងារ ជាអគ្គនាយករងនៃ ទូរគមនាគមន៍​កម្ពុជា (T.C) ក៍គាត់(ឡាយ ម៉ារីវ៉ូ) មិនធ្លាប់ធ្វើការងារនោះផងដែរ ។

ផ្ទុយទៅវិញចុះទម្រាំថ្នាក់លើ បានតែងតាំងឱ្យគាត់ លោតផ្លោះរំលងឱ្យឡើង ទៅធ្វើជាអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាង​មហា​លោតផ្លោះ មហាអស្ចារ្យទៀតនោះ តើលោកអគ្គនាយកថ្មី  ឡាយ ម៉ារីវ៉ូ អាចនឹងមានសមត្ថភាព ដឹក​នាំការងារបានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ដែរមែនឬ ?

តាមក្រុមមន្ត្រីស្ថាបនិកបានរិះគន់ទៀតថា មិនខ្វះទេមន្ត្រីស្ថាបនិកចាស់ៗ ដែលមានជំនាញគ្រប់គ្រងអគ្គនាយក (T.C)​ពិតប្រាកដ ឱ្យរីកចំរើននោះ ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះត្រូវបានបែកធ្លាយពីផ្ទៃក្នុងថា មានករណីរត់ការ​តូដណ្តើម​កៅអីនេះតាមរយៈខ្សែពីរបីនាក់ សុទ្ធតែធំៗមកពីគ្រប់ទិស ប៉ុន្តែសុទ្ធតែគ្មានសំណាងដូច ឡាយ ម៉ារីវ៉ូ ឡើយ ។

ក្រុមស្ថាបនិកដំបូងរបស់សហគ្រាសនេះបានរិះគន់ទៀតថា ឱ្យតែអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចអាចនឹងមាន​សមត្ថ​ភាព ដឹកនាំការងារកុំឱ្យ ក្រុមនិយោជិតរាប់រយនាក់ នាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាដូចលោក ឡៅ សារឿន ទៀតនោះ គឺ​អាចចាត់ទុកថា ជាការល្អប្រសើរទៅហើយ… ។

ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំនេះ អតីតអគ្គនាយក កឹម វិក្រា បានឆ្លងផុតរួចអស់ហើយ… ដោយសារតែលោក កឹម វិក្រា  មុននឹងគាត់បានឡើង កាន់មុខតំណែងនេះ គាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា (T.C) ដែលមានបទពិសោធន៍ ការងារនោះច្រើនឆ្នាំមកហើយ… ដែលបានធ្វើឱ្យរីកចំរើនផងដែរ ។ ក៏ប៉ុន្តែ​ក្រោយពី​គាត់ (កឹម វិក្រា) បានឡើងកាន់ការងារ ជាអគ្គនាយកថ្មី បន្តពីលោក ឡៅ សារឿន ក្នុងរយៈកាលប្រមាណមួយឆ្នាំនោះ មិនមានការធ្វើកូដកម្ម ប្រឆាំងតវ៉ាពីសំណាក់ ក្រុមនិយោជិត រាប់រយនាក់ ហើយអ្វីដែលធ្វើឱ្យលោក កឹម វិក្រា រងគ្រោះ​នោះ គឺបំណុលនិងរឿងចាស់នៃរឿង អាស្រូវពុករលួយដែលបន្សល់ទុកពីជំនាន់ ញឹក កុសល្យវិទ្យា និងឡៅ សារឿន ដែលល្បីល្បាញពុករលួយបន្សល់ទុក ឱ្យលោក កឹម វិក្រា ជាអ្នកដោះនោះ ។

គួររំលឹកផងដែរថា ប្រហែលជាមួយឆ្នាំមុន មានក្រុមកូដករ និយោជិតរាប់រយនាក់ ដែលធ្វើការងារនៅ ទូរគមនាគមន៍​កម្ពុជា (T.C) បាននាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាទាមទារឱ្យលោក ឡៅ សារឿន ចុះចេញពីមុខតំណែង មិនអាចលើក​លែង បានជាដាច់ខាត ។

គោលដៅរបស់ក្រុមកូដករ គឺចោទប្រកាន់តម្រូវឱ្យ លោកអគ្គនាយក ឡៅ សារឿន និងបក្សពួកមួយ ក្តាប់តូច បានរៀប​ចំជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដូចជាការចាប់បង្ខំ បង្កើតគណៈកម្មការ ឱ្យសហការជាមួយ ក្រុមហ៊ុនសវនកម្មឈ្មោះ KPMK ធ្វើការកែតម្រូវ បញ្ជីសារពើភណ្ឌ លុបលាងអំពើស្មោកគ្រោក របស់បក្ខពួកខ្លួនចុះចេញពីតំណែង ។

ដូចជា ក្រៅពីនោះ លោកអគ្គនាយក ឡៅ សារឿន និងបក្ខពួកក៏បានបង្កើតក្រុមហ៊ុនខ្លួនឯង ចងមុងដេញថ្លៃ ទៅលើគម្រោង ពង្រីកតំបន់ អាជីវកម្មរបស់ ទ.ក តាមខេត្តក្រុងចំនួន ៣៦ទីតាំង ដែលក្នុង ១ទីតាំង កេងបានចំណេញលុយពី ៣០ម៉ឺនដុល្លារឡើងទៅ ។ អ្វីជាការហួសចិត្តនោះ គឺ លោកអតីតអគ្គនាយក ឡៅ សារឿន បានឃុបឃិតគ្នាជាមួយ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ក្រោមបង្គាប់របស់ខ្លួន ធ្វើរបាយការណ៍ ដោយបន្លំទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្តងថា (ទ.ក) រកចំណូលបាន ២៩លានដុល្លារ (លេខមូល) នៅក្នុងឆ្នាំ២០១១  ដែលម្តងថា ២៧លាន​ដុល្លារ… តែពេលតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ជាប់ បែរជាឆ្លើយដាក់បន្ទុក​ទៅលើមន្ត្រីទៅវិញ​ឱ្យទទួល​កំហុស ។

ដូចជា មានបញ្ហាមិនប្រក្រតីខាងលើនេះ ក្រុមកូដករនិយោជិត បានចោទប្រកាន់ទៀតថា តាមរយៈតួលេខ នៅក្នុង​របាយ​ការណ៍ ស្តីពីចំណូលប្រចាំឆ្នាំ ២០១១ បង្ហាញថា អតីតអគ្គនាយក ឡៅ សារឿន និងលោកប្រធាន នាយកដ្ឋាន​គណនេយ្យ និងហិរញ្ញវត្ថុ មានបំណងចង់ស៊ីដាច់ លុយប្រមាណ ០២លានដុល្លារ ជាហេតុធ្វើឱ្យ ប្រាក់ចំណេញរបស់ (ទ.ក) ធ្លាក់ចុះ និងបណ្តាលឱ្យនិយោជិត ទទួលបានប្រាក់រង្វាន់ តែមួយខែគត់ក្នុង១ឆ្នាំ ខណៈដែលអាណត្តិ អគ្គ​នាយកមុនៗ ធ្លាប់បានរហូតទៅដល់ ០៣ខែឯណោះ ។ ដូច្នេះ សូមឱ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូច​ជាឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ផ្តន្ទាទោសបុគ្គល ទាំងនេះ​តាម​ច្បាប់ហើយក្នុងនោះក៏ជាប់មន្ទឹលពាក់ព័ន្ធជាមួយ កឹម វិក្រា និងអនុប្រធានបញ្ញត្តិករថ្មី ឡាយ ម៉ារីវ៉ូ នោះផងដែរ…។

ដោយឡែកពាក់ព័ន្ធ នឹងការចោទប្រកាន់ របស់ក្រុមកូដករ ដូចខាងលើនេះ ក្នុងរយៈកាលកន្លងមក វាអាចជាដើមទុន នៃការដកបទពិសោធន៍ ការងារដ៍សំខាន់មួយ ដែលអាចធ្វើឱ្យ អគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) បន្តពី​លោក លោក ឡៅ សារឿន ដូចជាលោក កឹម វិក្រា និងលោក ឡាយ ម៉ារីវ៉ូ …ជាដើម ត្រូវតែស្វែងយល់ និងចៀស​វាង​ដាច់ខាត កុំដឹកនាំការងារ តាមរបៀបប្រព្រឹត្ត អំពើពុករលួយ បក្ខពួកនិយម… ដើរតាមលំនាំ ឬតាមផ្លូវ លោក ឡៅ សារឿន ទៀតឱ្យសោះ… ព្រោះថា ទោះយ៉ាងណាហើយដែលជាការប្រសើរផងដែរ ដែលលោក ឡៅ សារឿន មាន​សំណាងល្អហើយ ដែលបានរួចខ្លួន ពីការចោទប្រកាន់នានា ឬការចាប់ខ្លួនផ្តន្ទាទោស ដោយអង្គភាពប្រឆាំង អំពើពុករលួយ… ។

ករណីផ្ទុយទៅវិញនេះ ថ្មីៗអ្វីដែលជាការចាប់អារម្មណ៍នោះ គឺក្រុមស្ថាបនិកកំពុងតែរអ៊ូរទាំពីករណីបង្កើតការ គាប​សង្កត់ទៅលើបុគ្គលិក និងស្ថាបនិកមិនប្រក្រតី និងករណីរុះរើក្បាលម៉ាស៊ីនការងារមួយចំនួនជាខ្សែរបស់លោក ម៉ារីវ៉ូ ។ ហើយដែលបញ្ហានេះចាប់ផ្តើមរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំងបំផុត ដែលមិនគួរលោក ប្រាក់ សុខុន មើលរំលង បញ្ហា​នេះទេ ! ព្រោះវាជាជំងីចាស់ស៊ីរូងផ្ទៃក្នុងដែលធ្វើឱ្យរដ្ឋជ្រុះខាតបាត់បង់ថវិការាប់សិបលានដុល្លារឯណោះ ដែល ពុំគួរ​រដ្ឋមន្ត្រីក្រសួងធ្វើមិនដឹងមិនឮនោះទេ ។

2869