នា​យស​ង្កាត់ជល​ផល សុ​ង សារឿ​ន និង​មន្ត្រីខ័​ណ្ឌជលផ​លជា​អ្នកឃុប​ឃិតគ្នាបង្កើត​ឲ្យមាន​បទល្មើ​សនេសាទវាយអ៊ួន​ក្រឡាញឹ​កក្នុង​ស្រុកជល​គីរី?

ខេត្តកំពង់ឆ្នាំង៖ បទល្មើសនេសាទ ក្នុងស្រុកជល​គីរី ក្នុងដំបន់អភិរក្សបឹងប្រា  កំពុងតែមា នសកម្មភាពយ៉ាងខ្លាំងផ្ទុយមកវិញ មន្ត្រីជំនាញជលផល​ខេត្ត កំពង់ឆ្នាំងហាក់ ដូចជាមិនបានអើពើបទ  ល្មើសនៅតំបន់នោះឡើយ  ហើយត្រូវបាន គេសង្ស័យថាមានការបើកដៃពី នា​យសង្កាត់ជលផល  ឈ្មោះ សុង សារឿន រួមទាំងមន្ត្រី ខ័ណ្ឌជលផលមួយចំនួន ថែមទៀត។
កាលវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី៨ មេ​សា  ២០១៥ នៅក្នុងចំណុចបឹងប្រា  ដែលជាកន្លែងអភិរក្ស  ដែលស្ថិតក្នុង  ភូមិក្បាលកាឡង់  ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ ឆ្នាំង មា​នជនល្មើសបានវាយអ៊ួនក្រឡាញឹកចំនួន៣វង់ដែលមានប្រវែង២៩៣ម៉ែត្រ ដែលក្រុម ជនល្មើសចូលធ្វើការនេសាទនៅក្នុងដំបន់អភិ​រក្សបឹងប្រា ​ខណៈដែលនៅចំណុចនោះក៏មាន សមត្ថកិច្ចចម្រុះធ្វើការយាមកាមនៅក្នុងតំបន់​នោះផងដែរ។ លោក ស៊ឹម សារ៉ាត់ ប្រធានអង្គការនិងអភិ​រក្សសត្វព្រៃឈើជលផល បាននិយាយអោយដឹងថាមុនពេលឈានទៅដល់ការបង្ក្រា​បបទល្មើសអ៊ួនក្រឡាញឹកនេះ ដោយលោកបានទទួលព័ត៌ មានជាក់លាក់ពីប្រជាពលរដ្ឋរាយការណ៍ភ្លាមៗស្តីពីការប្រ​ព្រឹត្តបទល្មើសនៅចំណុចនោះ។
លោកលោក ស៊ឹម សារ៉ាត់ ប្រធានអង្គការនិងអភិរក្សសត្វ​ព្រៃឈើជលផល បានបញ្ជាក់ថែម ថាលោកបានដឹកនាំកម្លាំងរួមជាមួយនិងអ្នកយកព័ត៌មាន ​បានឆ្មក់ចុះទៅដល់កន្លែងដែលក្រុម ជនល្មើសកំពុងធ្វើសកម្មភាពនៅចំណុចនោះ ខណៈពេល​ដែលក្រុមលោកចុះទៅដល់ក្រុមជន ល្មើសបានបើកការណូតរត់គេចខ្លួនដោយទុកចោលសាច់​អួននៅនិងកន្លែងបឹងអភិរក្សទាំង៣វង់
លោកបាននិយាយអោយដឹងបន្ថែមទៀតថាភ្លាមនោះលោ​កបានទូរស័ព្ទទៅខាងជំនាញជល ផលដើម្បីមកយកសាច់អួនដែលក្រុមជនល្មើសបានរត់ចោ​ល តែគ្មាន​មន្ត្រីជំនាញជលផលណា ម្នាក់លើទូរស័ព្ទឡើយ។ពេលនោះលោកក៏បានរាយការណ៏ជូនលោក ឈូរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង ដើម្បីសុំការអន្តរាគមន៍បន្ទាន់ភ្លាមៗ ព្រោះពេលខ្លះខ្លាចក្រុមជនល្មើស តដៃ តែអ្វីដែលសំខាន់នោះលោកអ​ភិបាលខេត្ត បានបញ្ជាកម្លាំងជំនាញបន្ទាន់ដើម្បីចុះមក ដល់ទីកន្លែងបទល្មើសនោះ។
ក្រោយពេលកើតហេតុសាច់អួនទាំង៣វង់ត្រូវបានប្រគល់អោយជំនាញ​ជលផលសង្កាត់ជលគីរី រក្សារទុកនៅកន្លែងដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តចា​ត់ការតាមនីតិវិធី៕

11136829_425738174266200_1164228608_n