បន្ទាយមានជ័យ៖មានសេច ក្តីរាយការណ៏ពី ក្រុងប៉ោយប៉ែតបានអោយ ដឹងថាលោក ប៊ុនសុផានគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបាន លួចបង្កើត ច្រករបៀងមួយ ដើម្បីឆ្លងកាត់ អូព្រុំដែនកម្ពុជាថៃ នៅចំនុចទល់ មុខកាស៊ីណូ ហ្គេនទីញ ត្រង់ម្តុំ កន្លែងជល់មាន់ ច្រករបៀងនេះ បើពិនិត្យ ទៅគឺឃើញតែ ពលករខ្មែរឆ្លងកាត់ទៅ ធ្វើការទៅធ្វើកា រនៅប្រទេសថៃ ក្នុង មួយថ្ងៃៗរាប់រយ នាក់ទាំងថ្ងៃ ទាំងយប់ដែល ធ្វើឱ្យលោក ប៊ុនសុផាសប្បាយ ក្នុងការប្រមូលលុយ ដាក់ហោប៉ាវធ្វើមាន ធ្វើបានតាមអំពើចិត្ត និងទប់តំណែងរបស់ ខ្លួនព្រមទាំងដោះស្រាយជូន ថ្នាក់លើរបស់ខ្លួន។
ម្យ៉ាងវិញទៀតក្រុងប៉ោយប៉ែតដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-ថៃកំពុងកើតមានបទល្មើសជាច្រើននិងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននិងមានពលករលួចឆ្លងដែនដោយខុសច្បាប់ ហើយសមត្ថកិច្ចមួយចំនួនទទួលបានផលប្រយោជន៍យ៉ាងត្រជាក់ចិត្តដូចជាសមត្ថកិច្ច នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការជំរិតយកលុយពីប្រជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនប៉ោយប៉ែតបានឱ្យដឹងថាច្រករបៀងមួយនៅទល់មុខកាស៊ីណូហ្គែនទីញកំពុងតែបង្ហូរពលករចំណាកស្រុកខុសច្បាប់ចូលទៅប្រទេសថៃទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុកហើយច្រករបៀងដែលបង្ហូរពលករខ្មែរចំណាកស្រុកខុសច្បាប់នោះត្រូវបានគេដឹងថាគ្រប់គ្រងដោយលោកប៊ុនសុផាបានឃុបឃិតជាមួយក្រុមមេខ្យល់ជាច្រើននាក់ ដើម្បីនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
ក្នុងនោះមានមេខ្យល់ម្នាក់រកស៊ីនាំពលករចំណាកស្រុកខុសច្បាប់ឡើងដុះស្លែទៅហើយ ពូកែខាងទំនាក់ទំនងរកពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ខ្លាំងជាងគេនៅតំបន់ប៉ោយប៉ែត។ មេខ្យល់នោះជាអ្នកម៉ៅការច្រករបៀងឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុងមួយខែៗរាប់ម៉ឺនបាត ទើបសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍មានកាតព្វកិច្ចការពារមេខ្យល់រូបនេះឱ្យរកស៊ីជួញដូរពលករចំណាកស្រុកយ៉ាងរលូនគ្មានឧបសគ្គអ្វីទាំងអស់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថាពលករចំណាកស្រុកខុសច្បាប់ជាច្រើនបានឆ្លងដែនចូលទឹកដីថៃតាមច្រករបៀងរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដែលមានលោកប៊ុនសុផាជាអ្នកឈរជើង។មានន័យថាលោកប៊ុនសុផាជាអ្នកប្រចាំការឈរជើងមើលផ្លូវឱ្យមេខ្យល់បញ្ជូនពលករទៅកាន់ទឹកដីថៃដើម្បីទទួលបានប្រយោជន៍យ៉ាងច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួននិងបែងចែកមួយផ្នែកទៅថ្នាក់លើសម្រាប់អភិវឌ្ឍន៍ និងរក្សាតំណែងរបស់ខ្លួន។ពលករខ្មែរដែលឆ្លងដែនខុសច្បាប់តាមច្រករបៀងរបស់នគរបាលអន្តោប្រវេសន៍ធ្លាប់ត្រូវបានទាហានសៀមឈុតខ្មៅបាញ់គំរាមជាច្រើនលើក និងចាប់បញ្ជូនដាក់រថយន្តទ្រុងធំៗត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្រុមពលករដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកដល់ទឹកដីខ្មែរវិញសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បានចាត់ទុកពលករខ្មែរទាំងនោះថាជាអ្នកទោសហើយគាបសង្កត់ជំរិតយកលុយ ចំនួន២០០បាតឬ៣០០បាតទៀតផង។ ប្រការនេះបានធ្វើឱ្យពលករខ្មែររងទុក្ខវេទនាយ៉ាងខ្លាំងហើយអ្នកខ្លះត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រើអំពើហិង្សាលើរាងកាយថែមទៀតពេលដែលពលករទាំងនោះពុំមានលុយបង់ឱ្យតាមការកំណត់។ដូច្នេះមិនគួរទុកឲ្យលោកប៊ុនសុផាឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចលើញើសឈាមពលករចំណាកស្រុកស្រេចតែអំពើចិត្តតទៅទៀតឡើយ។ប្រភពទំាងអស់នេះអ្នកយកព័ត៏មានយើងមិនអាចទាក់ទងជាមួយលោក ប៊ុន សុផា បានទេ ដោយមិនមានលេខទូរសព្ទ័។