ភ្នំពេញ ៖ រឿង ក្ដីអ្នកស្រីយ៉ោម បុបា្ផ ចាប់ផ្ដើមនៅព្រឹកនេះ ជាមួយនឹងការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិនិងអន្ដរជាតិ ជាពិសេស បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។ នៅមុនសវនាការ ក្រុមអង្គការសង្គម ស៊ីវិល ជាតិ និងអន្ដរជាតិ រាប់ទាំងសកម្មជន អ្នកបឹងកក់ខ្លះ អ្នកបុរីកីឡា និងថ្មគោល បាននាំគ្នាធ្វើពិធីតាមសាសនា នៅឯខាងក្រៅ បរិវេណតុលាការកំពូល ក្នុងគោលបំណង សុំឱ្យដោះលែងអ្នកស្រីយ៉ោម បុបា្ផ ពីពន្ធនា គារ ដោយថា អ្នកស្រី ពុំបានប្រព្រឹត្ដកំហុស ណាមួយនោះទេ ខណៈ ដែលអ្នកស្រី ត្រឹម តែតវ៉ាការពារនូវការរឹបអូសដីធ្លីរបស់អ្នក ស្រី នៅតំបន់បឹងកក់តែប៉ុណ្ណោះ ។អាចនិយាយដោយខ្លីថា “អ្នកស្រីយ៉ោម បុបា្ផ នឹងមានសេរីភាពឡើង នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាមួយនិងការរស់នៅ ដោយស្របច្បាប់លើដីរបស់ខ្លួននៅតំបន់បឹង កក់ ខណៈដែលអភិបាលរាជធានីភ្នំពេញ និង ដោះស្រាយបញ្ចប់ ៣៤គ្រួសារទៀតទៀតនេះ” ។មជ្ឈដ្ឋានទូទៅ បានសម្ដែងនូវការកោត សរសើរដល់រាជរដ្ឋាភិបាល អភិបាលរាជធានី ភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាល ដែល បានខិតខំស្រាយបញ្ហា ដែលនៅសេសសល ចុងក្រោយចប់ដោយសន្ដិវិធី និងការយោគ យល់ រួចផ្ដល់សេរីភាព ដល់អ្នក ស្រីយ៉ោម បុបា្ផ ដោយតុលាការកំពូល ជាពិសេសការតស៊ូស្វិតស្វាញ របស់អ្នកបឹងកក់តែម្តង ៕