ភ្នំពេញ៖ ល្បែងជល់មាន់ និងបៀរ អាប៉ោង និងគ្រឿងញៀន កំពុងលេងនិង កើតមានពេញបន្ទុក យ៉ាងអានាធិបតេយ្យនៅ លើដែនដីខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ជាក់ស្ដែងលោក ហេងជាមេឈ្មួញឈើប្រណិត និងជាថៅកែទឹកបរិសុទ្ធ ដ៏ល្បីក្នុងការជំរុញនិងបង្កើតឲ្យ មានល្បែងស៊ីសង ជល់មាន់ និងបៀរ អាប៉ោង នៅចំណុចទួលពុទ្រា ខាងត្បូងវត្តទួល ប្រហែល៥០០ម៉ែត្រ ចូលតាមផ្លូវឡឥដ្ឋ ទីតាំងនេះស្ថិត ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញដោយមានលោកអធិការ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញជាអ្នកនៅពីក្រោយ ខ្នងនិងមានមន្រ្តីន គរបាល ប៉ុស្តិ៍ចាំកាងមើល ផ្លូវខណៈពេល មានសមត្ថកិច្ចផ្សេង ឬថ្នាក់លើចុះត្រួតពិនិត្យ ។ សេចក្តីរាយការណ៍បានបញ្ជាក់អះអាងថាវង់ល្បែងជល់មាន់ខាងលើបើកលេងជារៀងរាល់ថ្ងៃជាងមួយខែរហូតមកដល់ទី១២ ខែមេសា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចមិនហ៊ានបង្រ្កាបពីព្រោះខ្លាចបាត់ឆ្នាំងបាយ។ល្បែងជល់មាន់ កំពុងតែប្រព្រឹត្តទៅយ៉ាងរលូនដោយមិនមានសមត្ថកិច្ចណាហ៊ានអើពើចេញមកបង្ក្រាបឡើយ ករណីនេះត្រូវបានគេបញ្ជាក់អះអាងថា មានមេខ្លោង លោកហេងនិងជាថៅកែទឹកបរិសុទ្ធ និងថៅកែឈើគ្រញូង ដ៏ល្បីឈ្មោះ មានមាន់ជល់ប្រមាណជាង២០០ក្បាលជាអ្នកនៅពីក្រោយខ្នងរត់ការកាងសង្វៀនជល់មាន់ខាងលើនេះ ដោយគេបង់លុយអោយលោកអធិការក្រុង ក្នុង១ថ្ងៃចំនួន៤០០ដុល្លារអាមេរិក នេះមិនទាន់បានរាប់បញ្ជូលការបង់អោយមេប៉ុស្តិ៍ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផង ។ ទីតាំងល្បែងស៊ីសងនេះ មានរាប់បញ្ជូលទាំងបៀរ អាប៉ោងនិងគ្រឿងញៀន ផងដែរ។ ប៉ុន្តែគ្មានសមត្ថកិច្ចពាក់ព័ន្ធមួយណា ហ៊ានក្អកចេញមុខមកបិទ និងបង្ក្រាបអោយមានប្រសិទ្ធិភាពឡើយ ។ កត្តាទាំងនេះធ្វើអោយប្រជាពលរដ្ឋមានការព្រួតបារម្ភយ៉ាងខ្លាំង ដោយខ្លាចកើតមានអំពើចោរកម្ម ប្លន់ និងអសន្តិសុខសង្គម ព្រោះថាម្នាក់ៗអ្នកឈ្នះមុខខ្លាញ់ រីឯអ្នកចាញ់រាប់ម៉ឺនដុល្លារ មុខសេះរកអ្វី មិនបានក្រៅពីបែកគំនិតឆក់ប្លន់ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀត ។ប្រជាពលរដ្ឋរិះគន់បន្តថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាព នឹងត្រូវលោកអធិការក្រុងបាន យកមកធ្វើអាជីវកម្ម ជាន់ឈ្លីគ្មានញញើតបើកអោយមានល្បែងស៊ីសងទាំងនេះដើម្បីទទួលសំណូកក្រោមតុបានច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួន ប៉ុណ្ណោះ។
ពាក់ព័ន្ធ និង ការចោទប្រកាន់ខាងលើនេះ ប្រជាពលរដ្ឋសំណូមពរសូមអោយ ថ្នាក់លើ មេត្តាចាត់វិធានការបង្ក្រាបជាបន្ទាន់ព្រោះល្បែងគ្រប់ប្រភេទកំពុងប្រព្រឹត្តទៅហាក់គ្មានកោត ញញើតអ្វីឡើយ ។ អ្នកយកពត៌មានយើងពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយ ពីលោកអធិការនគរបាលក្រុងនៅឡើយទេ ការិយាល័យសារព័ត៌មានយើងស្វាគម៌ការបកស្រាយគ្រប់រាល់ម៉ោងធ្វើការ៕