ខេត្តកំពង់ចាម : ក្រុមឈ្មួញរកស៊ីបទ ល្មើសឲ្យតែដឹក ជញ្ជូនឆ្លងកាត់តាម ផ្លូវជាតិលេខ៧ ចំណុច សង្កាត់ ហារហ្លួង(ចុងគ្រង) គឺមិនអាចគេចផុត ពីក្រសែភ្នែក របស់លោក លីសុវណ្ណា អនុប្រធាន នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ពុករលួយនោះទេ ហើយបើហ៊ានលោតឆ័ត្រ ពិតជាត្រូវលោក លីសុវណ្ណា បញ្ជាកម្លាំង ឲ្យដេញបង្ក្រាប យកមកធ្វើការផាក ពិន័យហើយថែម ទាំងអួតអាង ថាពួកគេធ្វើតាមតែថ្នាក់ លើបញ្ជាគឺលោកលោក គង់វិចិត្តប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំហើយលោកលីសុវណ្ណាឮធ្លាប់បានអះអាងថាក្រុមឈ្មួញរកស៊ីបទល្មើសខុសច្បាប់បង់លុយឲ្យគាត់ទាំងប៉ុន្មានគឺគាត់បានបង់ជូនថ្នាក់លើទាំងអស់សូម្បីតែលុយប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់អាចម៍គោក៏គាត់មិនទុកដែរគឺបង់ជូនលោកគង់វិចិត្ត ទាំងអស់។លោក គង់ វិចិត្តជាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបាននិយាយថាមន្ត្រីប៉ូលីសផ្លាស់មកពីនៅក្រសួងមហាផ្ទៃមានសិទ្ធិអំណាច បង្កព្យុះភ្លៀងតាមតែអំពើចិត្ត មិន ញញើតអ្វីឡើយ។ លោក ម៉ៅ ពៅ ជាស្នងការដែលទើបឡើងថ្មីនឹងធ្វើការកែទម្រង់លុបបំបាត់ភាពអនាធិបតេយ្យនៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឲ្យបង់លុយពីសំណាក់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំឲ្យមានប្រសិទ្ធភាពឡើងវិញផងហើយប្រសិនបើអាច គួរតែដោះដូរ លោក គង់ វិចិត្ត កាន់តែឆាប់កាន់តែល្អ។
ក្រុមអ្នកមួយចំនួនបានឲ្យដឹងថាលោកគង់ វិចិត្តបានពង្រាយមន្ត្រីក្រោមឱវាទឲ្យដាក់ប៉ុស្តិ៍ជជុះ មានទីតាំងស្ថិតនៅសង្កាត់វិហារហ្លួង(ចុងគ្រង)ក្រុងសួងដឹកនាំដោយឈ្មោះលីសុវណ្ណាជាអនុប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ។ប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំក្រោមបញ្ជារបស់លោកគង់វិចិត្តភាគច្រើនចាត់តាំងឲ្យមន្ត្រី ស្លៀកពាក់ស៊ីវិលហើយពេលខ្លះទៀតបានប្រើអ្នកភូមិឲ្យចុះយកលុយពីឡានដឹកទំនិញឡានដឹកឈើនិងឡានដឹកកសិផលដើម្បីបន្លំភ្នែកសាធារណជនប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចរបស់លោកគង់ វិចិត្ត ជាមេកើយបានចេញទៅប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទយកទៅចែកគ្នាធ្វើមានធ្វើបាន មួយថ្ងៃៗមិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែ គង់ វិចិត្ត មានឥទ្ធិពលធំធេងណាស់។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថាក្រុមនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំមិនដែលបង្ហាញស្នាដៃអ្វីទេក្រៅពីការដាក់ប៉ុស្តិ៍ជជុះនិងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយទៅតាមតែអំពើចិត្តហើយប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំដែលមានភាពអនាធិបតេយ្យខ្លាំងជាងគេមានទីតាំងស្ថិតនៅសង្កាត់វិហារហ្លួង(ចុងគ្រង)ក្រុងសួងដឹកនាំដោយឈ្មោះ លី សុវណ្ណាជាអនុប្រធាន ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ។ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថាពេលខ្លះគ្រាន់តែដឹកអាចម៍មាន់អាចម៍គោយកទៅធ្វើជី ដាក់ដំណាំម្រេចក៏ក្រុមរបស់លោក លី សុវណ្ណា ចេញរថយន្តតាមប្រដេញឲ្យចូលបង់លុយចំនួន២ម៉ឺនរៀលឬ៤ម៉ឺនរៀលផងដែរបើទោះបីជាដឹងថាប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់អាចម៍គោ មិនមែនជាទំនិញ ដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់អ្វីក៏ដោយ។
ប្រជាពលរដ្ឋនិងអ្នករកស៊ី ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ចំណុច សង្កាត់វិហារហ្លួង(ចុងគ្រង)ក្រុងសួងបានគំរាមផងដែរថាប្រសិនបើពួកគេអស់សេចក្តីអត់ធ្មត់ពួកគេនឹងរៀបចំ ពាក្យបណ្តឹងដាក់ចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាន នគរបាលជាតិដើម្បីបកស្បែកមុខ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំក្រោមបញ្ជារបស់លោក គង់ វិចិត្ត ៕