លោក​ ហៀ​ក​ ចា​ន់លា​ង​អភិ​បាល​រង​ខណ្ឌមាន​ជ័យ​និងជា​ ម្ចាស់ដេ​ប៉ូខ្សាច់​រងការចោទ​

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​ រដ្ឋ​នៅ​ខាងក្រោយ​វត្ដ​ចំប៉ា​ សង្កាត់​ក្បាល​កោះ​ ខណ្ឌមានជ័យ​ មាន​ដេប៉ូ​ស្កុ​ក​និង​ លក់​ខ្សាច់​ដ៏​ធំ​មួយ​ដឹក​ជញ្ជូន​រាល់ថ្ងៃ​ ដែល​ថៅកែ​ដេប៉ូ​មាន​តួនាទី​ជា​អភិបាល​រង​ខណ្ឌមានជ័យ​និង​មាន​មន្ដ្រី​សាលា​ សង្កាត់​ក្បាលកោះ​ម្នាក់​បាន​ចូល​ហ៊ុន​រក​ ស៊ី​បើក​ដេប៉ូ​ខ្សាច់​នេះ​ ។​ មិន​ត្រឹមតែ​ជា​ ដេប៉ូ​ស្កុ​ក​និង​ដឹក​ជញ្ជូន​ខ្សាច់​លក់​ប៉ុណ្ណោះ​ ទេ​ ថៅកែ​ដេប៉ូ​បាន​ប្រើប្រាស់​ទូក​បូម​ ខ្សាច់​២-៣​គ្រឿង​បូម​រាល់​យប់​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ខ្លួន​ ។​ ពេល​បូម​ខ្សាច់​ ក្នុង​ទន្លេ​ រួច​ហើយ​ទូក​ទាំងនោះ​បាន​បើក​ មក​បូម​ចេញពី​ទូក​ដាក់​ទៅ​ក្នុង​ដេប៉ូ​ជាប់​ មាត់ទន្លេ​ ប៉ុន្ដែ​សកម្មភាព​បូម​ខ្សាច់​ធ្វើ​ តែ​ពេល​យប់​ប៉ុណ្ណោះ​ ទំនង​ថៅកែ​ដេប៉ូ​ ដឹង​ថា​ កំពុង​តែ​បំពាន​សេចក្ដីសម្រេច​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ។​

​សេចក្ដីរាយការណ៍​បាន​បន្ដ​ថា​ សកម្ម​ ភាព​បូម​ខ្សាច់​ពេល​យប់​នេះ​បាន​ធ្វើ​ឡើង​ ជា​រៀង​រាល់​យប់​ ហើយ​ទូក​បូម​ខ្សាច់​ចត​ នៅ​ខាងក្រោយ​ដេប៉ូ​រួច​ជា​ស្រេច​ ។​ ទីតាំង​ បូម​និង​ស្កុ​ក​ខ្សាច់​លក់​របស់​លោក​អភិ​ បាល​រង​ខណ្ឌមានជ័យ​នេះ​គឺ​រៀបចំ​របង​ថ្ម​ ព័ទ្ធ​ជុំវិញ​ ហើយ​កាយ​ខ្សាច់​កម្ពស់​ប៉ុន​ កូនភ្នំ​ដាក់​បាំង​ពីមុខ​ដើម្បី​បិទ​បាំង​ ក្នុង​ នោះ​រថយន្ដ​ដឹក​ខ្សាច់​ជា​ច្រើន​គ្រឿង​បាន​ ចត​ត្រៀបត្រា​នៅ​ពីមុខ​ភ្នំខ្សាច់​ដើម្បី​ឱ្យ​ គ្រឿងចក្រ​កាយ​ដាក់​ក្នុង​រថយន្ដ​ ។​ ការ​រៀប​ ចំ​បែប​នេះ​ដើម្បី​បំភ័ន្ដ​ភ្នែក​មហាជន​កុំឱ្យ​ដឹង​ថា​ នៅ​ខាងក្រោយ​ទីតាំង​ថៅកែ​ដេប៉ូ​ កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​បំពាន​នឹង​ សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​។​

​សេចក្ដីរាយការណ៍​បន្ដ​ទៀត​ថា​ សកម្ម​ ភាព​របស់​ទូក​បូម​ខ្សាច់​គឺ​បូម​ដាក់​ចូល​ ក្នុង​រណ្ដៅ​នៅ​ជាប់មាត់​ទន្លេ​ដែល​រណ្ដៅ​ នេះ​ត្រូវ​បាន​គេ​ជីក​ឱ្យ​ជ្រៅ​ដើម្បី​ស្ដុក​ខ្សាច់​  បន្ទាប់​មក​ទើប​គ្រឿងចក្រ​កាយ​យក​មក​ ដាក់​លើ​ពំនូក​ខ្សាច់​ខាង​មុខ​ងាយស្រួល​ កាយ​ដាក់​រថយន្ដ​ ។​ ការ​ពិត​នេះ​ជា​ល្បិច​ របស់​អ្នក​រកស៊ី​បូម​ខ្សាច់​ប៉ុណ្ណោះ​ដើម្បី​ បំភ័ន្ដ​ភ្នែក​សមត្ថកិច្ច​ថា​ ជា​ខ្សាច់​ចាស់​ ដែល​នៅ​សល់​ ទើប​គេ​កាយ​ដឹក​លក់​ ។​ ពេល​កាយ​ចេញពី​រណ្ដៅ​អស់ហើយ​ទូក​ បូម​ខ្សាច់​ក៏​ធ្វើ​សកម្មភាព​បូម​បន្ដ​ទៀត​ បើ​ទោះជា​មានច្បាប់​ហាមឃាត់​ក៏​ដោយ​គឺ​ជ្រក​ក្រោម​លេស​បូម​បំពេញ​រណ្ដៅ​ដី​។​

ពាក់ព័ន្ធ​នឹង​សេចក្ដីរាយការណ៍​របស់​ ប្រជាពលរដ្ឋ​នេះ​លោក​ មាស​ ហែល​ នាយ​ប៉ុស្ដិ៍​ក្បាលកោះ​ស្ដីទី​បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​មិនដឹង​ថា​ បូម​ឬ​មិន​បូម​នោះ​ ទេ​ ប៉ុន្ដែ​បើ​តាម​ការ​ណែនាំ​របស់​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​តាម​ ដាន​មើល​សកម្មភាព​បូម​ខ្សាច់​ បើ​មាន​ រាយការណ៍​ទៅ​ថ្នាក់លើ​ ។​ នៅ​ក្នុង​ដែន​ រដ្ឋបាល​របស់​លោក​មិន​មាន​ករណី​បូម​ ខ្សាច់​ទេ​ ចំណែក​រថយន្ដ​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​នេះ​គឺ​ខ្សាច់​ចាស់​ដែល​នៅ​សល់​

​ដោយឡែក​លោក​ ហោ​ វេ​ង​ណៃ​ ចៅសង្កាត់​ក្បាលកោះ​បានឱ្យ​ដឹង​​ថា​ ដេប៉ូ​ខ្សាច់​នៅ​ខាងក្រោយ​វត្ដ​ជា​របស់​លោក​ ហៀ​ក​ ចាន់​លាង​ ហើយ​លោក​មិនដឹង​ថា​ បូម​ឬ​មិន​បូម​នោះ​ទេ​ ព្រោះ​លោក​ ចាន់​លាង ​ឈរជើង​នៅ​ទីនោះ​។​

ទោះបី​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​បាន​ចេញ​សេចក្ដីសម្រេច​ឱ្យ​ផ្អាក​ បណ្ដោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ បូម​ខ្សាច់​គ្រប់​ប្រភេទ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​រហូត​ដល់​មាន​សេចក្ដី​សម្រេច​ជា​ថ្មី​ក្ដី​ក៏​សេចក្ដីសម្រេច​នោះ​មិន​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​អនុវត្ដ​ ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​ ផ្ទុយ​ទៅ​វិញ​បែរជា​ ស៊ុមគ្រលំ​ជាមួយ​អ្នក​រកស៊ី​បូម​ខ្សាច់​ពេល​យប់​គឺ​មាន​ន័យ​ថា​ លួច​បូម​បំពាន​សេច​ ក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ ។​

20131120_112235