ឧក​ញ៉ា ​ឃុន ​សៀ ចា​ក់ដីរំ​លោភ​យកផ្ទៃ​បឹងដើ​មស្លែ​ង!

ប្រជាពល​រដ្ឋ ជាច្រើន​គ្រួ​សារកំពុង​ តែមានការ​ព្រួយបារម្ត​ និង​សកម្ម​ភាព​របស់​លោ​ក  ឩកញ្ញា ​ឃុន សៀ​ដែ​ល បាន​ចាក់ដី​ លុបបឹង​ដើមស្លែង​ ស្ថិតនៅជាប់និ​ងចញ្ចើម ផ្លូវម៉ៃ​ដា ក្នុង​សង្កាត់​ទឹ​កថ្លា ខណ្ឌ​សែនសុខរា​ជធានីភ្នំ ពេញ​។​ ក្រុមប្រជាពល​រដ្ឋ បានចោទថា ​ផ្ទៃបឹងដើម​ស្លែងនេះ ​ជាកន្លែង​ស្តុកនិងបញ្ចៀ​ស ទឹកស្អុយយ៉ា​ងសំខាន់ មួយ​ក្នុងរាជធានី ​ភ្នំពេញ ប្រ​សិនបើឩកញ្ញា ​ ឃុន សៀបន្ត​​ប្រើ​អំណាច​​ នាំគ្នាជីកដីលុ​បយក បន្តិចម្តង​ៗនោះបញ្ហាទឹ​ក​ជន លិច​កាន់តែប្រឈមបន្ថែម ទៀតជាមិនខាននៅរដូវវស្សា ខាងមុខនេះ ដោយសា​រ​តែ​ក ន្លងទៅ​មិនទាន់លប់ផង ទីតាំងនេះបាន​លិចជារៀងរាល់ឆ្នាំទៅហើយ។

ចៅសង្កាត់ទឹកថ្លាបានលើកឡើងថា«ផ្ទៃបឹងនេះដើមឡើយពល​រដ្ឋ​ជា​អ្នកគ្រប់គ្រង និង​អាស្រ័យផលតែពលរដ្ឋបានលក់ទៅអោយលោកឧកញ៉ា ឃុន សៀ និងមានប័ណ្ណ​កម្ម​សិទ្ធិត្រឹមត្រូវ។ប៉ុន្តែទោះយ៉ាងណាពលរដ្ឋនៅតែ​ចោទប្រកាន់ថា ស​កម្ម​ភាពចាក់ដី​លុប​បឹងខាងលើរបស់ឩកញ្ញា ឃុន សៀ​វាផ្ទុយពីគោល​ការណ៍របស់​សា​លាក្រុង​ហើយ​សា​លាក្រុងគួរចាត់​មន្រ្តីជំ​នាញមើលការចាក់ដីនោះផង​ព្រោះវានឹង​នាំឲ្យ​លេចលង់នៅ​ពេល​ខាងមុខ​នេះបើសិន​ជា​គ្មានវិធានការបន្ទាន់នោះ។

ផ្ទៃបឹងនេះគឺអាជ្ញាធរ និងមន្ទីរសាធា​រណ:​ការបានកំ​ណត់អោយទុកទំហំ១០ម៉ែត្រ ដើម្បី​​​បញ្ចៀសទឹកស្អុយ ហើយបច្ចុប្ប​ន្ន​ស​កម្មភាពចាក់​ដីរបស់លោកឧកញ៉ា ឃុន សៀ មិន​ទាន់ដល់និង​គម្រោងប្រឡាយ១០​ម៉ែត្រនោះនៅ​ឡើយ ហើយប្រសិនបើមានការ​លុប​នៅ​ពេលខាងមុខនោះទាំងពលរដ្ឋនិងអាជ្ញាធរ​ច្បាស់ជាមិនឈរមើលនោះទេ។

ទោះយ៉ាងនេះក្តីពលរដ្ឋទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យ​មើលសកម្មភាពចាក់ដី​នោះ​ផង ហើយធ្វើឲ្យបានស្មើភាពគ្នាកុំប្រជាពលរដ្ឋចាក់ដីតិចតួចមក​រករឿងហាម​ឃាត់​តែ​ដល់គេចាក់ទាំងឡានៗ មិនមានអ្នកណាហ៊ានទៅរករឿង។ឬមួយអាជ្ញាធរនិង​អ្នក​មាន​​អំណាច​ពិសេស​ឩកញ្ញា ឃុន សៀមានលុយមានអំណាចទើប​មិន​អាចធ្វើ​បាន​។

ទោះជាសកម្មភាពចាក់ដី​នេះគឺមាន​ច្បាប់អនុញ្ញាតឲ្យចាក់ដីពីសាលាក្រុងឬយ៉ាង​ណា​នោះទេ​។ លោកឧកញ៉ា ឃុន សៀ មិនអាចសុំការបំភ្លឺ​បាននៅឡើយទាក់ទងនិង​សកម្ម​ភាពចាក់ដីរំលោភយកផ្ទៃបឹង​ដើមស្លែងនោះ ប៉ុន្តែមជ្ឍដ្ឋានទូទៅនិងសង្គម​ស៊ីវិល​រង​ចាំមើលពីចំណាត់ការរបស់​សាលាក្រុង​តើ​មានវិធានការតឹងរឹង​ឬយ៉ាងណា​ក្នុងករណី​នេះ?៕

unnamed