ក្រុម​អាជីវ​ករ ៖ ករណី​ក្រសួង រ៉ែនិ​ងថាម​ពលដាក់​ឱ្យដេញថ្លៃអាជីវក​ម្មខ្សាច់ផ្ទុយ​​ពីសេចក្តី​​សម្រេច​លេខ២០រា​ជរដ្ឋា​ភិបាលដែ​លសង្ស័យ​ពុករលួ​យ !

ភ្នំពេញ ៖ ករណី​យឺតយ៉ាវ  មិន​ច្បាស់លាស់​របស់​ ក្រសួង​រ៉ែ និង​ថា​ម ពល ​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច  ស្តីពី ការកំណត់ គោលការណ៍  ធ្វើ​អាជីវកម្ម​ខ្សាច់ ​របស់ រាជរដ្ឋាភិបាល​លេខ ​២០ សសរ ចុះ​ថ្ងៃ​ទី​២០  ខែ​មីនា ឆ្នាំ​២០១៥​ កន្លងទៅនេះ បានធ្វើឱ្យ  អាជីវករ​ជាច្រើន​ខាតបង់  ពេលវេលា​ខាត ប្រាក់កាស  ហើយ​ចំណូល​ ពន្ធ​របស់​រដ្ឋ​លើ  វិស័យ​សំណង់  ក៏​អាច​នឹង​ត្រូវ​បាត់ បង់​ដែរ ។

​នេះ​តាម​ការលើក ឡើង របស់​អាជីវករ​ធ្វើ  អាជីវកម្ម​បូម​ខ្សាច់  បន្ទាប់ពី​ពួកគេ​ត្រូវ  បាន​រាំងស្ទះ ដោយ​ក្រសួង​រ៉ែ  និង​ថាមពល និង​ក្រុម​ជំនាញ​របស់​ក្រសួង​នេះ ក្រោម​ការដឹកនាំ​របស់​លោក ស៊ុយ សែម ដែល​គ្មាន​ចំណាត់ការ ច្បាស់លាស់ ។​

​តាម​អាជីវករ​បាន​លើកឡើង​ថា ពួកគាត់ ដាច់ខាត​មិន​ចូលរួម​ដេញថ្លៃ បើទោះជា ខាង​ក្រសួង​បាន​កំណត់​យក​វេលា ម៉ោង ៣​រសៀល ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ កំណត់​កាលបរិច្ឆេទ​សម្រាប់​ការដេញថ្លៃ នេះ​ក៏​ដោយ ពីព្រោះ​មិន ត្រឹម​តែ​ក្រសួង រ៉ែ និង​ថាមពល គ្មាន​តម្លាភាព គ្មាន ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ប៉ុណ្ណោះ​ទេ គឺ​ខាង​ក្រសួង​ហាក់ដូចជា គាបសង្កត់​មក លើ​តែ​ក្រុមហ៊ុន​របស់​អាជីវករ​តូចតាច ដែល​តែងតែ​គោរព​ទៅ​លើ​ស្មារតី​នៃ សេចក្តីសម្រេច​របស់ រដ្ឋាភិបាល​លេខ ២០ ,​និង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​លើ គម្រោង​អាជីវកម្ម​ខ្សាច់ គ្រប់​ប្រភេទ​រវាង រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​និង​រដ្ឋ មន្ត្រី​ក្រសួង​បរិស្ថាន​លេខ​០១៤២​រ​ថ​.​ន​ក ប្រក ចុះ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៥ នោះ ។​

​ប្រភព​ពី​អាជីវករ​ ៖ តើ​ការ កំណត់​ឱ្យ​ដេញថ្លៃ​ឡូត៍​ខ្សាច់​អាច​ធ្វើ​ទៅ បាន​តែ​សម្រាប់​អាជីវករ​តូចតាច​មែន ទេ ! ឬ​មួយ​ក្រុមហ៊ុន​ធំៗ​ក៏​ដូចជា​ខាង​សាច់ ញាតិ​មិន​ត្រូវបាន​ដេញថ្លៃ​? ពួកគាត់​បាន លើក​ជា​ភស្តុតាង​ស្រាប់ ក្នុង​សេចក្តី សម្រេច​លេខ​២០​របស់​រាជរដ្ឋាភិបាល​គឺ គ្មាន​ប្រការ​ណាមួយ​ដែល​បញ្ជាក់​តម្រូវ ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​ចេញ​អាជ្ញាប័ណ្ណ ឱ្យ​អាជីវករ ត្រូវ​តែ​ឆ្លងកាត់​ការដេញថ្លៃ នោះ ! ។

​បើ​យោង​តាម​ប្រការ​២​នៃ​សេចក្តី សម្រេច​របស់​រដ្ឋាភិបាល​លេខ​២០​បាន ចែងថា “​មិន​អនុញ្ញាតិ​ឱ្យចេញ​-​អាជ្ញា ប័ណ្ណ​បណ្តោះអាសន្ន​-​ដាច់ខាត​” ។ ផ្ទុយ​ពី​ក្រសួង​រ៉ែ និង​ថាមពល​បាន​អនុញ្ញាតិ​ឱ្យ លោក​ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត ភ្នំពេញ ដែល​ត្រូវ​ជា​ដន្លង​លោក​រដ្ឋមន្ត្រី​ជិះសេះ​លែង​ដៃ ធ្វើ​អាជីវកម្ម​ខ្សាច់​មុន គេ​ដោយ​មិន​ដេញ ថ្លៃ ហើយ​ក្រុមហ៊ុន​ចំនួន​៣​ធំៗ​ទៀត​នៅ ខេត្តកោះកុង​ក៏​លោក​រដ្ឋមន្ត្រី​មិន​ហ៊ាន ដក​ឡូត៍​សម្រាប់ យក​មក​ដេញថ្លៃ​ផងដែរ ដែល​ទាំងនេះ​បាន​សម្តែង​ពី​ករណី​ឃុបឃិត និង​ជិះសេះ​លែងដៃ​ជាន់ឈ្លី​កំណែ​ទម្រង់​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ។​

​ជាងនេះទៅទៀត​ប្រការ​ទាំងនេះ​ហើយ ពួកគាត់​ជា អាជីវករ​ត្រូវ​តែ​ប្រឹង​គ្រប់​មធ្យោបាយ ដើម្បី​ឱ្យ​ថ្នាក់លើ​បានដឹង​អំពី​ភាពមិន ប្រក្រតី​លើ​ការចេញ​អាជ្ញាប័ណ្ណ​ខ្សាច់ ដោយ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ពោរ ពេញ​ទៅដោយ​អំពើពុករលួយ​នោះ ។ ដូចជា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ ២០១៥ ក្រសួង​បាន​ប្រជុំ​ជាមួយ​អាជីវករ ម្តង​រួចមកហើយ រឿង​ដាក់​ឱ្យ​ដេញថ្លៃ តែ​អាជីវករ​មិន​ព្រម​នោះទេ ។ ហើយ ក្នុងនោះ​លោក រដ្ឋមន្ត្រី​អះអាង​ប្រាប់​អ្នកកាសែត​ក្នុង​កិច្ច សម្ភាសន៍​ថា អង្គភាព​កំពង់ផែ​ស្វយ័ត ភ្នំពេញ​ត្រូវតែ​ដេញថ្លៃ ។​

​តែ​ដោយ​ឡែក ក្រុមការងារ​របស់​ក្រសួង​អះអាង​ប្រាប់ អាជីវករ សូមឱ្យ​អាជីវករ​ទាំងអស់​មេត្តា យោគយល់​ដល់ អង្គភាព​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​គឺ (​មិន​ដេញថ្លៃ​) នោះទេ ! ឥឡូវ​អាច​នឹង មាន​បញ្ហា​អ្វី​ដែល​ខាង​ក្រសួង​យល់ថា កំពុងមាន ប្រតិកម្ម​ពី​អាជីវករ និង​ថ្នាក់ លើ​ទើប​អាជីវករ​ទាំងអស់​ត្រូវ​បាន​ខាង ក្រសួង​ទូរស័ព្ទ​ប្រាប់​ឱ្យ​ទៅ​ចូលរួម ប្រជុំ ជាបន្ទាន់​សាជាថ្មី​ម្តងទៀត​នៅ​រសៀល ម៉ោង​២ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ វិញ ហើយ​ពួកគាត់​ទាំងអស់ នៅ​តែ​ប្រកាន់ ជំហរ​សួរនាំ​ពី​នីតិវិធី​គ្មាន​តម្លាភាព​ដែល ខាង​ក្រសួង​អនុញ្ញាតិ​ឱ្យ​ដន្លង​របស់គាត់ ធ្វើ​អាជីវកម្ម ហើយ អាជីវករ​ជា​ច្រើន ទៀត​ត្រូវ​ដេញថ្លៃ និងឧ​ញ៉ាមា​ន​អំណាច ៣​រូប​ទៀត​មិន​ត្រូវ​ដក​ឡូត៍​គេ​យកមក ដេញថ្លៃ​នោះ ។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​យ៉ាង​ពេញបន្ទុក​លើសពី​អាជ្ញាធរ​ទន្លេសាប​នេះ គេ​ឃើញ​អាជ្ញាប័ណ្ណ​ចាស់​នូវ តាម​ក្រុមហ៊ុន​តូច​ធំ​រកស៊ី​បូម​ខ្សាច់ ទើប​ឡើង​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​លើ​ស​ដើម​ទៅ​ទៀត។ ហើយ​ខាង ក្រសួង​រ៉ែ និង​ថាមពល នឹង​មាន​ការលើកឡើង​កិច្ចប្រជុំ​ក្នុង​របៀប វារៈ​អ្វីខ្លះ​នោះទេ ប៉ុន្តែ​ប្រភព​មិន​ផ្លូវកា​រណ៍ អាច ទុកចិត្ត​បាន​បង្ហើប​ថា ខាង​ក្រសួង អាច​នឹងរង​នូវ​ការស្តីបន្ទោស​ដោយ​ថ្នាក់ លើ ។ ដូច្នេះ​ដើម្បី​ការពារ​នីតិវិធី​នៃ​ការ ចេញ​អាជ្ញាប័ណ្ណ ដោយ​មិន​ច្បាស់លាស់ កន្លង​ទៅ​នោះ អាច​ខាង​ក្រសួង​នឹង​មាន គោលការណ៍​អនុញ្ញាតិ​ឱ្យ​អាជីវករ ដែល មាន​អាជ្ញាប័ណ្ណ​ចាស់​នៅ​តាម​បណ្តា​ខេត្ត បន្ត​ធ្វើ​អាជីវកម្ម​តាម​ឡូត៍​ខ្សាច់​របស់ខ្លួន ដែល​មាន​ស្រាប់​បន្តទៀត ដដែល ហើយ​ទាំងនេះ គឺ​ក្រសួង​កំពុងតែ​ដើរ​ជាន់​ដាន​អាជ្ញាធរ​ទន្លេសាប​ដដែល ហើយ​តែ​ឡូតិ៍​ក្នុង​តំបន់​ឡូត៍​ខ្សាច់ នៅ​ទន្លេបាសាក់ ,​ទន្លេ មេគង្គ​ត្រូវតែ​ដាក់​ឱ្យ​ដេញថ្លៃ ។​

​អាជីវករ​បាន​លើកឡើង​ថា បើ​ក្រសួង មាន​គម្រោង​បែបនេះ​កាន់តែ​បង្កឱ្យមាន ភាពអនាធិបតេយ្យ​នៃ​ការចេញ អាជ្ញាប័ណ្ណ​បូម​ខ្សាច់​បែប​ច្របូកច្របល់​កាន់ តែ​ខ្លាំង​ឬក៏​អាច​ពាក់ព័ន្ធ​អំពើពុករលួយ និង​ជាន់ឈ្លី​កំណែ​ទម្រង់​របស់ លោក ហ៊ុន សែន ដែល​ដកសិទ្ធិ​អទ្ធិ​បញ្ជា​ពី​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ទន្លេសាប ដែល​សង្ឃឹម​ថា ក្រសួង​រ៉ែ និង​ថាមពល អាចមាន​ចំណាត់ការ​ប្រសើរ​ជាង​នេះ បែរ​ត្រឡប់​ជា​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​ដើមទី​ជាន់ឈ្លី ការតាំង​ចិត្ត​បំបាត់​អំពើពុករលួយ បក្ខពួកនិយម របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ងងើល​បំផុត ដែល​គួរ តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​សេនាធិការ​ខ្លាំង បច្ចុប្បន្ន​ជា​ភ្នែក​ច្រមុះ​បង្ក្រាប​អំពើពុករលួយ​យ៉ាងសកម្ម ដាក់​ការសង្ស័យ​ចុះ​ស្រាវជ្រាវ​ជុំវិញ​សកម្មភាព​របស់​ក្រុម​ដន្លងដងស្នែង ហ៊ី បា​វី និង​រដ្ឋមន្ត្រី ស៊ុយ សែម ជា​បន្ទាន់​ផង ព្រោះថា រឿង​រក​តម្លាភាព​បំបាត់​ការតវ៉ា​របស់​អាជីវក​រ​ខ្សាច់​នោះ គឺមាន​តែ​អង្គភាព​របស់​លោក ឱម យ៉ិនទៀង នោះទេ ៕

heupavy_suysem_omyentieng_2-222x150