ឧត្តរមានជ័យ ៖ អាជីវករប្រមាណ ៥០ តូប នៅផ្សារសាមគ្គី ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានកំពុងតែរងគ្រោះដោយ ដីការបស់សាលាដំបូង ដោយ ប្រគល់ផ្សារនេះ ឱ្យទៅឈ្មោះ អ៊ុក ឧត្តម បានឃុបឃិតលប លួចលក់ និងទិញពីលោក វណ្ណ កុសល អតីតអភិបាល ស្រុកត្រពាំងប្រាសាទ ។
ក្រុមអាជីវករបានឱ្យដឹងកាលពីពេលថ្មីៗនេះថាដោយ សារតែមានការរំលោភទៅ លើកិច្ចព្រមព្រៀងរវាងលោក វណ្ណ កុសលនិងអាជីវករទើប កលក់ដូរនៅផ្សារសាមគ្គី ស្រុកត្រពាំងប្រាសាទនឹងធ្វើ កូដកម្មនៅមុខរដ្ឋសភា ព្រឹទ្ធ សភា និងនៅមុខផ្ទះសម្តេច តេជោ ហ៊ុន សែន នាយករដ ម្ឋន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ញ្ញត្តិនិងឯកសារ ដែលពាក់ព័ន្ធទៅនឹងការរំលោភទៅលើសេចក្តីទុកចិត្តពីសំណាក់លោក វណ្ណ កុសល និងឧកញ៉ា អ៊ុក ឧត្តម ។
ក្រុមអាជីវករបានឱ្យដឹងទៀតថាអ្វីដែលជាសភាពធ្ងន់ ធ្ងរនិងគាបសង្កត់មកលើអាជី វករនោះ គឺលោកឧកញ៉ា អ៊ុក ឧត្តម បានដាក់ពាក្យបណ្តឹងទៅតុលាការ ទាមទារធ្វើការ គ្រប់គ្រងផ្សារក្រោយពីមាន ការឃុបឃិតទិញនិងលក់ពី លោក វណ្ណ កុសល អតីតអភិ បាលស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣ ។ បន្ទាប់ពីមាន ការទិញ និងលក់រួចហើយ ឧកញ៉ាវ័យក្មេង អ៊ុក ឧត្តម បានដាក់ពាក្យបណ្តឹងទៅ តុលាការខេត្តឧត្តរមានជ័យ ដោយទាមទារគ្រប់គ្រងផ្សារ ហើយសាលាដំបូងខេត្តឧត្តរ មានជ័យបានសម្រេចប្រគល់ ផ្សារនេះ ឱ្យទៅឧកញ៉ាវ័យ ក្មេងដោយតម្រូវឱ្យអាជីវករ បង់សំណងរដ្ឋប្បវេណីចំនួន ៣លានរៀលទៀតផង ។
គួររំលឹកផងដែរថា នៅ ពេលដែលលោក វណ្ណ កុសល ឃុបឃិតទិញនិងលក់រួច ហើយ ទើបលោក សំ ដារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ ថ្មីចេញសេចក្តីប្រកាសឱ្យអាជីវករដឹងគឺបានរំលោភទៅ លើលិខិតលេខ ៤២១,១២ ស.ជ.ណ ចុះថ្ងៃទិ ២១ ខែ សីហា ឆ្នាំ២០១២ របស់ លោក វណ្ណ កុសល ដែលបាន អនុម័តថា ផ្សារសាមគ្គី ស្រុក ត្រពាំងប្រាសាទស្ថិតនៅក្នុង សមត្ថកិច្ចថ្នាក់ក្រោមជាតិ ស្រុកត្រពាំងប្រាសាទមិនមែន ជាផ្សាររបស់បុគ្គលណាមួយ នោះទេ ។ ផ្សារនេះបានបង្កើតឡើង នៅឆ្នាំ២០០០ ដោយលោក ជុំ ជាតិ អតីតអភិបាលស្រុក ត្រពាំងប្រាសាទ ។
ប្រភពអាជីវករបាននិយាយឱ្យដឹងទៀតថាយោងទៅតាម ការប្រកាសរបស់លោក វណ្ណ កុសល កាលពីឆ្នាំ២០១២ថា ផ្សារមួយនេះមិនមែនជារបស់ បុគ្គលណាមួយនោះ គឺទាក់ ទិនទៅនឹងការលក់របស់លោក វណ្ណ កុសល អតីតអភិបាល ស្រុកត្រពាំងប្រាសាទជាមួយ នឹងឧកញ៉ា អ៊ុក ឧត្តម ។
ដូច្នេះករណីដែលកើត ឡើងនេះ ត្រូវតែអ្នកលក់និង អ្នកទិញត្រូវធ្វើការដោះស្រាយ រវាងភាគីទាំងពីរ មិនត្រូវ ឧកញ៉ាវ័យក្មេងធ្វើការដោះ ស្រាយជាមួយអាជីវករនោះ ទេ គឺត្រូវដោះស្រាយជាមួយ លោក វណ្ណ កុសល ដែលបាន ជំពាក់ប្រាក់ឧកញ៉ា អ៊ុក ឧត្តម ចំនួន ៦ម៉ឺនដុល្លារអាមេរិក ទើបមានការលបលួចលក់ផ្សារ មួយនេះ ពីសំណាក់លោក វណ្ណ កុសល ទៅឱ្យឧកញ៉ា អ៊ុក ឧត្តម ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា អាជ្ញាធរស្រុក ត្រពាំងប្រាសាទថ្មី លោកថា មិនបានដឹងពីគោលការណ៍អ្វី ទាំងអស់ហើយលោកអភិបាលស្រុកថ្មីក៏មិនចេញមុខ ដោះស្រាយអ្វីបន្តិចដែរ ទោះ បីជា ឯកឧត្តម ស ថាវី អភិ បាលខេត្តឧត្តរមានជ័យប្រគល់ ភារកិច្ចឱ្យលោកអភិបាលស្រុក ថ្មីធ្វើការដោះស្រាយជូនអាជីវ ករ ។ ក៏ប៉ុន្តែរហូតមកទល់នឹង ពេលនេះលោកអភិបាលស្រុក ត្រពាំងប្រាសាទដែលកាន់អំ ណាចបច្ចុប្បន្នពុំអើពើអ្វី ឡើយ ។ ប្រសិនបើលោកអភិ បាល ស្រុកត្រពាំងប្រាសាទថ្មី ពុំដោះស្រាយវិវាទនេះទេ អាជីវករនឹងបន្តនីតិវិធីរបស់ ខ្លួនបន្តទៅទៀត នៅពេល ដែលអាជ្ញាធរស្រុកនៅតែមិន ដោះស្រាយគឺនិងធ្វើញត្តិដាក់ ទៅគ្រប់ស្ថាប័នពាក់ព័ន្ធទាំង អស់រួមទាំងអង្គភាពប្រឆាំង អំពើពុករលួយហើយអាជីវករ បានសំណូមពរដល់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាមេត្តា ជួយដល់អាជីវករបន្តការលក់ ដូរដោយអនុវត្តទៅតាមគោល ការណ៍ដែលបានកំណត់ថា ផ្សារសាមគ្គីស្រុកត្រពាំង ប្រាសាទស្ថិតនៅក្នុងសមត្ថកិច្ច ថ្នាក់ក្រោមជាតិស្រុកត្រពាំង ប្រាសាទ មិនមែនជាផ្សារ របស់បុគ្គលណាមួយនោះ ឡើយ ៕