ស៊ើប​អង្កេត​៖ លោក ​អ៊ំអ​មរ៉ាស្នង​ការរង​ខេត្តទទួល​រងការរិះគន់​ថា​ទទួ​លផ​លពីប​ទ​ល្មើស​ព្រៃឈើ ហើ​យកាងរថ​យន្តដឹក​ឈើ

លោក អ៊ំ អមរ៉ា ស្នងការ​រងទទួល​បន្ទុក​ផ្នែកបង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត បាន​រង​ការ​រិះ​គន់​ពី​មជ្ឈ​ដ្នាន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ក្រុង​សៀមរាប​ថា លោក​បានកាង​ និង​​ទទួល​ផល​ប្រ​យោជន៍​ពី​ក្រុម​ហ៊ុន​ដឹក​ឈើ​លើស​ច្បាប់កំណត់ ​​លើស​ទម្ងន់ ពី​ខេត្ត​នានា​យក​មក​លក់ចែក​ចាយ​ក្នុង​ខេត្តសៀមរាប និង​ឆ្លង​កាត់​ខេត្ត​សៀមរាប​យក​ទៅ​លក់​នៅ ខេត្តបន្ទាយ​មាន​ជ័យ និង​ខេត្តបាត់​ដំ​បង។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​ណ៍​បាន​អោយ​ដឹង​ថា នៅ​ខែឧសភា ឆ្នាំ២០១៥នេះ មាន​ក្រុម​ហ៊ុន​ជិត​១០​ប្រើ​រថ​យន្ត​ម៉ាកយី​ឌុប​ ដឹក​ឈើ​លើស​ទម្ងន់ ចូល​ខេត្ត​សៀមរាប និង​ឆ្លង​កាត់​ខេត្ត​សៀមរាប​ យក​ទៅ​លក់​ចែក​ចាយ​នៅ​ខេត្តបាត់​ដំ​បង និង​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​មួយ​យប់ៗ​​ជិត​១០​ក្រឿង តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែ​ជាលេច​លឺ​ព័ត៌មាន​ចចាម​អារាមថា មាន​សមត្ថកិច្ច​ខ្លះ​ចេញមុន​កាង​រថ​យន្ត​ដឹក​ឈើ  និង​បាន​ទទួល​ផល​ប្រ​យោជន៍ ឬ​លាភសការៈក្រោម​តុ ពី​ក្រុម​ហ៊ុន​ដឹក​ឈើ​លើស​ទម្ងន់​ទាំង​នោះទៅ​វិញ។

ប្រ​ភព​ព័ត៌មាន​ពីក្រុម​អ្នក​សារព័ត៌មាន​ខេត្ត​សៀមរាប​បាន​បង្ហើបថា កាល​ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥​វេលាម៉ោង​ជាង១២​យប់​ឈាន​ចូល​ថ្ងៃទី២៣ លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចបាន​កាក់​រថ​យន្ត​ម៉ាក​យីឌុប​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហ៊ារ​របស់ក្រុម​ហ៊ុន​ រត្នសម្បត្តិខូអិលធីឌី នៅ​ចំណុច​ខាលិច​ជញ្ជីថ្លឹង​រថ​យន្ត​ ស្ថិត​ក្នុង​ស្រុក​ពួក ខេត្តសៀមរាប។ ប្រ​ភព​បន្ថែមថា លោក អ៊ំ អមរ៉ា បាន​ជិះ​រថម៉ាក់ឡង់គ្រីស័រ៤៧០ពណ៍​ប្រ​ផេះជាមួយ​លោក ចាន់​វណ្ណសុង ប្រធាន​អង្គការ​ពារ​ធនធានធម្ម​ជាតិ និង​សត្វ​ព្រៃ ប្រ​ចាំ​បួន​ខេត្ត ទៅ​កាក់​ត្រួត​ពិនិត្យរថ​យន្ត​ដឹក​ឈើ​ខាងលើ បន្ទាប់​មក​ក៏ដោះលែង​រថ​យន្ត​នោះទៅវិញ​។ អ្នក​កសែត​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះបាន​អោយ​ដឹងថា លោកបាន​ទៅ​សុំ​លុយចាក់​សាំង​ពី​​អ្នក​រត​ការ​ណ៍ឡាន​ដឹក​ឈើ​ខាង​លើ​ តែ​ត្រូវ​បាន​អ្នក​រតការ​ណ៍រូបនោះ​​ឆ្លើយ​ថា មិន​មាន​លុយ​អោយ​ទេ ព្រោះ​លោក ស្នង​ការ​រង​ អ៊ំ​ អមរ៉ា ទើប​តែ​យក​អស់​៣០០(បីរយ)ដុល្លារអំមិញៗនេះ។

លោក ចាន់ វណ្ណសុង ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ ប្រចាំ​ខេត្តសៀមរាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ម៉ោង​១២ និង​១៣នាទីរសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥​នេះថា លោក ពិត​ជាបាន​ដដឹក​លោក អ៊ំ អមរ៉ា ស្នង​ការ​រងទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចខេត្ត​ទៅ​កាក់​រថ​យន្ត​នោះមែន តែត្រង់​ថា គាត់​បាន​យក​លុយ​ ឬអត់​នោះ​លោក​មិន​បាន​ដឹង​ទេ តែ​លោក​ដូច​ជា​មិន​បាន​ឃើញ​អ្នក​រត​ការ​ឈើ​អោយ​លុយ​លោក អ៊ំ អមរ៉ា នោះទេ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​បំ​ភ្លឺ​ពី​បុរស​ម្នាក់​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ កំពស់​ប្រ​ហែល​១៦៥​សង់ទីម៉ែត្រ សម្បុរសណ្តែកបាយ​ដែល​ជាអ្នក​រត​ការ​អោយ​ក្រុម​ហ៊ុន​ដឹក​ឈើ​ រត្នសម្បត្តិខូអិលធីឌី​ ខាងលើ តាម​រយៈទូរស័ព្ទនៅ​រសៀលថ្ងៃទី២៩នេះ តែលោកបាន​ធ្វើ​ការ​បដិសេធថា លោក​មិន​មែន​ជា​អ្នក​រត​ការ​អោយ​ក្រុម​ហ៊ុន​ខាងលើនេះទេ រួច​ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

នៅ​ម៉ោង​១ និង​៣១នាទីរសៀល​ថ្ងៃទី២៩នេះ លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចខេត្តសៀម​រាប បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​យប់​ថ្ងៃទី២២លោក បាន​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​មែន តែ​មិន​បាន​យក​លុយ​ពី​អ្នក​រត​ការ​ឈើ​ដូច​ការ​ចោទ​ប្រ​កាន់​ខាងលើ​នោះ​ទេ។ លោក អ៊ំ​ អមរ៉ា បាន​បន្ត​ថា យប់នោះ​លោក​បានត្រួត​ពិនិត្យ​ច្បាប់​ដឹក​ឈើ ហើយ​បាន​ខល​ហៅ​ខាង​មេ​ព្រៃ អោយ​មក​ជួយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ តែ​មេព្រៃ​ប្រាប់​ថា បាន​ត្រួត​ពិនិត្យ​រួច​ហើយ គឺ​ខាង​ក្រុម​ហ៊ុន​ដឹក​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដូច្នេះលោក​ក៏បាន​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះទៅ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមថា លោក​មិន​ដែល​មាន​គំនិត​យក​លុយ​កាក់​ពី​បទ​ល្មើស​នោះ​ទេ បើ​លោក​ចេះ​យក​លុយ​មាន​យូហើយ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមទៀតថា កាល​ពី​យប់ថ្ងៃទី២៥មាន​អ្នក​កាសែត​មួយក្រុម​តាមកាក់រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​នៅ​ផ្លូវ​ក្រវ៉ាត់ក្រុង​សៀមរាប ហើយខាង​​មេព្រៃ​គេ​បាន​ខល​ទៅ​រាយការណ៍ជូន​លោក​ព្រះ​រាជ​អាជ្ញា បន្ទាប់​មក​លោកព្រះ​រាជ​អាជ្ញាបាន​ទូរ​ស័ព្ទ​អោយ​លោក​ទៅ​មើល លោក​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ហៅ​អ្នក​កាសែត​មក​នែនាំថា អ្នក​កាសែត​មិន​ត្រូវ​កាក់​ឡាន​គេ​ផ្តេស​ផ្តាស​ចឹងទេ តែ​អ្នក​កាសែត​យល់​ច្រឡំ​ថា គាត់​ទៅ​កាង​ឈើ​ចង់​ចាប់​អ្នក​កាសែត​ទៅវិញ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមទៀតថា កាល​ពីថ្ងៃទី២៦ ឈាន​ចូល​ថ្ងៃទី២៧ លោក​បាន​ចាប់​រថ​យន្ត​ដឹក​ឈើ​លើស​ច្បាប់​កំណត់​២គ្រឿង​របស់​ក្រុម​ហ៊ុន​ទ្រីភាព បញ្ជូន​ទៅ​អោយ​មេ​ព្រៃ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។លោក​បន្ថែម​ចុង​ក្រោយថា អោយ​តែ​ដឹក​ឈើ​ខុស​ច្បាប់​ ឬ​លើស​ច្បាប់​កំណត់ គឺលោក​​ចាប់ មិន​យក​លុយដូចការ​ចោទប្រកាន់នោះទេ។

លោក ទា គឹម​សុទ្ធ នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២៩នេះថា លោក​រីក​រាយ​ក្នុង​ការ​សហការ​ជានិច្ច​អោយ​តែ​មាន​អ្នក​រាយការណ៍ពី​ករណី​បទ​ល្មើស​ព្រៃ​ឈើ​។ លោក​បន្តថា មាន​ក្រុម​ហ៊ុន​មួយចំ​នួន​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​សៀមរាប មិន​បាន​រាយករណ៍ជូន​កាត់​ទេ ប្រោះ​គេ​ដឹក​ឈើ​យក​ទៅ​ខេត្ត​ផ្សេងៗ ម្យ៉ាង​ទៀត​គ្រប់​ការ​ងារ​ទាំង​ឡាយ​វាមិន​អាច​ធ្វើ​បាន​ល្អ​១រយ​ភាគ​រយ​នោះ​ទេ ជូន​កាល់​បទ​ល្មើស​នៅ​ឆ្ងាយ ទៅ​ក្រដល់ ជូនកាល​កូន​ចៅ​ជាប់​រវល់​ប្រើ​មិន​បាន​ ព្រោះ​ក្រៅ​ម៉ោង​ការងារ។  លោក ទាគឹម​សុទ្ធ បាន​បន្ថែម​ថា សូម​អោយ​អ្នក​កាសែត​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា កុំ​រិះ​គន់​ក្នុង​ការ​ផ្ចាញ់​ផ្ចាល ហើយ​ចាប់ពី​ថ្ងៃនេះទៅ​សូម​អោយ​ជួយ​រាយការណ៍ជូន​លោកបើ​មាន​ករណីបទល្មើស​ព្រៃឈើ​ឆ្លង​កាត់​ ឬកើត​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប។

បើ​ទោះ​ជា​មាន​ការ​បក​ស្រាយ​ពី​លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ខេត្ត​សៀមរាប​ថា មិន​បាន​កាង​ឡាន​ដឹក​ឈើ ហើយ​ក៏មិន​បាន​យក​លុយ​ពី​ឡាន​ដឹក​ឈើ​ ដូច​ខាលើ​នេះ​ក៏ដោយ តែ​ក្រុម​អ្នក​តាម​ដាក​ហេតុការណ៍​នៅ​​ខេត្ត​សៀមរាប​ អះ​អាងថា កាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៥ លោក អ៊ំ អមរ៉ា បាន​ជិះ​រត​យន្ត​ម៉ាកឆ្លាញ ពណ៍ស្ករ ជាមួយលោក ឃ្លោគ ស៊ីដា ជា​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ជា​កូន​ចៅ​របស់​លោក តាម​អេស្គគ(តាមពីក្រោយ)រថ​យន្ត​ដឹក​ឈើ​តាំង​ពី​ចំ​នុច​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ក្នុង​ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប រហូត​ឆ្លង​ផុត​ក្រុង​សៀមរាប ដោយ​មិន​បាន​កាក់​សួរ​នាំ​រថ​យន្ត​ដឹក​ឈើ​នោះ​ទេ តែ​បើ​រថ​យន្ត​តាម​ពី​ក្រោយរហូត ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​តាម​ដាន​ហេតុការណ៍​ឆ្ងល់ថា តើ​លោក​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ធ្វើ​អ្វីដែរ? មេច​បាន​មិន​កាក់​សួរ​នាំ​? ឬបើក​តាម​ការពារ​សុវត្ថិភាព​រថ​យន្ត​ដឹក​ឈើ​?

នៅ​ម៉ោង៤​រសៀលថ្ងៃទី២៩នេះ អ្នកយកព័ត៌មានយើង​មិន​អាច​សុំការ​បន្យល់ពីលោក កើត​ វណ្ណារ៉េត ព្រះរាជ​អាជ្ញាសាលាដំ​បូង​ខេត្តសៀមរាប​បាន​ទេព្រោះ​ទូរស័ព្ទនៅក្រៅ​តំ​បន់សេវា ពាក់​ព័ន្ធ​កាល​ពី​យប់​ថ្ងៃទី២៤ ខាងលើ ដែល​លោក អ៊ំ អមរ៉ា អះអាងថា ព្រះ​រាជអជ្ញាបាន​អោយ​គាត់​ទៅមើល​អ្នក​កាសែត​កាក់រថ​យន្ត​ដឹក​ឈើ​របស់ក្រុម​ហ៊ុន។

ប្រ​ភព​ព័ត៌មាន​ទើ​ប​បាន​ប្រាប់​បន្ថែម​នៅ​រសៀល​ថ្ងៃទី២៩នេះថា នៅ​ម៉ោង​៤ទាប​ភ្លឺ​ថ្ងៃ​ទី​២៩​នេះ​មាន​​រថ​យន្ត​យី​ឌុប​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​៤គ្រឿង​ទៀត​បាន​ឆ្លាង​កាត់​ខេត្ត​សៀមរាប​ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​សួរ​នាំ​នោះ​ទេ ហើយ​ក្រុម​អ្នក​កាសែត​ក៏មិន​ហ៊ាន​តាម​សួរនាំ​ថត​រូប​ដូច​ពី​មុន​នោះ​ដែ​រ​ ព្រោះ​មាន​ពាក្យ​ចចាមអារាម​បាន​និយាយថា សមត្ថ​កិច្ច​ខេត្ត​សៀមរាប​កំ​ពុង​រៀប​គំ​រោង​ចាប់​ខ្លួន​អ្នក​កាសែត​ណា​ដែល​ដេញ​តាម​សាកសួរ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ជិត​១០ដែល​ឆ្លង​កាត់​ខេត្ត​សៀមរាប និង​ដឹក​ដាក់​តាម​ដេប៉ូក្នុង​ខេត្ត​សៀមរាប​ ​ជារៀង​រាល់​យប់ ដូច​ហែកឋិនទាន៕ ដោយ៖ ផ្លុង-រ៉េត

ksnews_29052015_c