ការនាំចូលប្រេងសាំងគេចពន្ធមកពីស្រុកសៀម ក៏មានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ហើយឈ្មួញជាច្រើនសុទ្ធតែជ្រកក្រោមស្បែកជាកម្លាំងប្រដាប់អាវុធ ដូចជាមេឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ យឹម ផេង បានជ្រកក្រោមស្បែកជានគរបាល រកស៊ីដឹកជញ្ជូនប្រេងសាំងគេចពន្ធចូលប្រទេសកម្ពុជា មកលក់ចែកចាយពេញខេត្តកោះកុង ហើយគាត់ក៏បានបង្កើតស្ថានីយ៍លក់ប្រេងមួយនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ជ្រកក្រោមស្លាកក្រុមហ៊ុនស្របច្បាប់ ប៉ុន្តែប្រេងសាំង ដែលលក់នៅក្នុងស្ថានីយ៍នោះ សុទ្ធសឹងជាប្រេងនាំចូលដោយគេចពន្ធ។
ប្រភេទទំនិញចាប់ហួយ ភេសជ្ជៈ គ្រប់ប្រភេទក៏ត្រូវបានឈ្មួញនាំចូលតាមច្រកប៉ាក់ខ្លង នេះផងដែរ ក្នុងមួយថ្ងៃៗរាប់សិបទូក ហើយក្នុងមួយទូកៗបើគិតតម្លៃពន្ធមិនតិចជាង១ម៉ឺនដុល្លារនោះទេ ឃើញថាខាតបង់ចំណូលថវិកាជាតិច្រើនណាស់ ដោយសារតែលោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ ឃុបឃិតឲ្យមានការនាំចូលទំ និញគេចពន្ធតាមច្រកប៉ាក់ខ្លង។
ទំនិញគេចពន្ធទំនិញខុសច្បាប់រាប់ទាំងទំនិញខូចគុណភាព ត្រូវបានក្រុមឈ្មួញនាំចូលយ៉ាងគគ្រឹកគគ្រេងពីស្រុកសៀម មកកាន់ប្រទេសកម្ពុជា ដើម្បីលក់ចែកចាយ យ៉ាងអនាធិបតេយ្យបំផុត ហើយគ្រប់ទំនិញដែលនាំចូលពីស្រុកសៀម ត្រូវឆ្លងកាត់ច្រកប៉ាក់ខ្លង ស្ថិតក្នុងឃុំប៉ាក់ខ្លង នៃខេត្តកោះកុងទាំងអស់ ហើយនៅទីនោះមានមន្ត្រីគយចល័តប្រចាំការលើផ្ទៃសមុទ្រចំនួន ២នាក់ គឺលោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ ជាអ្នកចាំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងតូចទាំង ។ប៉ុន្មានថ្ងៃកន្លងមកនេះ មានរឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធករណីដែលគយចល័ត ចាប់ម៉ូតូអត់ពន្ធចំនួន ៩គ្រឿង ដែលនាំចូលតាមច្រកប៉ាក់ខ្លង ហើយក្រោយមកក៏មានការឃុបឃិតគ្នា ដោះលែងទៅវិញយ៉ាងស្ងៀមស្ងាត់ ហើយគេដឹងថា ម៉ូតូគេចពន្ធទាំង៩គ្រឿងនោះ មានម៉ាកស្កុបពី៥គ្រឿង និងម៉ាកហុងដា ជាប្រភេទម៉ូតូធំចំនួន៤គ្រឿង។
ម្ចាស់ម៉ូតូគេចពន្ធទាំង៩គ្រឿងនេះ ត្រូវគេស្គាល់ឈ្មោះថា តាផុក ជាមេឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធធំជាងគេតាមច្រកចាំយាម ខេត្តកោះកុង ព្រោះគាត់មានទំនាក់ទំនងល្អជាមួយជំនាញគយ និងសមត្ថកិច្ចនៅទីនោះ ហើយម៉ូតូគេចពន្ធទាំង៩គ្រឿងនេះ ត្រូវដឹកជញ្ជូនយកមកកាន់ខេត្តព្រះសីហនុ បើគិតពីចំណូលពន្ធវិញ គឺមានការខាតបង់រាប់សិបលានរៀល ។
ក្រុមឈ្មួញកំពុងតែនាំចូលតាមច្រកប៉ាក់ខ្លង ដោយមានការជួយសម្របសម្រួលពីជំនាញគយនិងសមត្ថកិច្ចប្រចាំការនៅចំណុចព្រំដែន ដូចជាប្រភេទម្ហូបអាហារខូចគុណភាព មានជង្គង់មាន់ ប្រហិត គ្រប់ប្រភេទ ហើយទំនិញខ្លះទៀតជាប្រភេទទំនិញខុសច្បាប់ ត្រូវបានក្រុមឈ្មួញលួចនាំចូលដោយបំពានលើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនស្របច្បាប់។
ជាពិសេសទំនិញគេចពន្ធគ្រប់ប្រភេទ ដូចជាគ្រឿងបន្លាស់រថយន្តសម្បកកង់ឡាន ទូរស័ព្ទទំនើបៗក៏ត្រូវបាននាំចូលតាមច្រកប៉ាក់ខ្លងនេះផងដែរ ឲ្យតែនិយាយត្រូវ ជាមួយលោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ ចង់ធ្វើអ្វីក៏បាននាំចូលទំនិញគេចពន្ធខុសច្បាប់ឬខូចគុណភាពមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យ ។
រាជរដ្ឋាភិបាលថ្មីបានអួតអាងអំពីការកែទម្រង់យ៉ាងស៊ីជម្រៅ ហើយទុកពេល៦០ថ្ងៃឲ្យជំនាញគយកែទម្រង់ ឬដុះក្អែលខ្លួនឯងឲ្យល្អស្អាត ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានអ្វីជាដុំកំភួននៅឡើយទេ ព្រោះទំនិញគេចពន្ធកំពុងបន្តហូរចូលប្រទេសកម្ពុជា គ្មាននរណាអើពើទប់ស្កាត់។ ជាពិសេសនៅច្រកប៉ាក់ខ្លងនេះតែម្តង គេឃើញតែលោក ឱម ស៊ីនួន និងលោក ម៉ៅ ទ័រ សប្បាយក្នុងការរាប់ក្បាលទូក រាប់ក្បាលឡាន និងរាប់ទំនិញយកលុយច្រកហោប៉ៅ ៕