លោក​សំ​ឃិត ​វៀន​ ស្នងការ​ខេត្ដកោះ​កុងតែងតាំ​ងភរិយាជាប្រធាន​ការិយា​ល័យជាអំពើពុករលួយ?

ប្រភព​បាន​ឲដឹងថា​ថ្មីៗ​នេះ​លោកស្នងការ​បាន​សម្រេច​តែងតាំង​ភរិយា​ របស់​លោក​ឱ្យធ្វើ​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​រដ្ឋបាល​នៅ​គ្រា​ដែល​មន្ដ្រី​មួយ​ចំនួន​ធ្វើការ​ជា​យូរ​ឆ្នាំ​ មិន​បាន​ទទួល​តំណែង​អ្វី​ទាល់តែ​សោះ​ ។​ ប្រភព​បន្ដ​ថា​ លោកស្រី​ ពេជ្រ​ សេរី​ពី​ ទើបតែ​ចូល​បម្រើ​ការងារ​ជាម​ន្ដ្រី​នគរបាល​មិន​បាន​ប៉ុន្មាន​ ដង្ហើម​ផង​ ស្រាប់តែ​ត្រូវ​បាន​ដំឡើង​ស័ក្ដិ​និង​តួនាទី​ ជា​បន្ដបន្ទាប់​ ។​ ចំណែក​មន្ដ្រី​ នគរបាល​ខ្លះ​ ធ្វើការ​រហូត​ដល់​ចូល​និវត្ដន៍​ បែរជា​មិន​បាន​តួនាទី​ និង​ស័ក្ដិ​ ពាក់​ឱ្យ​ បាន​សមរម្យ​នោះ​ឡើយ​ ។​ ចំណុច​ដែល​លោកស្រី​ភរិយា​លោកស្នងការ​ឡើង​ស័ក្ដិ​ លឿន​ និង​បាន​តួនាទី​ឆាប់រហ័ស​នោះ​ ធ្វើ​ឱ្យ​មន្ដ្រី​នគរបាល​ចាស់ៗ​អន់ចិត្ដ​ ។​

ក្រុម​មន្ដ្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកោះកុង​បានឱ្យ​ដឹង​ថា​ លោក​ ស្នងការ​ សំ​ឃិ​ត​ វៀន​ បាន​តែងតាំង​លោកស្រី​ ពេជ្រ​ សេរី​ពី​ ដែល​ជា​ភរិយា​ឱ្យ​កាន់​ តួនាទី​ជា​ប្រធាន​ការិយាល័យ​កិច្ចការ​ប៉ុស្ដិ៍​រដ្ឋបាល​ ។​ ក្រុម​មន្ដ្រី​នគរបាល​ខ្សឹបខ្សៀវ​ ថា​ វា​ជា​កន្លែង​ដែល​មាន​ផលប្រយោជន៍​យ៉ាង​យ៉ាងច្រើនសន្ធឹកសន្ធាប់ ។​

​ ក្រៅពី​ការ​ផ្ដល់​តួនាទី​ជូន​ភរិយា​ដ៏​ឧដុង្គ​ឧត្ដ​ម្ភ​របស់​ខ្លួន​មាន​ តួនាទី​ខ្ពស់​មុខ​ខ្ពស់​មាត់​នៅ​ក្នុង​ស្នងការ​ហើយ​នោះ​ ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ក៏​ដូច​ជា​បញ្ហា​បក្ខពួក​និយម​ជាដើម​ ។​ បក្ខពួក​និយម​ នោះ​ ក៏​ព្រោះតែ​លោកស្នងការ​រង​ម្នាក់​ឈ្មោះ​ ច័ន្ទ​ គត្ដិ​ខុ​ម​ ទទួល​បន្ទុក​អគ្គិភ័យ​មិន​ ដែល​មក​ធ្វើការ​សោះ?​ ។​

​ទាំងនេះ​គេ​មិនដឹង​ថា​តើ​លោកនាយ​ឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ជ្រាប​ដែរ​ឬទេ​ ?​ ៕​

netsavoeun_omyentieng-222x150