តាមប្រភពពីសមត្ថកិច្ចបាន ឱ្យដឹងថាច្រកដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណីត ទៅលក់ស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយមន្ត្រីពុករលួយ ជាប្រព័ន្ធរួច ជាពិសេសមានការបើកដៃពុករលួយយ៉ាងពេញបន្ទុកពីសំណាក់លោក យូ សុធា ដែលជាមេប៉ុស្តិ៍ព្រំដែន អន្តរជាតិដាក់ ដាំដែលមិនគួរថ្នាក់លើមើលរំលងនោះទេ ។
បើតាមក្រុមពួកឈ្មួញអាច នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពី ស្រុកយួនចូលស្រុកខ្មែរដូចជាប្រេង សាំងទំនិញចាប់ ហួយគ្រប់ប្រភេទ នំកញ្ចប់ មី គ្រឿងកំប៉ុង និងស្រាបៀរជាដើម ។
ប្រភពបានឱ្យដឹងទៀតថាលោក ញ៉ែម វ៉ាន់នី ដែលស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក តូច យន់ ស្នងការរងទទួលបន្ទុក កិច្ចការព្រំដែនប្រហែលជាអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីលោក យូ សុធា នោះក៏អាចថាបាន ទើបបណ្តោយឱ្យ មន្ត្រីរូបនេះ ធ្វើអ្វីៗតាមអំពើចិត្តជាន់ឈ្លីកំណែទម្រង់ថ្នាក់លើយ៉ាងព្រហើន ដែលគួរតែក្រសួងមហាផ្ទៃពិនិត្យពីការអសមត្ថ ភាពរបស់ ស្នងការរង តូច យន់ និងស្នងការខេត្តមណ្ឌលគីរី ញ៉ែម វ៉ាន់នី ដែលសំបូររឿងអាស្រូវ និងកំពុងប្រញាប់ ប្តឹងពីមន្ត្រីក្រោម ឱវាទពីបទពុករលួយ និងបក្ខពួកគ្រួសារនិយមនេះផង ។
មានការលើកឡើងពីមន្ត្រីក្នុងស្នងការដ្ឋានខេត្តនេះថា ម៉ាហ្សៀ យូ សុធា ក្នុងនាមជាប្រធានប៉ុស្តិ៍ព្រំដែនអន្តរជាតិទ្វេភាគី ដាក់ដាំកំពុងតែក្រអឺតក្រទមយ៉ាងល្បីឈ្មោះបំផុតខាងប្រព្រឹត្តអំពើពុករលួយគាបសង្កត់លើញើសឈាមប្រជាពលរដ្ឋ និងឈ្មួញប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញ ដឹកឈើប្រណីតទៅលក់នៅស្រុកយួននិងប្រមូលផលប្រយោជន៍ពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ចូលស្រុកខ្មែរ ។
ដូចជាពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានក្រុមមន្ត្រីស្នើសុំឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះ ច្រកដាក់ដាំដែលមានចម្ងាយប្រមាណ២០គីទ្បូម៉ែត្រ ស្ថិននៅប៉ែកខាងត្បូងឆៀងខាងកើតទីរួមខេត្តមណ្ឌលគិរី កំពុងកើតមានបទល្មើសឆ្លងដែនយ៉ាងពេញបន្ទុកក្រោមក្លៀករបស់ឈ្មោះ យូ សុធា និងក្រោមក្លៀកការធ្វើមិនដឹងមិនឮរបស់ ស្នងការរង តូច យន់ និងស្នងការ ញ៉ែម វ៉ាន់នី នោះ ហើយក៏មានសំណូមពរឱ្យថ្នាក់លើគួរតែចុះត្រួតពិនិត្យនូវភាពមិនប្រក្រតី របស់ច្រកទ្វារភាគីដាក់ដាំនេះជាបន្ទាន់ផង ។ ជាពិសេស គឺការនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់នោះ តែម្តង ដែលគេគណនាពីមេប៉ុស្តិ៍ខាងលើគៃបំបាត់ពន្ធរដ្ឋក្នុងមួយយប់មួយថ្ងៃឬមួយខែៗ ស្មើនិងិរាប់សែនដុល្លារ ដែលធ្វើឱ្យមេប៉ុស្តិ៍ដាក់ដាំ យូ សុធា គ្រប់ទឹកត្រូវប៉ាន់បំផុត និងមិនគួរលោក សុខ ផល មើលរំលងនោះទេ ។
ដូចជា ជុំវិញសកម្មភាពនាំចេញឈើប្រណីតទៅស្រុកយួននិងសកម្មភាពនាំទំនិញគេចពន្ធចូល ស្រុកខ្មែរ ពុំមានការថយចុះនោះ ទេ បានធ្វើឱ្យលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកដាក់ដាំបានឃុបឃិតគ្នាធ្វើ អ្វីៗដើម្បីតែផលប្រយោ ជន៍ផ្ទាល់ខ្លួនទុកទប់កៅអីប៉ុណ្ណោះ។
ដោយឡែកជុំវិញ ករណីនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរតែចាត់វិធាន ការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកុំឱ្យលោក យូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកដាក់ដាំប្រព្រឹត្តអំពើពុករលួយ តាមតែទំនើងចិត្តជាន់ឈ្លីកិត្តិយសប៉ូលិសថ្នាក់ជាតិជាបន្តទៅទៀត ។/ ដោយ ៖ អ្នកចាំដី