​ស្នង​ការរ​ងខេត្ត​សៀ​មរាប​ម្នាក់​ពាក់​ព័ន្ធ​ប្រយោ​ជន៍ពី​ក្រុមហ៊ុ​ន​ដឹកឈើ​ឆ្ល​ងកា​ត់​ខេត្ត

សៀមរាប​ ៖ តាម​សកម្ម ភាព​ដឹកជញ្ជូន​ឈើ​បាន កក្រើក​ឡើងវិញ ក្នុង​នោះ​វត្តមាន​របស់ សមត្ថកិច្ច​ជា​ច្រើន ស្ថាប័ន នៅ​ខេត្ត​សៀមរាប ក៏​យកចិត្ត​ទុក ដាក់​ស្វះស្វែង​ទាញ យក​ប្រយោជន៍ ខណៈ​ការដឹកជញ្ជូន ឈើ​របស់​ក្រុមហ៊ុន​ខ្លះ​ផ្ទុក លើស​ច្បាប់​អនុញ្ញាត ត្រូវ​បង្ខំ​ឱ្យ​បង់ ប្រាក់​ដើម្បី​ជា​មធ្យោ បាយ​សម្របសម្រួល មានន័យ​ថា បទល្មើស​កាន់តែ​មាន​អំពើ ពុករលួយ​លក្ខណៈ​ប្រព័ន្ធ​ក៏​កាន់តែ ច្រើន ។

​ថ្មីៗ​យ៉ាង​តិច​មាន​ក្រុម ហ៊ុន​ចំនួន​៨​កំពុង តែ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ផល​អនុផល ព្រៃឈើ​ដោយមាន ច្បាប់​អនុញ្ញាត​ត្រឹម ត្រូវ​ចេញពី​ខេត្ត​ព្រះវិហារ​,​ស្ទឹងត្រែង , ឆ្លងកាត់​ខេត្ត​សៀមរាប ដើម្បី​ឆ្ពោះ​ទៅ ចែកចាយ​នៅ​ខេត្ត​បន្ទាយមានជ័យ​,​បាត់ ដំបង ប៉ុន្តែ​ការដឹកជញ្ជូន​នេះ ក្រុមហ៊ុន ទាំងនោះ​បាន​ផ្ទុក​លើស​ប៉េសេ​(PC) ដូច ជា​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​ខូ​អិល​ធី​ឌី ដែល មានឈ្មោះ​ម៉ិញ កញ្ញា​រ័ត្ន ជា​នាយក​ក្រុម ហ៊ុន​,​ក្រុមហ៊ុន​អាន​ម៉ា​ឌី ,​ក្រុមហ៊ុន​កៅស៊ូ អេ​លែវ ដែល​មាន​ឈ្មោះ​ហៀក អេង​ឡាយ ជា​តំណាង ៘

​បច្ចុប្បន្ន​រឿង​មាន PC គឺ​មន្ត្រី និង​ក្រុម​ឈ្មួញ​តែង​ស៊ី​ឡាញ CP កាប់បំផ្លាញ​ព្រៃឈើ​ជា​ប្រចាំ​ដោយ​គ្មាន​កាត់​ស្តុក សោះ​ហើយ​បញ្ហា​បើ​មាន​PC ដឹកជញ្ជូន គឺ​បន្លំ​បង្កប់​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្ទុក​លើស​ទម្ងន់​លើស​PC​ស្ទើរ​១​គុណ​៣ ក្នុងនោះ​រាល់ ការ ដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត សៀមរាប​ត្រូវបាន គេ​រាយការណ៍​មក​ថា ពិតជា​មិន​អាច​គេច ផុត​ពី​ក្រសែភ្នែក លោក​អ៊ុំ អម​រ៉ា ស្នងការរង ទទួលបន្ទុក ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត ដែល ត្រូវ​បង្ក្រាប ដើម្បី​បញ្ជូន​ឱ្យទៅ​ជំនាញ ចាត់ការ​តាម​នីតិវិធី ។

​ដូចជា ថ្មីៗ​នេះ​ប្រភព​មិន​ផ្លូវកា​រណ៍ និង​អាច​ជឿ ទុកចិត្ត​បាន​បង្ហើប​ថា លោក​អ៊ុំ អម​រ៉ា កំពុង​ទទួល​បាន​ប្រយោជន៍ ពី​ការដឹកជញ្ជូន លើស​PC ហើយ​គាត់​ក៏​កំពុង​ប្រើ​អំណាច ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​គំរាម កំហែង​មកលើ ស្ថាប័ន​សារព័ត៌មាន ប្រសិនបើ​ប្រមាញ់​តាមដាន​ផ្តិត​យក​រូប ភាព​រាល់​សកម្មភាព​នៃ​ការដឹកជញ្ជូន ឈើ​លើស​PC ។​
​ពាក់ព័ន្ធ​ករណី​នេះ លោក​អ៊ុំ អម​រ៉ា ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​បទ ល្មើស​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ​២០១៥ លោក​មិន​បាន​ធ្វើ អត្ថាធិប្បាយ​ជុំវិញ​ការលើកឡើង​នេះ​ទេ ដោយ​គ្រាន់តែ​មាន​ប្រសាសន៍ថា “​ខ្ញុំ យប់មិញ​បាន​ចាប់​រថយន្ត​ដឹកឈើ​ចំនួន ២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​បា​ដាក ពី ព្រោះ​ក្រុមហ៊ុន​ដឹក​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព ដឹក​ជាង​២០​ម៉ែត្រគូប ប៉ុន្តែ កាត់​PC​ត្រឹមតែ​១៣​ម៉ែត្រគូប ទើប​ខ្ញុំ ចាប់​យក​ទៅ​រក្សាទុក ។

​មិនតែប៉ុណ្ណោះ លោក​ស្នងការរង អ៊ុំ អម​រ៉ា ដែល​ត្រូវ​បាន​រង​នូវ​ការរិះគន់ ក្នុង ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ នោះ ក៏​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត សៀមរាប​ចំនួន​២​នាក់ គឺ​ឈ្មោះ​ឡុង សុខា និង ម្នាក់ទៀត​“​សុំ​លាក់​ទុក​” មិន​ត្រឹមតែ​គេ មាន​ភារកិច្ច​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ យក​លុយ​ប៉ុណ្ណោះ​ទេ គេ​ថែមទាំង​ចេញ មុខ​រត់​ការ​ឱ្យ​ក្រុមហ៊ុន​នី​មួយៗ​សម្រាប់ យកប្រាក់​មក​ចាយវាយ​ទៅលើ​សមត្ថ កិច្ច​ក្នុង​ខេត្តសៀមរាប ដែល​ពាក់ព័ន្ធ​ក្នុង ភារកិច្ច​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ។

​សមត្ថកិច្ច​ខ្លះ​បាន​សំណូមពរ​ឱ្យ​អាជ្ញា ធរ​ខេត្ត ក្នុងនាម​គណៈបញ្ជាការ​ឯកភាព ខេត្ត​គួរ​រឹតបន្តឹង​ពី​ភាពអនាធិបតេយ្យ របស់​សមត្ថកិច្ច​ខ្លះ យក​តួនាទី​ទៅ​ទាញ យក​ប្រយោជន៍​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​អនុវត្ត​ផ្ទុយ​ពី​ភារកិច្ច តួនាទី​កាន់តែ​ផ្តើម​ឱ្យ​មាន​បទល្មើស​ដឹក ជញ្ជូន​ឈើ​លើស​ច្បាប់​រាលដាល​ពេញ​ខេត្ត​សៀម រាប​នោះ​ហើយ​ដែល​គួរតែ​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ គួរ​មាន​វិធានការ​ពិនិត្យ​សកម្មភាព​របស់ លោក​ស្នងការរង អ៊ុំ អម​រ៉ា ផង ។​/
​ដោយ​ ៖ ស្ទាំង​ស

khoembunsong_sortnady-150x105