ប្រធានពន្ធដារស្រុកកំពង់សៀមកំពុងសងំប្រមួល គ្រប់ច្រក?

អំពើពុករលួយជាចំហរគឺក្រុមអាជីវកររកស៊ីកាប់ជ្រូក គោ ក្របីត្រូវបង់លុយប្រចាំខែឲ្យលោកកាន់ សុង ក្រោមលេសបង់ពន្ធដារ ។ ប្រសិនបើមិនបង់ទេ គាត់គំរាមមិនអនុញ្ញាតឲ្យបន្តរកស៊ី ឬមិនចេញប៉ាតង់។ នេះគេនិយាយតែករណីទីសត្តឃាតកាប់គោ ក្របី ជ្រូកប៉ុណ្ណោះ ។

ក្រុមអាជីវករកាប់ជ្រូក គោ ក្របីដែលមានទីសត្តឃាតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមខ្សិបខ្សៀវគ្នាថា លោក កាន់ សុង ប្រធានការិយាល័យពន្ធដារស្រុកកំពង់សៀមត្រូវប៉ាន់គ្រប់ច្រក ដោយមិនអាណិតអាសូរក្រុមអាជីវករនោះឡើយ ។ ទង្វើរបស់លោក កាន់ សុង បំផ្លាញទឹកចិត្តក្រុមអាជីវករជាមួយអាជ្ញាធរថ្នាក់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ។

នៅពេលដែលក្រុមអាជីវករត្រូវការយកប័ណ្ណប៉ាតង់ទៅប្រើប្រាស់ផ្សេងៗ លោកកាន់ សុង មិនចេញប័ណ្ណប៉ាតង់ឲ្យទេ ដោយយកលេសថា ថ្នាក់ខេត្តធ្វើមិនទាន់ ប៉ុន្តែបើមានលុយច្រើន អាចធ្វើលឿនបាន ។ អ្វីដែលជារឿងហួសចិត្តទៀតនោះ រាល់ដើមឆ្នាំ លោកកាន់ សុង បានទារលុយពីម្ចាស់ទីសត្តឃាតច្រើនជាងតម្លៃធម្មតា៣០ទៅ៤០ភាគរយ ពោលគឺច្រើនជាងច្បាប់កំណត់៣០ទៅ៤០ភាគរយ ។

KA-33338881-180x126