​មន្ត្រីរ​ដ្ឋបាល​ព្រៃ​ឈើ​​ស្ទឹងត្រែង​​ម្នាក់​ត្រូ​វបាន​គេ​​សង្ស័យ​ពា​ក់ព័ន្ធ​និង​ជំ​នួញ​ឈើ​សុ​ក្រំ​​ជាមួ​យ​ឈ្មួ​ញ​

ស្ទឹងត្រែង ៖ ថ្មីៗ លោក​សំ បូរិន ដែល​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វ៉ាត់ និង សៀម​បូក ត្រូវបាន​គេ សង្ស័យថា ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ ធ្វើ​ជំនួញ​ឈើ​សុ​ក្រំ​ទ្រុងទ្រាយ​ធំ នៅ​ខេត្ត​ស្ទឹងត្រែង ។ ឈើ​សុ​ក្រំ​ជាង​១០០ ម៉ែត្រគូប ត្រូវបាន​គេ​ដឹកយក​ទៅ​ទុក​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ កន្លែង​ក្នុង ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ហើយ​ឈើ​ទាំងនេះ​គឺ​ឈ្មួញ បាន​ដឹក​ចេញពី​ព្រៃ​អភិរក្ស​មួយចំនួន​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ និង​ស្រុក សៀម​ប៉ាង ជាប្រចាំ​។​

​ពាក់ព័ន្ធ​នឹង​ជំនួញ​បទល្មើស​ព្រៃឈើ ត្រូវបាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយរូប​អះអាងថា ឈើ​នេះ​មាន ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​បាន​និយាយថា ម្ចាស់​ឈើ​ជា​យោធា ក្រសួង​ការពារជាតិ និង​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ឯ​កទៀត​ផង តែ​មិន​បាន បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ពី​ច្បាប់​រក្សាទុក ឫ ច្បាប់​ដឹកជញ្ជូន​នោះទេ​។ ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏ដោយ ក៏​ឈើ​ទាំងនេះ​ត្រូវបាន​គេ​សង្ស័យថា នៅ​មិន ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្នុងការ​កាប់​និង​ដឹកជញ្ជូន​នៅឡើយ​ទេ ។​

​មិនតែប៉ុណ្ណោះ ពាក់ព័ន្ធ​និង​ឈើ​សុ​ក្រំ​ជាង​១០០​ម៉ែត្រគូប​នេះ លោក​សំ បូរិន នាយរង សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ វ៉ាត់ និង​សៀម​បូក បាន​បញ្ជាក់​ឱ្យដឹង ថា ឈើ​នេះ​ជា​របស់​លោក​ឧត្តមសេនីយ៍ឯក​ឈ្មោះ មុន្នី ហោ រ៉ាត់ ធ្វើការ​នៅ​ក្រសួង ការពារជាតិ ទីចាត់ការ​បំភ័ន្ត​អក្ខរៈ​យក​ទៅ​ធ្វើ​បន្ទាយ​នៅ​ស្វាយ​រលំ​មួយ កន្លែង និង​នៅ​ឬ​ស្សី​កែវ​មួយកន្លែង ជា​សាលា​ទា​ហ៊ាន​ជាន់ខ្ពស់ ហើយ​ឈើ នេះ​មាន​ច្បាប់​ត្រឹមត្រូវ​តែ​ចំនួន​១២០​ម៉ែត្រគូប​ប៉ុណ្ណោះ ។

​គួរបញ្ជាក់​ថា ឈើ​សុ​ក្រំ ដ​ច្រើន​សន្ធឹកសន្ធាប់​នោះ រហូតមកដល់ ពេលនេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត នៅ​មិនទាន់​ចុះទៅ​ពិនិត្យ​ឬ​មាន​ចំណាត់ការ​យ៉ាង​ណា នៅឡើយ​ទេ ហើយ ក៏​មិន​បាន​ចេញ​មក​បង្ហាញ​នូវ​ឯកសារ​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់ នោះ​ដែរ​គេ​ធ្វើ​ហាក់បីដូចជា មាន​ការឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​ឈើ ដើម្បី​ទុក​សម្ងំ​លួច​ចល័ត​ដឹកជញ្ជូន ដោយ​ស្ងាត់ៗ​តែប៉ុណ្ណោះ ។​

​ផ្ទុយទៅវិញ លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​ខាងលើ​នេះ​បាន​ទេ ! ។ ប៉ុន្តែ​មកទល់​ថ្ងៃ​នេះ​ឈើ​ទាំងនោះ ត្រូវបាន​គេ​អះអាងថា លួច​ដឹក​ចេញ​អស់ហើយ ។​/
​ដោយ​ ៖ ពរ​នេ​ចរ​

ukrabun_chhengkimsun