​មេ​សុរិយោ​ដី​ខេត្ត​កំព​ង់ឆ្នាំង អា​ច​ជា​មេ​ក្លោង​ឃុប​ឃិត​ជាមួយ​​មេ​ភូមិ​ដំណា​ក់​អំពិលនិង​មេ​ឃុំ​ក្រាំង​ស្គារ រំ​លោភ​ដី​ព្រៃ​បរិ​ស្ថាន​និង​គម្រប​​ព្រៃឈើ​រប​ស់​រដ្ឋ​ប្រមាណ​​១២០០​ហិ​ក​តា​នៅ​ក្បែរ​​ភ្នំ​ក្បា​ល​ខ្លា​

ខេត្ត​កំពង់ឆ្នាំង ៖ តាម​ដីព្រៃ​បរិស្ថាន និង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅជាប់​នឹង​តំបន់ភ្នំ​ក្បាល​ខ្លា និង​ភ្នំ​ទឹក​ប្រមាណ ១២០០​ហិកតា កំពុង​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ អាជ្ញាធរ​ភូមិ ឃុំ ស្រុក សុរិយោ ដី​ខេត្ត​រំលោភ​យក​តាម​អំពើ​ចិត្ត ។ ហើយ​នេះ​បើតាម ការអះអាង​ពី​ប្រជាពលរដ្ឋ បន្ទាប់​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ​បាន​បង្កក់​ការ​ធ្វើ​កម្មសិទ្ធិ​ជូន​ពួក គាត់ ប៉ុន្តែ បែរ​ជា​មន្ត្រី ឃុបឃិត​លក់​ឱ្យ​ឈ្មួញ ទាំង​បំពាន​ច្បាប់​នេះ ។​

​បើ​តាម​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ដីព្រៃ បរិស្ថាន និង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ ប្រមាណ​១២០០​ហិកតា ស្ថិត​នៅ​ចំណុច អូរ​ឡេង​តេង និង​ចំបក់​ប្រាសាទ ក្នុង​ក្រាំង ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​បាន រង​នូវ​ការរំលោភ​កាប់​ឈូសឆាយ​កំទេច​ព្រៃ ឈើ​យក​ដី ដោយ​ក្រុម​ឈ្មួញ​ធំៗ​ដើម្បី​ពួកគេ​រៀបចំ​លក់​ដី ទៅឱ្យ​ក្រុមហ៊ុន​ចិន​យ៉ាង​អនាធិបតេយ្យ​បំផុត  ។​

​មិនតែប៉ុណ្ណោះ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា ដី កំពុង​រង​នូវ​ការរំលោភ​នេះ​គឺ​មាន​ដី​របស់ ប្រជាពលរដ្ឋ​ប្រមាណ ២០​ភាគរយ​ត្រូវ បាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ។ ហើយ​ដោយឡែក​៨០​ភាគរយ ទៀត​គឺ ក្រុម​ឈ្មួញ​រួម​ជាមួយនឹង​អាជ្ញាធរ រៀបចំ​លក់​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន ដោយ យកឈ្មោះ​ប្រជាពលរដ្ឋ​ថា​ជា​អ្នក​លក់​ដី ជូន​ពួកគេ ប៉ុន្តែ​ឯកសារ​ទាំងនោះ​គឺ​លោត ឆត្រ​ទាំងស្រុង​នោះទេ ! ។​

​ជាងនេះទៅទៀត ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ក្រុម ឈ្មួញ​ដី​បាន​ឃុបឃិត​គ្នា​ជាមួយ​មេភូមិ ដំណាក់​អំពិល​ឈ្មោះ យឹម ឌឿ​ន និង​មេ ឃុំ​ក្រាំង​ស្គារ​ឈ្មោះ គង់ សំ​អ៊ី​ម ព្រមទាំង ចូលរួម​ពី​សំណាក់​មន្ត្រី​សុរិយោដី​ស្រុក ខេត្ត និង​មន្ត្រី​អាជ្ញាធរខេត្ត មួយចំនួន ទៀតផង ។​

​ដូចជា ភាពមិនប្រក្រតី​មួយចំនួន គឺ​ក្រុម​មន្ត្រី​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ព្រៃ របស់​រដ្ឋ​ខាងលើ​ត្រូវ​គេ​ប្រើ​រូបមន្ត​គឺ ឈ្មួញ​ដី​និង​មន្ត្រី​របស់​ខេត្ត​កំពង់ឆ្នាំង​រៀបចំ​ឯកសារ​សិប្បនិម្មិត​(​ហៅ ថា​ឯកសារ ខ្យល់​) ដោយ​យក​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ ក្នុង​ភូមិ​ទាំង​៣​ខាងលើ​ដោយ​ម្នាក់ៗ​ទទួលបាន​ដី​នៅក្នុង​តំបន់​ដែល​គេ រំលោភ​យក នោះ​ក្នុង​ម្នាក់ៗ​ចំនួន​៥​ហិកតា ប៉ុន្តែ​ប្រជា ពលរដ្ឋ​ទាំង​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​និង អាជ្ញាធរ​ភូមិ ឃុំ បោកប្រាស់​ប្រើ​ឈ្មោះ ដើម្បី​ជា​ប្រយោជន៍​របស់​ក្រុម​គេ​ដោយ ប្រជាពលរដ្ឋ​ទាំងនោះ​មិន​បាន​ដឹងខ្លួន​ថា ត្រូវបាន​គេ​យកឈ្មោះ​ទៅប្រើ​នោះឡើយ​។ ដោយ​គេ​ពុំ​ដឹង​ថា តើ​រឿង​នេះ មេ​ខេត្តកំពង់ឆ្នាំង ឈួ​រ ច័ន្ទ​ឌឿ​ន មាន​ជាប់​ពាក់ព័ន្ធ​នូវ​ពី​ក្រោយ​ឬ​អត់ ។​

​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​ឱ្យដឹង ថា គេ​បាន​យក​មេ​ភូមិ​ដំណាក់​អំពិល ឈ្មោះ យឹម ឌឿ​ន ឱ្យ​ទៅ​ចុះហត្ថលេខា ទទួលស្គាល់​លើ​ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ខាងលើ ។ ដូចជា ក្រៅពី​មេភូមិ​ដំណាក់​អំពិល​ឈ្មោះ យឹម ឌឿ​ន និង​មេឃុំ​ក្រាំង​ស្គារ​ឈ្មោះ គង់ សំ​អ៊ី​ម បាន​ទទួល​ស្គាល់​ឈ្មោះ​ប្រជា ពលរដ្ឋ​សិប្បនិម្មិត​នោះ​រួច​ហើយ​ទើប ក្រុម​រៀប​ដី​ដែល​មានឈ្មោះ ចាន់ គៀន ឈ្មោះ ព្រហ្ម ហួយ និង​ឈ្មោះ ហ៊ីង បាន រៀបចំ​ជា​ឯកសារ​មួយ​ជាន់​ទៀត​ដោយ បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្យល់​ទាំង​៣​ភូមិ ខាងលើ​នោះ​បាន​លក់ដូរ​ដី​របស់​ខ្លួន​ឱ្យ​ទៅ​ក្រុម​របស់​គេ​ដោយ​ពលរដ្ឋ​បាន បង្ហើប ថា ក្នុង​១​ហិកតា​តម្លៃ​១៥០​ដុល្លារ​ដែល ត្រូវបាន​គេ​រៀបចំ​ក្នុង​ឯកសារ​សិប្បនិម្មិត ក្នុង​នោះ​តម្លៃ​សេវា​ចុះហត្ថលេខា​លើ ឈ្មោះ​ប្រជាពលរដ្ឋ​ខ្យល់​គឺ​ក្រុម​ឈ្មូញ​ដី បាន​ទុក​សេវា​ឱ្យ​មេភូមិ​ឈ្មោះ យឹម ឌឿ​ន ចំនួន​១០០​ដុល្លារ​និង​មេឃុំ​ក្រាំង​ស្គា​រ ឈ្មោះ គង់ សំ​អ៊ី​ម ក្នុង​លិខិត​ទិញ​លក់ដូរ ដី​ក្លែងក្លាយ​សម្រាប់​ម្នាក់ៗ ។

​បញ្ហា​ខាងលើ​នេះ​ដែរ ប្រភព​ដោយឡែក​មួយទៀត​បាន បញ្ជាក់ថា ក្រុម​ឈ្មួញ​ដី​ឈ្មោះ លី ម៉ាន ដែល​មាន​មេការ ២​នាក់ ខាងលើ​បាន​វេច​ស្ពាយ​ឯកសារ​ខ្យល់​ទាំងនោះ​មក​កាន់ សុរិយោដី​ខេត្ត​ដើម្បី​បំពេញបែបបទ​សុំ​កាត់ឈ្មោះ
​និង​ចេញ​ប្លង់ ដោយ​មាន​ការ ត្រូវរ៉ូវ​គ្នា​រួច​ជា​ស្រេច​ហើយ​នោះ​មិន​លំបាក ឡើយ​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ទៅ​ឱ្យ​ក្រុម ឈ្មួញ​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​នោះ ។ គេ​បាន​មើលឃើញ ថា ដី​ព្រៃ​របស់​រដ្ឋ​ដែល​ក្រុម​ឈ្មួញ​រំលោភ យក​នោះ​ត្រូវបាន​សុរិយោដី​ខេត្ត​ចេញ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យទៅ​ក្រម​ឈ្មួញ​ទាំង នោះ​យ៉ាង​រលូន​និង​រហ័ស ។

​ដោយឡែក​ដី របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីតាំង​ក្នុង តំបន់​នោះ​ត្រូវបាន​គេ​បង្កក​មិន​ឱ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឡើយ​ដោយ ត្រូវបាន ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្តឹង​ជំទាស់​ថា ជា​ដី​គម្រប​ព្រៃឈើ ។ ហើយ​ដែល​គេ​សង្ស័យថា រឿងនេះ គឺជា​ល្បែង​មន្ត្រី ព្រៃឈើ ។

​រឿង​នេះ​ដែរ លោក ម៉េង ហាក់ អតីត​ប្រធាន​ការិ យាល័យ​ភូមិបាល​ស្រុក​ដែល​បច្ចុប្បន្ន​ជា​អភិបាលស្រុក​ទឹកផុស​បានបញ្ជាក់ ប្រាប់ អ្នកកាសែត​ថា លោក លី ម៉ាន មិន បាន​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ​ទេ ហើយ ដី​ដែល​គាត់​កំពុង​អភិវឌ្ឍន៍​នោះ​គឺ​គាត់ ទិញ​ពី​ប្រជាពលរដ្ឋ ។ ចំនួន​ដី​របស់​លោក លី ម៉ាន ដែល​បាន​ផ្ទេរ​ឈ្មោះ​មាន​ចំនួន តែ​ជាង​៣០០​ហិកតា​ទេ​ចំពោះ​ដី​ដែល មិនទាន់​ផ្ទេរ​លោក​នៅ​មិនទាន់​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​ឡើយ ។
​យោង​តាម​ដីព្រៃ​ព្រះរាជក្រិត្យ និង ដី​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​ចំនួន​១២០០ ហិកតា​ខាងលើនេះ​ត្រូវបាន​ក្រុម​ឈ្មូញ​ដី ឈ្មោះ លី ម៉ាន និង​មន្ត្រី​មានអំណាច មួយចំនួន​ក្នុង​ជួរ​ខេត្ត​ឃុបឃិត​គ្នា​រំលោភ​យក​បាន​សម្រេច​ជា​ស្ថាពរ​ហើយ ។
​ប៉ុន្តែ នៅពេល​បច្ចុប្បន្ន​នេះ​ក្រុម​ដដែល​ខាង លើ​បាន​នឹង​កំពុងតែ​ឈូសឆាយ​រុករាន​និង រំលោភ​យក​ដី​ប្រមាណ ១.៥០០​ហិកតា ថ្មី​បន្តទៀត​ដែល​នៅ​ជាប់​គ្នា​និង​ដី ១.២០០​ហិកតា​ដែល​បាន​រំលោភ​យក​រួច​ហើយ នោះ ។​ហើយ ករណី​រំលោភ​ដីធ្លី​របស់​រដ្ឋ​នៅ ក្នុង ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​គេ​មើលឃើញថា មាន​សភាព ផុសផុល​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ឈ្មួញ ទិញ​ដី​ដែល​មាន​ការឃុបឃិត​គ្នា​រវាង អាជ្ញាធរ​មូលដ្ឋាន​ជំនាញ​រួម​ទាំង​មាន ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​មាន អំណាច​មួយចំនួន​ក្នុង​ជួរ​ខេត្ត​ផងដែរ​។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក កែវ សឿន សោភ័ណ្ឌ ប្រធាន​មន្ទីរ​រៀបចំ​ដែន នគ​រូប នីយកម្ម និង​សំណង់​ខេត្ត​កំពង់ឆ្នាំង​បាន ប្រាប់​នគរវត្ត​កាលពី​ព្រឹក​ថ្ងៃ​៦ ខែមិថុនា ឆ្នាំ​២០១៥​ថា រឿង​នេះ​ខ្ញុំ​អត់​ដឹង​ទេ ហើយ នៅឯណា​? អត់​ដែល​ឮ​សោះ គ្មាន​រឿង អ៊ី​កចឹង​កើតឡើង​ឡើយ រួច​ក៏​បិទ​ទូរស័ព្ទ​។​

​គួររំលឹកថា សុរិយោដី​ខេត្ត​កំពង់ឆ្នាំង គឺ​មាន​រឿង​បំពាន​ច្បាប់​ដ៏​ច្រើន​ទៀត​ដែល ថ្នាក់លើ​មិនទាន់មាន​ចំណាត់ការ ព្រោះ កន្លង​មក​សូម្បីតែ​ប្លង់​កម្មសិទ្ធិ​ខុស​ទីតាំង ក៏​សុរិយោដី​នេះ​ស៊ីញ៉េ​កាត់ឈ្មោះ​ទាំងបិទ ភ្នែក ទើប​កើត​ទៅជា​រឿង​ឧកញ៉ា​នឹង ឧកញ៉ា​របៀប​ពាល​ស៊ី​ពាល​កំពុង​ប្តឹង​ផ្តល់ គ្នា​រឿង​លួច​ដី​គេ​លក់ ហើយ​ឃុបឃិត​ជា មួយ​សុរិយោដី​ខេត្ត​យក​ប្លង់​ផ្សេង​មក សំអាង​ដើម្បី​កាត់ឈ្មោះ ។ ហើយ​ដែល​ករណី​នេះ គួរតែ​ក្រសួង​សុរិយោដី និង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​ខេត្ត​កំពង់ឆ្នាំង ដែល​សំបូរ​រឿងអាស្រូវ​នេះ​ជា​បន្ទាន់​ផង ។​/
​ដោយ​ ៖ ប្ញ​ស្សី​ទេព

698