ខេត្តឧត្តរមានជ័យ ៖ ស្ត្រីឈ្មោះ ហុយ ម៉ៃ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបាត់បង់គ្រប់យ៉ាង ដោយសារតែតម្រូវ ការស្កររបស់ក្រុមហ៊ុន Mitre Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ ក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបី របស់ក្រុមហ៊ុន កូកាកូឡាលំដាប់ពិភពលោក។
ក្រោយពេលប៉េអឹមដុតផ្ទះប្រជាពលរដ្ឋជាង ១០០ គ្រួសារផ្សេងទៀត នៅភូមិបុស្ស សង្កាត់កូនក្រៀល។ កូនៗរបស់ អ្នកស្រី ត្រូវបានបង្ខំឱ្យចាកចេញពីសាលាដើម្បីទៅស្វែងរកការងារធ្វើ និងកូនពៅរបស់អ្នកស្រីបានចាប់កំណើត ក្នុងពន្ធនាគារ ដែលអ្នកស្រី ម៉ៃ បានជាប់ពន្ធនាគារ ដោយសារតែបទចោទប្រកាន់ពាក់ព័ន្ធនឹងការជំទាស់ជាមួយនឹង ក្រុមហ៊ុនដែល ដាំដំណាំអំពៅដើម្បីការពារផ្ទះ និងដីចម្ការ។
ជុំវិញរឿងរបស់ស្ត្រីរងគ្រោះ និងប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលត្រូវបានក្រុមហ៊ុន Mitro Phol ធ្វើឱ្យបាត់បង់ លំនៅដ្ឋាន ដោយសារតែក្រុមហ៊ុនរបស់លោក Isara Vongkusolkit ប្រធានសភាពាណិជ្ជកម្មរបស់ថៃ ជាបុរសម្នាក់ដែលមានតម្លៃខ្លួន ១,៥ ពាន់លានដុល្លារ ជាសេដ្ឋីទី ២០ នៅក្នុងប្រទេសថៃ។ នោះវាគឺជារឿងធម្មតា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋរងទុក្ខវិញ គឺមហាសែនវេទនា ។
ស្ត្រី ម៉ៃ បានបន្ទោសទៅលើក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុត នៅលើពិភពលោកនោះថា ៖ « ខ្ញុំគិតថា គឺជាមេក្លោង អ្វីដែលក្រុមហ៊ុនកូកាកូឡាបានធ្វើនៅទីនេះ គឺជាអំពើ ខុសច្បាប់ ព្រោះពួកគេបានទិញស្ករពីក្រុមហ៊ុនដែលប្រើអំពើ ហិង្សាលើអ្នកភូមិ យកដីអ្នកភូមិ បន្ទាប់មកក្រុមហ៊ុន Coca-Cola បានធ្វើជាភេសជ្ជៈ លក់មកវិញឱ្យអ្នកភូមិ។ ពួកគេគួរតែស្វែងរកកន្លែងផ្សេង ដើម្បីដាំ [អំពៅ] ដែលមិនប៉ះពាល់ដល់ប្រជាជន»។ ហើយដែលរឿងនេះ គឺជាបន្ទុកទទួលខុសត្រូវរបស់ Coca-Cola និង ក្រុមហ៊ុន Mitre Phol រួមទាំងលោកឧកញ៉ា លី យ៉ុងផាត់ ។/