ភ្នំពេញះ ការបោកប្រាស់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះបានកំពុងធ្វើឡើងតាមរយះ លោក
ឧត្តមសេនីយ៏ទោ ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលស្ថិតិនិងលិខិតឆ្លងដែនទើប
ឡើងថ្មីដែលបានកំពុងឃុបឃិតគ្នាជាមួយក្រុមមន្រ្តីរបស់ខ្លួនចាប់បង្ខំប្រជាពលរដ្ឋខ្មែរនិងពលករ
ដែលត្រូវទៅធ្វើការនៅក្រៅប្រទេសឲ្យបង់លុយលើសតម្លៃកំណត់របស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែនដែលកំណត់តម្លៃលិខិតឆ្លងដែនមួយក្បាលតែ៤ដុល្លារសម្រាប់ពលករនិងនិស្សិតទៅ
បំពេញការងារនិងសិក្សានៅក្រៅប្រទេស។
បទបញ្ជារបស់លោកនាយរដ្ឋមន្រ្តីហ៊ុន សែនបានឲ្យកំណត់តម្លៃធ្វើលិខិតឆ្លងដែនមួយក្បាលត្រឹមតែ៤
ដុល្លារសម្រាប់ពលករខ្មែរទៅធ្វើការនៅបរទេសនោះគឺជាការបោកបញ្ឆោតប្រជាពលរដ្ឋនិងពលករ
ខ្មែរចំណាកស្រុកដើម្បីកេងចំណេញប្រជាប្រិយភាពនយោបាយពីប្រជាពលរដ្ឋនិងពលករ
ខ្មែរទៅធ្វើការនៅក្រៅប្រទេសតែប៉ុណ្ណោះ ក្រោយពីគណបក្សប្រជាជនកម្ពុជាបាត់បង់អសនះ
ក្នុងសភាចំនួន២២នៅអណត្តិទី៥នេះ។
ប៉ុន្តែទោះបីជាដឹងថាលោកព្រហ្ម ចាន់សុខាកំពុងប្រព្រឹត្តអំពើពុករលួយបំប៉ោងតម្លៃលិខិតឆ្លងដែន
កំណត់ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏ដោយក៏នាយករដ្ឋមន្រ្តីរូបនេះធ្វើជាមើលមិនឃើញ
ហើយបណ្តោយឲ្យបុគ្គលព្រហ្ម ចាន់សុខាទើបតែឡើងផ្កាយពីរថ្មីៗយកតម្លៃលិខិតឆ្លងដែនដល់ទៅ
២៨៤ដុល្លារពីពលករខ្មែរក៏ដូចជាប្រជាពលរដ្ឋទូទៅដែលត្រូវទៅពឹងពាក់ក្រុមមន្រ្តីធ្វើលិខិតឆ្លងនិង
អ្នកគួកជេរឲ្យធ្វើលិខិតឆ្លងដែនជូនខ្លួនដែលមានបុគ្គលព្រហ្ម ចាន់សុខាជាអ្នកចុះហត្ថលេខាកំណត់
តម្លៃខ្ពស់នេះផ្ទុយពីអនុសាសន៏របស់លោកនាយរដ្ឋមន្ត្រី។
នៅពេលនេះសារព័ត៌មានជាតិខ្មែររកឃើញថាលោកព្រហ្ម ចាន់សុខាមិនទាន់បានធ្វើលិខិតឆ្លង
ដែនតម្លៃ៤ដុល្លារជូនពលករខ្មែរឬនិស្សិតណាម្នាក់តាមការកំណត់របស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែននៅឡើយទេ។ លើសពីនេះបុគ្គលព្រហ្មចាន់សុខាសម្ងំកើបលុយលើអនុសាសន៏របស់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងសប្បាយចាយវាយស្រីញីនិងច្រៀងខារ៉ាអូខេជារៀងរាល់យប់ទៀតផង។
ការប្រព្រឹត្តអំពើពុករលួយនិងបំប៉ោងតម្លៃលិខិតឆ្លងដែនលើសតម្លៃកំណត់របស់លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែននេះគឺលោកឧត្តមសេនីយ៍ទោព្រហ្ម ចាន់សុខាបានរៀបចំរចនាសម្ព័ន្ធមួយដោយ
តែងតាំងកូនប្រុសរបស់លោកម្នាក់ធ្វើជាលេខាផ្ទាល់ខ្លួនទទួលបន្ទុកជាអ្នកទទួលលិខិតឆ្លងដែនពី
ក្រុមអ្នកគួកជេរយកមកឲ្យលោកព្រហ្ម ចាន់សុខាដែលជាឪពុកចុះហត្ថលេខានិងទទួលលុយពី
ក្រុមអ្នកគួកជេរទាំងនោះក្នុងតម្លៃខ្ពស់ហើយ លោកវរះសេនីយ៏ទោសុខ សោភ័ណ្ឌ ជាជំនួយការ
ផ្ទាល់របស់លោកដើម្បីអនុវត្តផែនការកើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួនផ្ទុយពីអនុក្រឹតរបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែនដែលតម្រូវឲ្យមានការយោគយល់ដល់ពលករ សិស្សនិងនិស្សិតដែល
ត្រូវទៅធ្វើការនិងសិក្សានៅបរទេស។ ផ្ទុយទៅវិញលោក ព្រហ្ម ចាន់ សុខា ក្បាលរឹងជាងដែកមិន
ព្រមអនុវត្តតាមអនុសាសន៏របស់លោកនាយករដ្ឋមន្រ្តីឡើយហើយរហូតមកដល់ពេលនេះមិនទាន់
មានពលករឬសិស្សនិងនិស្សិតណាម្នាក់ទទួលបានលិខិតឆ្លងដែនក្នុងតម្លៃ៤ដុល្លារតាមការកំណត់
របស់ប្រមុខរដ្ឋាភិបាលឡើយ។
យោងតាមបទសម្ភាសន៏មួយជាមួយប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរនៅឯនាយកដ្ឋាននគរបាល
ស្ថិតិនិងលិខិត ឆ្លងដែនស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃ
ព្រហស្បត្តិ៍ទី១១ មិនាឆ្នាំ ២០១៥កន្លងទៅនេះ ឲ្យដឹងថាក្រុមមន្រ្តីធ្វើលិខិតឆ្លងដែនដែលមានអ្នកគួកជេរជា
អ្នករត់ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងពលករត្រូវធ្វើលិខិតឆ្លងដែនទាំងនោះដើម្បីទារតម្លៃ
ខ្ពស់ខុសពីអនុសាសន៏របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ក្រុមប្រជាពលរដ្ឋនិងពលករវ័យ
ក្មេងបានប្រាប់សារព័ត៌មានជាតិខ្មែរនៅព្រឹកថ្ងៃ ព្រហស្បត្តិ៏ទី ១១
មិនានេះថា អ្នកគួកជេរលិខិតឆ្លងដែននិងមន្រ្តីនគរបាលក្រោមការរៀបចំរបស់លោកព្រហ្ម ចាន់
សុខានៅតែទាមទារឲ្យពួកគេបង់លុយចំពោះការធ្វើលិខិតឆ្លងដែនយ៉ាងតិចបំផុតក៏ចំនួន១៣៤
ដុល្លារដែរសម្រាប់លិខិតឆ្លងដែនមួយក្បាល។ ហើយតម្លៃនេះនឹងកើនឡើងដល់២៨៤ដុល្លារ
ប្រសិនបើម្ចាស់លិខិតឆ្លងដែនត្រូវការប្រញាប់នោះ។
នៅពេលទំទាក់ទងតាមទូរស័ព្ទលោក ព្រហ្ម ចាន់សុខានៅព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះបានបដិសេធ
មិនបកស្រាយពីការតម្លើងថ្លៃលិខិតឆ្លងដែនតាមតែអំពើចិត្តរបស់ខ្លួននេះទេ។ឃើញថាការិយា
ល័យធ្វើការរបស់រដ្ឋមួយនេះមានសភាពអូរអរ ជ្រួលច្របល់លើសពីផ្សារលក់ត្រីទៅទៀត។
នៅខាងមុខការិយាល័យមានដាក់កន្លែងសម្រាប់ផ្ញើរ ឡាន ម៉ូតូ ដែលមានតម្លៃខ្ពស់ជាងកន្លែង
ផ្ញើរកង់ ម៉ូតូ និង ឡាន នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញដោយសារពួកគេគិតថាកន្លែងនេះ
ជាកន្លែងខ្លាញ់សម្រាប់កើបលុយពីអតិថិជនគ្រប់ប្រភេទ។ រីឯអ្នកផ្ញើរ ម៉ូតូ ឡានក៏សុទ្ធតែសាច់ញាតិ
របស់ក្រុមមន្រ្តីបំរើការនៅក្នុងការិយាល័យស្ថិតិ និងលិខិតឆ្លងដែនផងដែរ។
ក្រៅពីអ្នកផ្ញើរម៉ូតូ ឡាន ក៏មានមនុស្សប្រុស-ស្រីមួយក្រុមទៀតមានស្ពាយកាបូបជាប់ខ្លួន។ពួកនេះ
គឺជាក្រុមអ្នករត់ការធ្វើលិខិតឆ្លងដែន ដែលភាសាសាមញ្ញនិយាយថា “អ្នកគួកជេរ”លិខិតឆ្លងដែន
នៅពេលប្រជាពលរដ្ឋ ពលករឬនិស្សិតទៅធ្វើលិខិតឆ្លងដែនសម្រាប់ប្រើប្រាស់ធ្វើដំណើរទៅក្រៅ
ប្រទេស។ ហើយអ្នកគួកជេរលិខិតឆ្លងដែនទាំងនេះមានអ្នកខ្លះជាសាច់ញាតិរបស់មន្រ្តីបំរើការនៅ
ការិយាល័យស្ថិតិនិងលិខិតឆ្លងដែននិងមួយចំនួនទៀតគឺអ្នកសូកលុយមន្រ្តីធំបំរើការនៅទីនេះដើម្បី
បានសិទ្ធិមកធ្វើជាអ្នកគួកជេរឬអ្នករត់ការធ្វើលិខិតឆ្លងដែន។ ដូច្នេះបើនៅតែមានអ្នកគួកជេរធ្វើលិ
ខិតឆ្លងដែនយ៉ាងប្រសេកប្រសាចបែបនេះ តើតម្លៃលិខិតឆ្លងដែនអាចធ្លាក់មកនៅត្រឹមតែ ៤ដុល្លារ
ដូចការសម្រេចផ្តល់ជូនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដល់ពលករ សិស្ស និងនិស្សិតដែរឬទេ?
សាន់ដេនឹងបាយ័នបានចូលទៅក្នុងការិយាល័យធ្វើលិខិតឆ្លងដែននៅព្រឹកថ្ងៃ ព្រហស្បត្តិ៍
ខែមិថុនា ឆ្នាំ ២០១៥បានសង្កេតឃើញថាក្រុមមន្រ្តីនរគបាលបច្ចេកទេសផ្នែកបំពេញសំណុំ
បែបបទនិងផ្នែកថតរូបមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋណាដែលមកធ្វើលិខិតឆ្លងដែនដោយ
ផ្ទាល់ខ្លួនឯងហើយមិនបានពឹងពាក់អ្នករត់ការ។
ការខឹងសម្បានិងមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋបែបនេះ ត្រូវសាម៉ីខ្លួនដែលត្រូវមន្រ្តីប៉ូលិសជេរ
ទាំងព្រឹកនោះអះអាងថា គឺមកពី“ខ្ញុំមិនពឹងអ្នកគួកជេរឲ្យរត់ការធ្វើលិខិតឆ្លងដែនឲ្យ។ ដូច្នេះមន្រ្តី
ប៉ូលិសទាំងនេះមិនសប្បាយចិត្តទេចំពោះការសម្រេចផ្តល់ជូនរបស់លោកនាយករដ្ឋដល់ពលករ
ក្នុងតម្លៃ តែ ៤ដុល្លារនោះ”។
ស្រ្តីម្នាក់ដែលមកធ្វើលិខិតឆ្លងដែនឲ្យកូនស្រីទៅធ្វើការនៅកូរ៉េហើយត្រូវមន្រ្តីប៉ូលិសស្តីឲ្យទាំងព្រឹក
សុំមិនបញ្ចេញឈ្មោះដោយខ្លាចមិនបានលិខិតឆ្លងដែន បានអះអាងថា “នៅពេលនេះនៅតែមាន
ក្រុមអ្នកគួកជេរតាមទារលុយជាមុនចំនួន១៣៤ ដុល្លារសម្រាប់ធ្វើលិខិតឆ្លងដែនរយ:ពេលមួយ
ខែដោយបង់លុយពាក់កណ្តាលមុន”។
លោកស្រីបន្តថាបើយើងចាំធ្វើលិខិតឆ្លងដែនដោយបង់លុយតែ៤ដុល្លារសម្រាប់តម្លៃថតរូបនោះ
គឺលោកស្រីជួបការលំបាកខ្លាំងណាស់ហើយថែមទាំងមន្រ្តីប៉ូលិសមុខមិនរីកទាំងនោះជេរស្តីទាំង
ព្រឹកទៀតផង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៤
ខែ មិថុនា ឆ្នាំ ២០១៤ បានឲ្យដឹងថា ក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេសចំនួនជាង
៤០ក្រុមហ៊ុនដែលត្រូវបានក្រសួងការងារកំណត់ឲ្យសម្របសម្រួលធ្វើបែបបទដល់ក្រុមពលករ
ខ្មែរស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ ដោយពលករម្នាក់ត្រូវបង់ប្រាក់ចំណាយលើសេវាសរុប
៤៩ដុល្លារប៉ុណ្ណោះដែលពីមុនការរត់បំពេញសំណុំបែបបទនេះត្រូវចំណាយលុយអស់រាប់រយ
ដុល្លារ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ១០ ដុល្លារ ថ្លៃលិខិត
ឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារនៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ២០ ដុល្លារ ប្រាក់សោហ៊ុយ
ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ១០ ដុល្លារ និងប្រាក់អាហារតាផ្លូវធ្វើដំណើរចំនួន៥ដុល្លារហើយ
ក្រសួងការងារនឹងចាត់ការម៉ឺងម៉ាត់តាមច្បាប់ចំពោះពួកមេខ្យល់ និងពួកឧក្រិដ្ឋជនជួញដូរពលករ
ខុសច្បាប់ ។ប៉ុន្តែការយកតម្លៃធ្វើលិខិតឆ្លងដែននៅពេលនេះខុសស្រឡះពីការកំណត់តម្លៃរបស់
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែននិងក្រសួងការងារដោយសារតែលោកលោក ព្រហ្មចាន់ សុខា
ឃុបឃិតគ្នាគាបសង្កត់ប្រជាពលរដ្ឋក៏ដូចជាពលករឲ្យបង់លុយឲ្យខ្លួនក្នុងតម្លៃខ្ពស់ពី១៣៤ដុល្លារ
ទៅ៣៥០ដុល្លារអាស្រ័យរយ:ពេលនៃការរងចាំ។ បើរយ:ពេលមួយខែតម្លៃ១៣៤ដុល្លារតែបើរយ:
ពេលមូយសប្តាហ៏គឺត្រូវបថ្លៃ៣៥០ដុល្លារ។
ចំណែកឯការធ្វើលិខិតឆ្លងដែននៅពេលព្រឹកហើយយកនៅពេលល្ងាចវិញមានតម្លៃ រហូតដល់
ចំនួន១០៥០ដុល្លារឯណោះ។ចំនួន ៥០ ដុល្លារសម្រាប់អ្នករត់ការ។
នៅអណត្តិ ទី៥ នេះពលករពលការីខ្មែរទៅបំរើការនៅបរទេសមិនពេញចិត្តនឹងការដឹកនាំរបស់
រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុនសែនដោយសារតែមានការគាបសង្កត់ពីក្រុមមន្រ្តីធ្វើលិខិត
ឆ្លងដែនក្រោមការគ្រប់គ្រងរបស់លោកព្រំ ចាន សុខាក៏បាននាំគ្នាប្រាប់ទៅឪពុកម្តាយរបស់ពួក
គេនៅតាមបណ្តាខេត្តទូទាំងប្រទេសតាមរយ:បណ្តាញសង្គមហ្វេសប៊ុកមិនឲ្យបោះឆ្នោតជួនគណ
បក្សប្រជាជនកម្ពុជាដាច់ខាតបើនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនទៀតពួកគេឈប់ផ្ញើរលុយ
ឲ្យចាយ។
ជាលទ្ធផលគឺគណបក្សប្រជាជនកម្ពជាដែលបានកាន់អំណាចអស់រយ:ពេលជាង៣០ឆ្នាំមកហើយ
នោះ ក៏បានបាត់បង់អសន:នៅក្នុងសភាចំនួន២២នៅក្នុងអណត្តិនេះ។ ដូច្នេះលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែនត្រូវតែពិនិត្យមើលលើបុគ្គល ព្រហ្មចាន់សុខាចំពោះទង្វើគៀបសង្កត់ប្រជាពលរដ្ឋនិង
ពលករខ្មែរឲ្យបង់ប្រាក់លើសចំនួនកំណត់របស់រាជរដ្ឋាភិបាល៕