មេឈ្មួ​ញដុះ​ស្លែ​ឈ្មោះ ជា​ប់ សារឿន​ និង​ហ៊ុត ប៊ុនគី​ម អាងខ្លួន ​ជាយោ​ធាដឹកឈើ​ខុ​សច្បាប់ទៅ​ស្រុកយួនដោ​យសេរីនៅ​ចំណុច​៩៩៩៩​ទាំងយប់​ទាំងថ្ងៃ

ខេត្តក្រចេះ ៖ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​មានអំណាច រកស៊ី​ដឹកជញ្ជូន​ឈើ ល្មើសច្បាប់​សព្វថ្ងៃនេះ ជា​មន្ត្រី​យោធា មានឈ្មោះ ហ៊ុត ប៊ុន​គីម ជា​មេបញ្ជាការ កង​សេនា​ធំ​លេខ​៣ ចំណុះ​ឲ្យ​វរ​ការពារ​ព្រំដែន​២០៤ និង​ឈ្មោះ ជាប់ សារឿន ជា​យោធា​យោធភូមិភាគ​២ ប្រចាំ​ស្រុក​ស្នួល​។ ជាក់ស្ដែង កាល ពី​យប់​ថ្ងៃទី​១៣ និង​១៤ ខែមិថុនា ឆ្នាំ​២០១៥ លោក ហ៊ុត ប៊ុន​គីម និង​លោក ជាប់ សារឿន បាន​នាំយក​ឈើ​សុ​ក្រំ ដែលជា​ប្រភេទ​ឈើ លេខ​១ ជាង ២០​ឡានធំៗ ចូលទៅ​ព្រំដែន​វៀតណាម បាន​យ៉ាង​រលូន​។

ដោយ​​សារ​ភាព​​អ​ស​កម្ម និង​​អំ​ពើ​​ពុក​រលួ​យ របស់​​មន្ត្រី​​ជំ​នា​ញ ឃុ​ប​​ឃិ​​ត​​ជា​មួយ​​ ​ឈ្មួញ​​មាន​អំ​ណា​ច ទើប​​ស​កម្ម​ភាព ដឹក​ជញ្ជូន​​ឈើ​​ល្មើស​ច្បាប់ នៅ​តែ​​បន្ត​​កើត​មាន យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ចំ​ណុ​ច​​៩៩៩៩ ឆ្លង​កាត់​​ក្រុម​ហ៊ុន TTY ស្ថិតក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ យកទៅលក់​នៅ​ប្រទេស​វៀតណាម យ៉ាង​រំភើយ​គ្មាន​នរណា អើពើ​បង្ក្រាប​ទេ​។​

​ អំពើពុករលួយ និង​ភាព​អសកម្ម របស់លោក គង់ ងី​ម នាយ​ដែនជម្រកសត្វព្រៃ​ស្នួល ជា​អ្នក​បើកភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ទើប​ពួកគាត់​នាំចេញ​ឈើ ទៅស្រុកយួន ដូច​ភ្លៀងរលឹម​។ ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើនេះ លោក គង់ ងី​ម នាយ​ដែនជម្រកសត្វព្រៃ​ស្នួល បាន​ប្រាប់ តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ព្រោះ​លោក​ជាប់​ប្រជុំ នៅ​ភ្នំពេញ​ ​៕

W@t-160612