មេឈ្មួ​ញសឹង្ហសំ​អុលនឹ​ងបក្សពួក​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើនៅ​ខេត្តរតនគិរី ​ជិតរ​លា​យហិន​ហោច​អស់​ហើយ

ខេត្តមណ្ឌលគិរី មេឈ្មួញឈើដុះស្លែរសឹង្ហ សំអុលនិងបក្សមួយចំនួនទៀតរួមមានឈ្មោះ​បុត្រ

ឈ្មោះដឿនឈ្មោះខននិងឈ្មោះថុនកំពុងតែកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច

របស់ក្រុមហ៊ុនយួនឈ្មោះប៊ិញ ហ្វឿក១ក្នុងខេត្តមណ្ឌលគិរីដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅ

លក់នៅស្រុកយួនជារៀងរាល់ថ្ងៃដោយគ្មានសមត្តកិច្ចពាក់ព័ន្ធទប់ស្កាត់និងបង្ក្រាបនោះឡើយ។

ប្រភេទឈើដែលមេឈ្មួញសឹង្ហ សំអុលនិងបក្សពួកកំពុងតែកាប់បំផ្លិចបំផ្លាញនោះគឺមានដើម

​ជ័រ​ច្បោះនិង​ប្រភេទដើមឈើ​ប្រណីត ផ្សេងៗទៀតដូចជាធ្នង់ បេង និងនាងនួនជាដើម។ប្រភ

ពពី​ប្រជា​សហគមន៍​រស់នៅ​ឃុំ​ស្រែ​ព្រះ និង​ឃុំ​ស្រែ​ឈូក រាយការណ៍​មកថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន

ក្រុម​ឈ្មួញបាននាំគ្នា​កាប់បំផ្លិចបំផ្លាញដើម្បី​ប្រមូល​ផល​អនុផល​ព្រៃឈើ​ពី​ព្រៃ​ត្រណម​ ជនជាតិ

ព្រៃ​សហគមន៍ និង​ពី​ដី​ព្រៃ​អភិរក្ស​រាប់​សិប​គ្រឿង​យក​ទៅ​លក់ឲ្យ​ថៅកែ​ដ៏​ធំ​ម្នាក់​ ប្រចាំ​នៅ​ក្រុម

ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​យួន មា​នទីតាំងនៅ​ឃុំ​ព្រះ​ឈូក ស្រុក​

កែវ​សីមាហើយមេឈ្មួញសឹង្ហ សំអុលជាអ្នកសហការឃុបឃិតជាមួយក្រុមហ៊ុនយួនមួយនេះ ។

ប្រភពដដែលឲ្យដឹងទៀតថាសកម្មភាព ​ឧក្រិដ្ឋ​សង្ស័យ​ជា​ប្រព័ន្ធ​ដ៏​មមាញឹក​នេះ គឺ​គេ​ដឹក​ជញ្ជូន​ឈើ
គ្រប់​ប្រភេទ ដែល​កាប់​ប្រមូល​មក​ពី​ព្រៃ​ក្រៅ​ដែន​ក្រុមហ៊ុន​រាប់រយ​ម៉ែត្រគូប យក​មក​ពី​គ្រប់​ទិស​ទី​ក្នុង
ស្រុក​កែវ​សីមា ចូល​ក្រុមហ៊ុន​ធ្វើការ​អារច្រៀក និង​ដឹក​ជញ្ជូន​តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​រាល់ថ្ងៃ​ដែល​គេ​មិន

ឃើញ​សមត្ថកិច្ច ​ជំនាញ​ពាក់ព័ន្ធ​នានា​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទប់ស្កាត់​សោះឡើយ ។សេចក្តីរាយការណ៍

​បាន​និយាយ​ថា សកម្ម ភាព​កាប់ទន្ទ្រានព្រៃឈើខុសច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​យកច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច

​ធ្វើ​ជា​ សំអាង បិទ​បាំង​ក្នុង​ការ​ដឹកឈើ​មក​ពី​ក្រៅ​ដែនដី​របស់​ក្រុមហ៊ុន​ដី​សម្បទាន​ សេដ្ឋកិច្ច ដែល​ជា​ដី​ព្រៃ

​រេចរឹល មាន​ឈើ​តូច​ៗ​រកតែ​ប្រភេទ​ឈើ​ប្រណីត​មួយ​ដើម​គ្មាន​នោះ ។ តែ​ផ្ទុយ​ទៅ​វិញមេឈ្មួញសឹង្ហសំអុល

ម្នាក់​នេះ ដែល​គេឱ្យឈ្មោះ​ថា សម្បូរ​ឈើ​ប្រណីត​និង​ឈើ​គ្រប់​ប្រភេទ​នាំ​ចេញ​មិន​ចេះ​អស់​រាប់​ឆ្នាំ​មក​ ហើយ

ទៅ​កាន់​ប្រទេសយួន ។ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នោះ​ទៀត​សោត គឺ​គេ​ធ្វើ​ឡើង​ជ្រក​ក្រោម​លិខិតអនុ

ញ្ញាត​អាជីវកម្ម​ឈើក្រហម ។ ក្រៅ​តែ​ពី​កាប់ និង​ប្រមូលឈើ​មិន​ស្របច្បាប់ គេ​ឃើញ​ឧកញ៉ាអុលនាំ​ឈើ​

ចេញ​ទៅ​ប្រទេស​យួន​ជា​ហូរហែ ។
ឧកញ៉ា​ឈ្មួញ​ឈើ​ដ៏​ ល្បី​ជាងគេ​ម្នាក់​ឈ្មោះ អុល ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថៅកែ​ទទួល​ទិញ​
ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​ក្រុម​ឈ្មួញ​តូចតាច​ដឹក​ចេញពី​ ព្រៃ​អភិរក្សត្រូវ​បាន​គេ​រាយការណ៍​ថា
គាត់​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុ​ប​ទាំង​ខ្សែ​ៗ​ទៅ ​កាន់​ប្រទេសយួន
ចេញពីស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាត់​តាម​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅ​កាន់​ស្រុក​មេ​ម៉ត់
ខេត្ត​ត្បូងឃ្មុំ ចេញ​តាម​ច្រករបៀង​ទន្លេ​ចាម ក្នុង​ឃុំ​ជាំ​ក្រវៀន ច្រក​ដូង​៧​ដើម និង​ច្រករបៀង​បឹង​
ជ្រោង​ជាដើម ដែល​គេ​ដឹង​ថា ឧកញ៉ា​ម្នាក់​នេះ​មាន​សាច់ថ្លៃ​ម្នាក់​ជា​មេ​ប៉េ​អឹ​ម​ឈ្មោះលោក«ខន»
ជាមេការប្រចាំ នៅ​តំបន់​ច្រកព្រំដែន ​នោះ​ទៀត​ផង ។
ប្រជា​សហគមន៍​ក្នុង​ឃុំ​ស្រែ​ឈូក​បាន​និយាយ​ថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ ជា​ក្រុមហ៊ុន​ដី​សម្បទាន

​សេដ្ឋកិច្ច​របស់​យួន ដែល​កំពុង​ប្រគល់​សិទ្ធិ​ឲ្យ​មេឈ្មួញសឹង្ហសំ អុល កាប់​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ក្រៅ
​ដី​របស់​ខ្លួន​ទូ​ទាំង​ស្រុក​កែវ​សីមា រាប់រយ​ម៉ែត្រគូប ចូល​ក្នុង​ក្រុមហ៊ុន​អារច្រៀក​ដឹក​បន្ត​តាម​រថយន្ត​
ធំ​ៗ​ចេញ​ជា​ច្រើន​ឆ្នាំ ​មក​ហើយ ។ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះ​ទេ ដោយ​គេ​យក​ច្បាប់​វិនិយោគ​ដី​

សម្បទានសេដ្ឋកិច្ច​ធ្វើ​ជា​លេស​ដើរ​ប្រមូល​ ទិញ​ឈើ​ប្រណីត​មក​ពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​
ផ្លាស់ មេ​ម៉​ង និង​គ្រប់​ទិស​ទី​ក្នុងស្រុក​កែវ​សីមា ដែល​ទីតាំង​ខាងលើ​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ

​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ។
ប្រជា​សហគមន៍​តំបន់​នោះ​អះអាងជាចំហ​ថា ភាគច្រើន​អ្នក​រកស៊ី​ឈើ​នៅ​ទីនោះ​ក្រៅ​តែ​ពី​មេឈ្មួញ
សឹង្ហ សំអុល ក៏​មាន​មន្ត្រី និង​ឈ្មួញ​មាន​សមត្ថកិច្ច មាន​ខ្នងបង្អែក​ធំ​ៗ កំពុង​នាំ​គ្នា​កាប់​ឈើ​យក​
មក​លក់​ឲ្យ​មេឈ្មួញសឹង្ហសំអុលសម្រាប់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​កន្លែង​ដែល​កើត​មាន​បទល្មើស​ខាង
លើ​បាន​ក្លាយជា​កន្លែង​ដ៏​ សុខសាន្ត​របស់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ទៅ​ហើយ ទោះបី​មាន​បងប្អូន
​ប្រជា​សហគមន៍​ជនជាតិ​ដើម​ខិតខំ​ឃាត់​ចាប់ ឬ​ប្តឹង​ទៅ​ជំនាញ​ហាក់បីដូច​ជាគ្មាន​ប្រសិទ្ធភាព
​សោះព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​ហើយ ។ ពួក​គេ​ថា សូ​ម្បី​តែ​ថ្នាក់លើ​ៗ​មិន​ដែល​យក
ចិត្តទុកដាក់ និង​បញ្ជូន​មន្ត្រី​សម្ងាត់​ឲ្យ​មក​ស៊ើបអង្កេត​ពី​ករណី​នេះ​ថែម​ទៀត វា​ជា​មូលហេតុ
បណ្តាលឱ្យ​ព្រៃឈើ​វិនាស​ហិនហោច​គួរ​ឱ្យ​សង្វេគ​ក្រៃ​លែង នៅខេត្តមណ្ឌលគិរី។
ទាក់ទងករណីនេះអគ្គនាយករង​ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ លោក ហា តាំ​បាំង​ធ្លាប់​បាន​បញ្ជាក់​ឱ្យដឹង
ថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​វៀតណាម ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ

​លើ​ផ្ទៃដី​៥.១០០​ហិ​កតា ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​។ លោកអះអាងទៀតថា បច្ចុប្បន្ន​
ក្រុមហ៊ុនធ្វើការ​ឈូស​ឆាយ​បាន​ប្រមាណ​៨៥% ក្នុង​នោះ​ធ្វើការ​ដាំ​ដុះ​កៅស៊ូ​បាន​៦០%​ហើយ ។
លោកបន្ត​ទៀតថា ចំពោះ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ គឺ​មាន​ក្រុមហ៊ុន​ជា​ដៃគូ​ដែល​មាន​
ក្រុមហ៊ុន​មេឈ្មួញសឹង្ហ សំអុល ជា​អ្នក  ប្រមូល ។ ហើយ​រឿង​ដឹកឈើ​ចូល​ក្រៅ​ដែនឬ​មិន​ដឹកចូល
ខាងលើ​ទាំង​អស់នោះ​មិន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​លោក​ទេ ក្រុមហ៊ុន​លោក​យកតែ​ដី​ដាំ​កៅស៊ូ​ប៉ុណ្ណោះ
រឿង​ឈើ​នោះ ជា​រឿង​មេឈ្មួញសឹង្ហសំអុល ។

សុឹងសំអុល (1)