អំពើពុករលួយរបស់មន្ត្រីគយ ដឹកនាំដោយលោក ទិត ដា បានធ្វើឡើងក្រោមរូបភាពឃុបឃិតជាមួយថោកែៗរោងចក្រកាត់ដេរខ្លះ ដោយមិនតម្រូវឲ្យបង់ពន្ធចូលរដ្ឋ១០០ភាគរយនោះទេ។ ដូចជាករណីរោងចក្រធំៗ ដែលមានកម្មករ៣ពាន់ ទៅ៥ពាន់នាក់ ហើយត្រូវជាប់បន្ទុកបង់ពន្ធពី២០ម៉ឺន ទៅ៣០ម៉ឺនដុល្លារនោះ គឺអាចចរចាជាមួយលោក ទិត ដា បង់ត្រឹមតែ៧ម៉ឺនទៅជាង១០ម៉ឺន ហើយសល់ពីនោះ គេសម្របសម្រួលក្រោមតុស្ងាត់ៗ។
បញ្ហានេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវស៊ើបអង្កេតវែកមុខមន្ត្រីគយពុករលួយដូចជាលោក ទិត ដា យកទៅដាក់ទោសតាមច្បាប់ដើម្បីទប់ស្កាត់កុំឲ្យអំពើពុករលួយក្នុងស្ថាប័នគយរាលដាលកាន់តែខ្លាំងថែមទៀត៕
អំពើពុករលួយក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានទម្លាយជាបន្តបន្ទាប់ ព្រោះក្រោយពេលដែលលោក គុណ ញឹម ចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន រួចមក អំពើពុករលួយនៅតែកើតឡើងយ៉ាងខ្លាំងក្លាដដែល។ ជាក់ស្តែង ឈ្មោះ ទិត ដា គឺជាមន្ត្រីគយដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ហើយមានតួនាទីដល់ទៅ២ តែម្នាក់ឯង គឺទី១.ជាអនុប្រធាន អង្គភាពសវនកម្មគយ និងទី២. ជាអនុប្រធានការិយាល័យ នាំចូលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ តាមរយៈតំណែងទាំង២នេះ លោក ទិត ដា កំពុងតែប្រព្រឹត្តអំពើពុករលួយមិនខ្វល់ពីវិធានការកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឡើយ។
អ្នករត់ការឯកសារតាមបណ្តារោងចក្រ កាត់ដេរមួយចំនួនបានឲ្យដឹងថា មានថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវមន្ត្រីគយមួយក្រុមដឹកនាំដោយឈ្មោះ ទិត ដា គាបសង្កត់ឲ្យបង់លុយរាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនធ្វើសវនកម្មឲ្យបានត្រឹមត្រូវច្បាស់លាស់១០០ភាគរយ ទៅលើរោងចក្រទាំងនោះ។
ដោយឡែករោងចក្រដែលមានកម្មករពី១០០០ដល់២០០០នាក់ ហើយត្រូវជាប់បន្ទុកបង់ពន្ធគយពី៣ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារ ក៏អាចសម្របសម្រួលបង់ត្រឹម៣០ទៅ៤០ភាគរយផងដែរ ក្រៅពីនោះគឺសម្របសម្រួលស្ងាត់ៗ។ ជាងនេះទៅទៀត លោក ទិត ដា កំពុងសប្បាយប្រមូលលុយទាំងបាច់ៗពីការស៊ីញ៉េលើឯកសារសុំនាំទំនិញចូល និងនាំទំនិញចេញរបស់អ្នកវិនិយោគ ក្នុងមួយថ្ងៃៗរាប់រយឯកសារ។ អ្នកសុំច្បាប់នាំចូលឬនាំចេញទំនិញត្រូវបង់លុយក្រោមតុជូនលោក ទិត ដា និងបក្ខពួកតាមការកំណត់ បើមិនដូច្នេះទេ ឯកសារនឹងត្រូវជាប់គាំងក្នុងការិយាល័យលោក ទិត ដា ជាមិនខាន ៕