ល្បី​​លោ​ក​ឧក​ញ៉ា ហ៊ុន​ ជា ​ប៉ាវ​ផ្តាច់​​នាំចេញ​​ឈើ​ប្រណី​ត​តាម​ច្រ​ក​ប៉ុស្តិ៍​អំ​ពិល​

មណ្ឌលគិរី​ ៖ តាម​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដូច​ជា ធ្នង់ បេង នាងនួន ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រក​ទ្វេភាគី ប៉ុស្តិ៍​អំពិល​ស្ថិតក្នុង​ស្រុក ពេជ្រ​ដា មាន​ភាព​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់ ប៉ុន្តែ​សមត្ថកិច្ច​នៅ​ទីនោះ​មិន​ដែល​ហ៊ាន​ធ្វើការ បង្ក្រាប​ទេ ព្រោះ​ឈ្មួញ​ឈើ​ជា​អ្នកមាន​អំណាច​ចង់​ដក​មន្ត្រី​ប៉ូលិស​ណា​គ្រវែង​ចោល​ក៏បាន ដែរ ឱ្យតែ​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ ឈើ​របស់​គេ អ៊ីចឹង​ហើយ​ទើប​សមត្ថកិច្ច​ទាំង នោះ​នាំគ្នា​ទ្រាំ​អង្គុយចាំ​ទទួល​សំណែន​ច្រក​ហោប៉ៅ​រៀងៗ​ខ្លួន ។​

​បើ​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា លោក​ឧកញ៉ា ហ៊ុន ជា គឺជា​អ្នក​ប៉ាវ​ផ្តាច់​ក្នុង​ការនាំ​ចេញ​ឈើ ប្រណីត​ទៅកាន់​ប្រទេស វៀតណាម​តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​អំពិល​ដើម្បី យកទៅលក់​ឱ្យ​ឈ្មួញ​ធំៗ​គ្មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ទេ ហើយ​ក្នុង​មួយ​យប់ៗ​មិនតិច​ជាង​៣០​ទៅ​៤០​ឡាន​ឡើយ​។​

​ថ្មីៗ​នេះ​ប្រភព​បន្តថា លោក​ឧកញ៉ា ហ៊ុន ជា បាន​ប្រើប្រាស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ឈ្មោះ​ឡាក់​ធ្វើជា មេ​ការប្រមូលទិញ​ឈើ និង​ចាំ​រត់​ការសម្របសម្រួល​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ឱ្យ​សមត្ថកិច្ច​ជាច្រើន ស្ថាប័ន​រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ ។ ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ប្រភេទ​រថយន្ត​ឡង់​គ្រីស័រ​ស៊េរី 92-93-95 និ ង​96 ដោយ​បាញ់​ថ្នាំ​ជា​ពណ៌​ក្រហម​សម្រាប់​សម្គាល់​ទៀតផង​។​

​ជាងនេះទៅទៀត​ប្រភព​បន្តទៀតថា លោក​ឧកញ៉ា ហ៊ុន ជា បាន​ធ្វើ​ការប្រមូលទិញ​ឈើ​អនាធិបតេយ្យ​ពី​ប្រជាពលរដ្ឋ ដែល​លួច​កាប់ ខុស​ច្បាប់​ក្នុង​តំបន់​ហាម​ឃាត ហើយ​និង​តំបន់​មួយចំនួន​ទៀត​។ បន្ទាប់​ពី​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ហើយ ទើប​ធ្វើ​ការដឹកជញ្ជូន​តាមរ​ថយ​ន្ត​ប៉ា​កុង​ចេញពី​ក្នុងព្រៃ​មក​ផ្ទេរដាក់ រថយន្ត​តូចៗ​ដូច​បាន​រៀបរាប់​ខាងលើ រួច​ដឹក​យកទៅ​លក់​ឱ្យ​ឈ្មួញ​ធំ​ដែល​ចាំ​ប្រមូល​ទិញ​នៅក្នុង​ទឹកដី ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​អំពិល​យ៉ាង​រលូន​បំផុត​។​

​ដោយឡែក លោក​ឧកញ៉ា ហ៊ុន ជា និង​មេការ​របស់គាត់​ឈ្មោះ​ឡាក់​មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​ទេ​ពី​ក្នុងថ្ងៃនេះ​។​/
​ដោយៈ ប្រម័​ញ​

ukrabun_imchhunlim