សហ​គមន៍​​ចោទ​ប្រកាន់​​ក្រុមហ៊ុ​ន ជា ច័ន្ទ​​រិទ្ធ ពីប​ទ​លួ​ច​កាប់​​ឈើ​​ក្នុងព្រៃ​​សហ​គមន៍

រតនគិរី ៖ ក្រុម​ប្រជា​សហគមន៍​នៅ​ភូមិ​សា​គ្រៀង​ថ្មីៗ​នេះ​បាន​ចោទប្រកាន់ថា ក្រុមហ៊ុន ជា ច័ន្ទ​រិទ្ធ ដាក់​រោងចក្រ​អារ និង​កែច្នៃ​ឈើ​គ្មាន​ច្បាប់ និង​លួច​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​សហគមន៍​យ៉ាង​គគ្រឹកគគ្រេង​បំផុត មិន​រំលង​ជំនាញ​ឡើយ​។​
​គួររំលឹកថា ក្រុមហ៊ុន ជា ច័ន្ទរិ​ទ្ធ​អភិវឌ្ឍន៍ ហៅ​ក្រុមហ៊ុន​៧២ មាន​ផ្ទៃដី​ទំហំ ៥១២៤ ហិកតា វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម និង​ចិញ្ចឹមសត្វ ដែល​មាន​ទីតាំង​នៅ​ស្រុក​បរ​កែវ និង​ស្រុក​អូរយ៉ាដាវ ។

​ដោយឡែក ថ្មីៗ​នេះ​គេ​បែរ​ជា​សង្កេតឃើញ​នៅ ភូមិ​សា​គ្រៀង ឃុំ​កិ​ចុង ស្រុក​បរ​កែវ ជាប់​ព្រំប្រទល់ ស្រុក​អូរយ៉ាដាវ មាន​រោងចក្រ​អារ​កែច្នៃ​ឈើ​សុ​ក្រំ មួយ​កន្លែង​ដែល​គេ​ស្គាល់​ថា ជា​រោងចក្រ​របស់​ក្រុមហ៊ុន​ខាងលើ​ទៅ​វិញ ។ ហើយ នៅ​ពេល​ថ្ងៃ​រោងចក្រ​នេះ ពុំ​មាន​សកម្មភាព​ទេ ហើយ​បើ​ក្នុង​ពេល​យប់ គឺ​មាន​សកម្មភាព​ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង សកម្ម​បំផុត ។ ហើយ​ដែល​ក្នុង​រោងចក្រ​នោះ គឺ​មាន​កម្មករ សុទ្ធ​ជា​ជនជាតិ​យួន មិនចេះ​ខ្មែរ​ទាំងអស់​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សា​គ្រៀង បានអោយដឹង​ទៀត​ថា រោងចក្រ​នេះ​ជា​របស់​ក្រុមហ៊ុន​៧២ ហើយ​គេ​តែងតែ​លួច​ចូល​កាប់​ឈើ​សុ​ក្រំ ដឹក​ចេញពី​ព្រៃ​សហគមន៍​យកទៅ​ដាក់​ដេប៉ូ និង​ដាក់ចូល​ទៅក្នុង​រោងចក្រ​អារ​កែច្នៃ តែ​នៅ​ពេលយប់​ទេ​។​

​តាម​ប្រភព​បន្ត​ដដែល​ថា ក្រោយពី​ពេល​អារ​អាចម៍រណា​និង​ជុំនៀរ​ឈើ ត្រូវ​គេ​យក​ទៅ​គរ​ដុតចោល​ភ្លាមៗ រីឯ​កម្មករ​អារឈើ ជា​ជនជាតិ​យួន​សុទ្ធ​នោះ មិន​មាន​កម្មករ​ខ្មែរ​ទេ ហើយ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ផង​ទេ​។ នៅ​ពេល​ថ្ងៃ​ពួកគេ សម្ងំ​ស្ងាត់​ហាក់បីដូច​មិនមាន​មនុស្ស​អ៊ីចឹង ប៉ុន្តែ​បើ​យប់​វិញ គឺ​ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​បំផុត ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក ឡេង យុ​គ នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ បាន​អះអាង​ថា រោងចក្រ​កែច្នៃ​ឈើ​សុ​ក្រំ​ខាងលើនេះ​មានច្បាប់ ហើយ​ការចោទប្រកាន់​ថា ក្រុមហ៊ុន​លួច​ចូល​កាប់​ឈើ​ក្នុងព្រៃ សហគមន៍​នោះ​មិន​មាន​ការ​ពិត​ទេ ពីព្រោះ​មាន​ក្រុម​ឈ្មួញ លួច​ចូល​កាប់​ហើយ​ឆ្លើយ​ដាក់​ក្រុមហ៊ុន​។ លោក​បន្តថា ចំពោះ​ការ​អារ​នៅពេល​យប់ អោយ​តែ​គេ​មានច្បាប់ អារ​នៅពេលណា​ក៏​បាន​ដែរ ហើយ​លោក​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ពីរ​លើក​មក​ហើយ​។​

​បើទោះជា​លោក ឡេង យុ​គ នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ បាន​អះអាង​យ៉ាង​នេះ​ក៏ដោយ ក្នុង​ច្បាប់​ស្តីពី​ព្រៃឈើ ត្រង់​ជំពូក​១៣ មាត្រា​៦៨ បានចែង​ថា ទោះជា​មាន​លិខិត​អនុញ្ញាតិ​ស្របតាម​បទ​ប្បញ្ញ​ត្ថិ នៃ​ច្បាប់​នេះ​ក៏​ដោយ ក៏​ការកាប់ ដើមឈើ ការប្រមូល ការដឹកជញ្ជូន​ផល​  អនុផល​ព្រៃឈើ ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​ពី​ទីតាំង​ផ្សេង គឺ​ខុសច្បាប់ ត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ ពេលព្រឹក​។​

​ផ្ទុយទៅវិញ​ការ​ដោះ​សារ​របស់​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខាងលើនេះ ត្រូវបាន​ចោទប្រកាន់​ដោយ​ប្រជា​សហគមន៍​ថា ជាការ Lobby ការពារ​ខ្លួន និង​ឈ្មួញ​ក្រុមហ៊ុន​ប៉ុណ្ណោះ ព្រោះថា គាត់​អាច​ទទួល​ការ​សើម​មាត់​ប្រចាំខែ ច្រើន​គួរសម​ដែរ ក៊៏ អាច​ថា​បាន (Sic)​។​/ ដោយ​ ៖ អារក្ខ​ឈើ​

chhengkimsun_thorngsavun-222x150