លោក​ព្រាបធា​រ៉ាត(​ហៅសិត​)ប្រព្រឹ​ត្តអំពើពុ​ករលួយ​ធ្វើឲ្យ​ខាតបង់ចំ​ណូលថវិ​កាជា​តិរាប់លា​នដុ​ល្លារក្នុ​ងមួ​យខែ​ៗ

ខេត្ត​ត្បូងឃ្មុំ ៖ប្រជាពលរដ្ឋរាយកា​រណ៏ឲ្យដឹងថាចាប់​តាំង​​ពី​​លោកព្រាបធារ៉ាត(ហៅសិត)ជាមេគយចល័ត
ប្រចាំនៅក្នុងខេត្តត្បូងឃ្មុំគេ​សង្កេត​ឃើញ​ឈ្មួញ​រកស៊ី តូចតាច មានការខឹងសម្បារនិងលោកព្រាបធារ៉ាត(ហៅទិត)គាប ប​ង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគ​យល់ឡើយ។ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹ​កជញ្ជូន​ឈើ​ខុសច្បា​ប់ ចេញទៅ​ប្រទេស​វៀតណាម ទទួលបាន​ការយោគយល់ពីលោកព្រាបធារ៉ាត(ហៅសិត) ព្រោះ​​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួតសំរាប់លោកព្រាបធារ៉ាត(​ហៅសិត)ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន។ប្រជាពល​រដ្ឋ បាន​រាយការណ៍​បន្តថា សព្វថ្ងៃ​​លោកព្រាបធារ៉ាត(ហៅសិត)ប្រព្រឹត្តអំពើពុក​រលួ​យ​ចំហរ ព្រោះ​មាន​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លង​កាត់  គឺ​ជំនាញ​គយ របស់លោកព្រាបធារ៉ាត(​ហៅសិត)បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិ​ន​គ្រប់​ជាដើម​។  ពេលខ្លះ​ឈ្មួញ ដឹក​​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់​ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើ​ន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ រាប់លានដុល្លារ ក្នុង​មួយខែៗ​។
សំរាប់ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​​​លក់​នៅ​ប្រទេស​វៀតណាម បានឲ្យដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់ចំណេញ តិចតួច​ប៉ុ​ណ្ណោះ ​ត្រូវ​កូនចៅ​របស់លោកព្រាបធារ៉ាត(ហៅសិត)គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយមើល​ថោក ដោយ​សម្តី​អសុ​រោះ។ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ឆ្លងទៅ​វៀតណាម ដូចជា​ឈ្មោះ សាន ច​យ​ ឧកញ៉ា លឹម ប៊ុណ្ណា​ ហៅ​ខ្នា ជាដើម ។គេ​មិនដែល​ឃើញ លោកព្រាបធារ៉ាត(ហៅសិត)បញ្ចេញ​ឫកពា​ឬ​​ប្រើស​ម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំ​ងនោះ ម្តងណា​ឡើយ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​​ច្រក​ហោប៉ៅ​ ដោយ​មិន​ខ្វល់​​ពី ការ​កែ​ទ​ម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះ​ទេ។​
​ទំនិញគេចពន្ធ​ទាំងនេះ មិនអាច​គេចផុត ពី​ក្រ​សែភ្នែក​ស​មត្ថកិច្ច​គយ បានទេ តែ​លោកព្រាបធារ៉ាត(ហៅសិត)បាន​ចាត់ទុកជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេច​ក្តីត្រូវការ រ​បស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទីនិងតំណែងខ្លួនតែប៉ុណ្ណោះ ​។សារពត៌មា​នយើងមិនអាចទំនាក់ទំនងលោកព្រាបធារ៉ាត(ហៅសិត)​បានទេ៕

1505509_1589985194607378_7246464963412195738_n