នាយ​ផ្នែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​​ស្រុក​ស​ណ្តាន់​​ល្បី​ខា​ង​ជាន់​.​ក​​រាស្ត្រ​តូ​ចតាច តែ​​ឃុបឃិត​ខ្លា​ច​ឈ្មួញ​ធំ​ៗ​ឱ្យ​ដឹង​យ៉ាង​​សេរី​

កំពង់ធំ​ ៖ ដោយ​ការឈឺចាប់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​រិទ្ធិ ស្រុក សណ្តាន់ ខេត្ត​កំពង់ធំ បាន​ឱ្យ​ការិយាល័យ​យើង​ដឹង​ថា មាន​ករណី ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត ឆ្លងកាត់​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​ទំរីង​យ៉ាង​រលូន​ហើយក៏​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​នោះទេ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ឈើ​អនាធិបតេយ្យ​របស់​ឈ្មួញ​ទាំងនោះ បាន​ដឹក​តាម​តំបន់​ច្រក​តោ​ល​ទាំង យប់​ទាំង​ថ្ងៃ មាន​ទាំង​គោយន្ត ទាំង​រថយន្ត និង​មាន​ទាំង​រថយន្ត​យី​ឌុប​ផងដែរ ក៏​ប៉ុន្តែ​ពួកគាត់​មាន​ការងឿងឆ្ងល់ ចំពោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​ថា ដែល​មាន​តួនាទី​ជា​អ្នក​បង្ក្រាប និង​ប្រឆាំង​បទល្មើស​ព្រៃឈើ​ឆ្លងកាត់ បែរជា បណ្តែតបណ្តោយ​ឱ្យ​មានប​ទ​ល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង អនាធិបតេយ្យ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន ឬមួយ ក៊​អស់លោក​ទាំងនោះ គិតថា រាជរដ្ឋាភិបាល​ចាត់ តាំង​ពួកលោក​ឱ្យមក​សំលឹងមើល​តែ​ឈ្មួញ​ដឹកឈើ និង​រាប់​ក្បាល​ឡាន​ដាក់​ខែ​យកលុយ ឬ​យ៉ាងណា ?

​បើ​តាម​ប្រជាពលរដ្ឋ​បន្តទៀតថា មេព្រៃ​ស្រុក​សណ្តាន់​ឥឡូវ​ល្បី​ណាស់ ល្បី​ខាង​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ និង​បង្កើត រឿង​ដើម្បី​គាបសង្កត់​យក​លុយ​ពី​ប្រជាពលរដ្ឋ​ទាំង​ដែល​ពួកគាត់ គឺ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ហើយ​ប្រជាពលរដ្ឋ​ខ្លះ ដឹកឈើ​មក​ធ្វើ​ផ្ទះ​ក៏​ត្រូវបាន​លោក​មេព្រៃ​ស្រុក​សណ្តាន់​គាបសង្កត់​ឱ្យ​បង់ប្រាក់​ឱ្យ​ខ្លួន​ពី ១០​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល ទើប​អនុញ្ញាតឱ្យ​ដឹក​ទៅ​ដាក់​ផ្ទះ​យ៉ាង​ជំលើយ​បំផុត ។

​មិនតែប៉ុណ្ណោះ ចំណែក​ឯ​រថយន្ត​ធំៗ​ដែល​មាន​ដឹកឈើ​ពេញប្រៀប រហូត​ដល់​ហៀរ​ចេញមកក្រៅ​ទៀត​នោះ គឺ​លោក​មេព្រៃ​មិន​ដែល​មើលឃើញ និង​ចាត់វិធានការ​បង្ក្រាប​នោះទេ មិនដឹងថា តើ​រថយន្ត​ដឹកឈើ​ទាំងនោះ​ធំ​ពេក ហើយ​គ្រប​ជិតៗ​ធ្វើឱ្យ​ពួក​លោក​មើលមិនឃើញ ឬ​មួយ​ទទួល​លុយ​បង់​ខែ ឬ​យ៉ាងណា ?

​ផ្ទុយទៅវិញ​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់​ក៏បាន​សំណូមពរ​ទៅ​ដល់ លោក អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ធំ គួរតែ​ជួយ​ចាត់​វិធានការ​ចំពោះ​កូនចៅ​ថ្នាក់ក្រោម​ផង ព្រោះ​បុគ្គល​មួយ ចំនួន​នេះ មិន​ជួយ​ប្រជាពលរដ្ឋ​ទេ តែ​បែរជា​កាន់តំណែង​ដើម្បី​ធ្វើ​មានបាន និង​ជាន់​.​ក​ប្រជាពលរដ្ឋ​ទៅវិញ ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​ថ្នាក់លើ​មាន​វិធានការ​ជា​បន្ទាន់​ផង ។​/
​ដោយ​ ៖ ព្រៃ​ឡង់​

chhengkimsun3