មាន​រឿងអាថ៌​កំបាំង​ដែល លោកស្ន​ងការ អាត់ ​ខែម ទុកឱ​កាសឲ្យប៉ូលី​សសេដ្ឋកិ​ច្ចឈ្មោះចាប សុផារិទ្ធដើរ អុកឡុកអ្នករកស៊ីតាមអំពើចិត្ត

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ទំ​និញ ទាំង​​តូច​​ទាំង​​ធំ បាន​​រអ៊ូរ​ទាំ​​ចំ​ពោះ​​បែប​បទ នៃ​​ការ​​បង់​លុយ​​ឲ្យ​​ម​ន្ត្រី និង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ ដែល​​គ្មាន​​តួ​នា​ទី​ប្រមូល​​លុយ បង់​​ចូល​ក្នុង​​ហិប​​ថវិ​កា​ជាតិ តែ​​ពួក​គេ​​មាន​អំ​ណាច ចាប់​​ឬ​​ប​ង្ក្រាបការដឹកជញ្ជូន​ទំនិញ របស់​ក្រុម​ឈ្មួញ​ទាំង​ឡាយ​ណា ដែល​មិនបាន​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ មានដូចជា​ប៉ូលីស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធ និង​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង ក្រោម​បញ្ជា​របស់ លោក ឡុង សំអឿន​។​

​ប្រភព​បាន​ឲ្យ​ដឹងថា តាំងពី​លោក អាត់ ខែម វិលត្រឡប់​មកកាន់​តំណែង​ជា ស្នងការ​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​ប៉ូលីស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធិ កាន់តែ​មានឱកាស ពង្រាយ​កូនចៅ អោយ​កោសរូស​ទារលុយ ពី​ឈ្មួញ​ដឹកទំនិញ និង​អ្នករត់​តាក់ស៊ី តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាចរអែង​អ្វី​ឡើយ​។ ដោយឡែក ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង ដែល​ចុះទៅ​ឈរជើង ក្នុង​ខេត្តបន្ទាយមានជ័យ ក៏​កំពុង​បញ្ចេញថ្វីដៃ ក្នុងការ​ប្រមូល​លុយ​ច្រក​ហោប៉ៅ  ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ មានការ​ក្រពុលមុខ​យ៉ាងខ្លាំង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ក្រុង​ប៉ោយប៉ែត កូនចៅ​របស់លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន តែ​តែ​ដើរ​ទារប្រាក់ និង​កោសរូស ឈ្មួញ​ដឹកទំនិញ ដោយ​ប្រើពាក្យ​យ៉ាងខ្លី​ថា ប្រសិនបើ​មិន​បង់លុយ ឬ​ធ្វើ​ក្រអឺតក្រទម គេ​នឹង​ចាប់​យកទៅ​ខេត្ត និង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ ហើយដោយ​សារ​ពួក​ឈ្មួញ មានការ​ភ័យខ្លាច ក៏បាន​បង់លុយ​តាម​តម្រូវ របស់​ពួកគេ បើទោះបីជា​ដឹងថា នោះ​ជា​បែបបទ​ពុករលួយ និង​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​។ ណាមួយ​លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន បាន​បញ្ចេញស្នាដៃ​មួយ​ប្រាវ ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​ញាក់សាច់ ក៏រ​ត់ទៅ​ជួប សុំ​ការយោគយល់ ឬ​បង់លុយ​ជាប់​ជាប្រចាំ​។

​ប្រភពពី​ឈ្មួញ​ដឹកទំនិញ បាន​បង្ហើប​ប្រាប់ថា លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន បាន​បង្កើត​កុងត្រូលជជុះ ឲ្យ​កូនចៅ​ជំនិតៗ ចុះ​ប្រមូល​លុយ​ពី​ក្បាល​ឡាន ឬ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ យ៉ាង​ប្រសេចប្រសាច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នករកស៊ី​ដឹកជញ្ជូន ផល​កសិកម្ម និង​ទំនិញ ទៅ​លក់​តាម​ដេប៉ូ ត្រូវបាន​កូនចៅ លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន តម្រូវអោយ​បង់លុយ ក្នុង​មួយ​រថយន្ត ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល ដោយ​គ្មាន​ការ យោគយល់​នោះទេ ដែល​បញ្ហា​នេះ អាចធ្វើ​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្តបន្ទាយមានជ័យ បាត់បង់​ប្រជាប្រិយភាព គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​៕

9490