មេ​ឈ្មួញ​ឈើខុសច្បាប់ធំជាងគេ​ម៉ាខេ​ត្តស្ទឹងត្រែ​ងឈ្មោះ ស្រេ​ង ម៉េង បញ្ជា​ឲ​កូនចៅ​ដើរប្រមូ​ល​ទិញ​ឈើក្នុ​ងខេត្តដោយ​យក​ឈ្មោះ​ក្រុមហ៊ុន​ ទ្រី ភាពប​ន្លាចស​ម​ត្តកិច្ច

ប្រភពពី​ឈ្មួញ​ ​មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ស្រេង ម៉េង ដើរ​ប្រមូល​ទិញ​ឈើ​គ្រញូង ធ្នង់ បេង នាងនួន យកទៅ​ស្តុក​ទុក​នៅក្នុង​ទីតាំង​ដ៏​ធំ​មួយកន្លែង ស្ថិត​នៅក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម របស់​ចិន​ក្នុងភូមិ​តា​ឃែ​ង ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​បី​ពូថៅ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ និង​ពី​សមត្ថកិច្ច​ដឹក​ជ​ញ្ចូ​នតា​មទូក និង​តាម​រថយន្ត​កែច្នៃ​យកមក​ស្តុក​ទុក​ក្នុង​ទីតាំង​របស់ខ្លួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។ សូម្បីតែ​ឈើ​ប្រណីត​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​ព្រៃ​ការពារ​ក៏​កំពុង​វិនាស​ហិនហោច​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ ស្រេង ម៉េង ដែល​យកឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព ទៅប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ស្រេង ម៉េង កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ មេ​ឈ្មួញ​រូបនេះ​បាន​យកឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព ទៅប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ។ គេ​មិនដឹងថា​ក្រុមហ៊ុន ទ្រី ភាព បានដឹង​ពី​ករណី​ឈ្មួញ ស្រេង ម៉េង យកឈ្មោះ​ក្រុមហ៊ុន​ទៅប្រើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឫ​យ៉ាងណា​នោះទេ ព្រោះ​ឈ្មួញ ស្រេង ម៉េង តែងតែ​អួតអាង​ថា ខ្លួន​ជា​អ្នកប្រមូល​ទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ក្នុង​ខេត្តស្ទឹងត្រែងទាំងមូល។​

ប្រភព​ដែល​ជិតស្និទ្ធ និង​មេ​ឈ្មួញ ស្រេង ម៉េង បាន​ឲ្យ​ដឹងថា តាមរយៈ​ការប្រមូលទិញ​ឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង គឺ​មេ​ឈ្មួញ​រូបនេះ​អាច​សល់​លុយ​ទិញ​ងារ ជា​ឧកញ៉ា ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្រោមលេស​ជា​មេការ​របស់​ក្រុមហ៊ុន ទ្រី ភាព យ៉ាង​គឃ្លើន​បំផុត​។ អភិបាលខេត្ត​ស្ទឹងត្រែង​លោក កុល សំអុល និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​លោក ឈាង តុលា ត្រូវបាន​គេ​ដឹងថា រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ ស្រេង ម៉េង ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​រូបនេះ ប្រមូល​ទិញ​ឈើ និង​បញ្ជូន​កម្មករ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​យ៉ាង​មហន្តរាយ​។ លោក ឆេង គឹម​សុន អគ្គនិ​យក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ទៅលើ ​មេ​ឈ្មួញ ស្រេង ម៉េងដែល កំពុងតែ​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ៕

80