មេ​ឈ្មួញ ឆាយ ជ្រាយ​ សុ​ខសាន្ត​នាំ​​បទល្មើ​ស​ព្រៃ​ឈើ​យ៉ាងស​កម្ម​ឆ្លង​កាត់​ព្រែក​​ប្រសព្វ និង​តំបែ​រ​យ៉ាង​រ​លូន​

​ថ្មីៗ​នេះ​តាម​របាយការណ៍​ពឹស្តារ​ដែល​មាន​រូបភាព​ផ្ទាល់ គឺ​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ឈ្មោះ ឆាយ ជ្រាយ ដែល​មាន​ងារ​ជា​ឧកញ៉ា កើតចេញ​មានបាន​ពី​ការរកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​នោះ កំពុងតែ​សម្ងំ​កាក់កប​នាំ​បទល្មើស ព្រៃឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ។​

​បញ្ហា​នេះ​ក្រោម​ការ​ឆ្លើយឆ្លង​ព័ត៌មាន​បាន​បញ្ជាក់ថា គឺ​មេ​ឈ្មួញ ឆាយ ជ្រាយ បាន​នាំ​បទល្មើស​ព្រៃឈើ​នេះ យ៉ាងរ​លូន​ឆ្លងកាត់​ព្រែក​ប្រសព្វ និង​ស្រុក​តំបែរ ជា​ប្រចាំ​តាម​រថយន្ត​យី​ឌុប​ជាប្រចាំ ក្រោម​ការជួយ​មើលផ្លូវ​ពី​សំ ណាក់​ក្រុម​មេព្រៃ​រដ្ឋបាល​ព្រៃឈើ​ស្រុក​តំបែរ និង​ស្រុក​ឆ្លូង បង្វែរ​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​យ៉ាង សុវត្ថិភាព​ទៀតផង ។​

​ផ្ទុយទៅវិញ មេ​ធំ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ តែងតែ​ច្រានចោល​ព័ត៌មាន​ពឹស្តារ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​មន្ត្រី​របស់​ខ្លួន ដែល​ប្រចាំការ​ទិសដៅ និង​ពុំ​ទទួលស្គាល់​ការពិត និង​អសមត្ថភាព​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី ខ្លួន​ឡើយ ។​

​ជាក់ស្តែង​មេ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​ស្រុក​ឆ្លូង ប្រាកដ​ជា​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃ ឈើ​ជា​ប្រចាំ​នោះ បើ​មិន​ដូច្នេះ​មិនមែន​ឃើញ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​របស់ ឆាយ ជ្រាយ ធ្វើចរាចរ​ឆ្លងកាត់​ទៅ កើត ហើយ​រាយការណ៍​បោក​ថ្នាក់លើ​ថា អត់​ដឹង​នោះទេ ! ។

​ឯ​លោក ឆេង គឹម​ស៊ុន ប្រសិន​ជា​ចង់បាន​តម្លាភាព​មួយ​ដែលថា ខ្លួន​មិន​រសើប​ពាក់ព័ន្ធ​ការពារ​មន្ត្រី​ពុករលួយ របស់ខ្លួន​នោះ គឺ​គ្មាន​អ្វី និង​ពិបាក​ទេ ! ដាក់​កម្លាំង​ស្រាវជ្រាវ​ឯករាជ្យ​ចុះ​ស្ងាត់ៗ​ម្តង​ជា​ពីរដង​តាម​គោលដៅ​ចង់បាន នោះ​ប្រាកដជា​ចាប់ចោរ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំ​ទិសដៅ និង​ក្រុម​ឧកញ៉ា​ឈ្មួញ​បទល្មើស​ព្រៃឈើ​បាន​ជាមិនខាន ។ ក៏​ប៉ុន្តែ​គេ​ខ្លាច​តែ​នូវ​ពីក្រោយ​មាន​អាថ៌៊កំបាំង​ដែល​ហាស្លាក់ និង​ឆន្ទៈ​បង្ក្រាប​ពិតប្រាកដ​តែប៉ុណ្ណោះ ដែល​ជា​វិបត្តិ​ធ្វើឱ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈឺ​ក្បាល​ប៉ុណ្ណោះ​បន្ទោស​ថា លោក ឆេង គឹម​ស៊ុន អសមត្ថភាព​ទៅ​ទេ ! ដែល​រឿង ឱ្យ​កាន់​តំណែង​ធំ​ប៉ុណ្ណឹង​ហើយ បែរជា​មិន​ហ៊ាន​អា និង​វះកាត់​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​តម្លាភាព​នោះ ហើយ ទម្លាក់​ទៅ​លើ​ព័ត៌មាន​មិន​ពិត​ការពារ​មន្ត្រី​ពុករលួយ​ដូច​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​តំបែរ​ឱ្យ​បន្ត ការពារ​ជំនួញ​បទល្មើស​ព្រៃឈើ​ឱ្យ​ឈ្មួញ ឆាយ ជ្រាយ ទៅវិញ ។​

​ដោយឡែក ក្រោយ​ក្បួន​រថយន្ត​ព្រៃឈើ​របស់​ឈ្មួញ​នាំ​ឆ្លងដែន​ទៅដល់​គោលដៅ​ហើយ​តាម​ព័ត៌មាន​ឱ្យដឹង ទៀតថា គឺ​ឆាយ ជ្រាយ ត្រៀម​នាំ​ក្បួន​ឈើ​យី​ឌុប​ចុះ​ឆ្លងកាត់​មក​ទៀត ។ ហើយ​ដែល​សេចក្តីរាយការណ៍​នេះ​យើង​នឹង​បន្តទៀត ៕

chhaychreay2-1