ខេត្តកំពង់ឆ្នាំង ៖ សិស្ស ឈ្មោះ យសភ អាយុ ១៩ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកស្នាក់នៅផ្ទះជួល ដែលមានម្តាយឈ្មោះ ឌី ឡៃហេង ឪពុកឈ្មោះ ពិន សុផាត មានទីលំនៅភូមិគជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានប្រាប់ឲ្យដឹងថា រូបនាងបានរងនូវការំលោភ និងគំរាមកំហែង ដោយប្រើអំពើហិង្សា យ៉ាងព្រៃផ្សៃ ពីសំណាក់លោក ហ៊ុល វាសនា អធិការស្រុកកំពង់ត្រឡាច ដែលបានធ្វើសកម្មភាព ចាប់រំលោភរូបនាង នៅក្នុងបន្ទប់ធ្វើការ និងបានប្រើកាំភ្លើងខ្លី វាយចិញ្ចើមភ្នែកខាងស្តាំ រួមទាំងបានទះ ២កំភ្លៀង ថែមទៀតផង បើទោះបីនាងខំប្រឹងប្រកែក យ៉ាងណាក៏ដោយ។
សិស្សសាលាថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងម្នាក់ បានប្តឹងអធិការ ស្រុកកំពង់ត្រឡាច ឈ្មោះ ហ៊ុល វាសនា ហៅជ្រុយ ចាប់រំលោភនៅក្នុងបន្ទប់ ធ្វើការរបស់ខ្លួន នៅវេលា ម៉ោង ១២ថ្ងៃត្រង់ ក្នុងខណះដែល លោក ហ៊ុល វាសនា ហៅនាងឲ្យមកយកម៉ូតូ នៅកន្លែងធ្វើការ របស់ខ្លួនផ្ទាល់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាច ។
យោងតាមបណ្តឹង របស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា ហេតុការណ៍ទំនាក់ទំនង តាមរយះទូរសព្ទ័ នៅក្នុងពិធីដង្ហែក្បួន ទិវាប្រឆាំងគ្រឿងញៀន ហើយដល់ថ្ងៃទី៣០ ខែមិថុនា ២០១៥ បានហៅនាង តាមរយះទូរសព្ទ័ មកហូបបាយថ្ងៃត្រង់ នៅពេលនោះ គាត់បានចាប់ដៃឆ្វេង ទាញទៅលើគ្រែ នាងបានរើបំរាស់ និងខ្វាចដាច់ពោះ ហើយខ្ទប់មាត់ មិនអោយនាងស្រែក ខណះដែលនាងរើបំរាស់ គាត់បានយកអាវុធខ្លី ភ្ជុងនិងវាយ។
ចំណែក លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានច្រានចោល ការចោទប្រកាន់ថា វាមិនមានករណី ដូចការចោទប្រកាន់ រំលោភនាងឡើយ និងមិនបានវាយលើរូបនាង និងកាំភ្លើង៕