លោក​ វ៉ូ ​វ​​ណ្ណា​មេ​គ​យច្រ​កត្រពាំង​ផ្លុង​ឃុប​ឃិ​ត​ឲ្យឈ្មួ​ញធំៗ​ ​នាំចូ​លទំនិ​ញបង់​ព​ន្ធមិន​គ្រប់

ខេត្ត​កំពង់​ចាម​ ៖  លោ​ក វ៉ូ ​វណ្ណា ​កំពុង​​សប្បាយ​ ​ប្រមូល​​លុ​ ពី​​សកម្មភាព​​ខុស​ច្បាប់ ​និង​ឃុប​ឃិត​​ឲ្យ​​ក្រុម​​ឈ្មួញ​ ទាំង​​តូ​ច​ទាំង​​ធំ ​នាំ​ចូល​​ទំនិ​ញគេច​ពន្ធ​ និង​​ទំនិញ​​ខុសច្បា​ប់ មក​ពី​​ប្រទេស​វៀ​តណាម ​នាំ​​ឲ្យ​​បាត់​ប​ង់​ចំណូល​​ពន្ធ​​រដ្ឋ ​យ៉ាង​ច្រើន​​សន្ធឹ​កសន្ធាប់​ ។​

​លោ​ក​ វ៉ូ វ​ណ្ណា ប្រធាន​ការិ​យាល័យ​​គយ​ និង​រដ្ឋាក​រ ប្រចាំ​​ច្រក​​ត្រពាំង​ផ្លុ​ង​ បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ ទៅលើ​ការពិនិត្យ​ឯកសារ នៃ​ទំនិញ​វិនិយោគ ដូចជា​ឯកសារ​ប្រតិវេទន៍ សម្រាប់​នាំចូល​ទំនិញ​វិនិយោគ​នីមួយៗ ដែល​ចាត់ទុកថា​ជា​រឿង​ស្របច្បាប់ យ៉ាងហោចណាស់​ក៏ត្រូវ ចំណាយ​សេវា​ក្រោម​តុ ចាប់ពី ៧០​ទៅ​៨០ ដុល្លារ សម្រាប់​មន្ដ្រី​គយ រួមទាំង លោក វ៉ូ វណ្ណា ផងដែរ ។ អំពើពុករលួយ​បែបនេះ គេ​អាច​ពណ៌នា​បាន​ថា យ៉ាងហោចណាស់ ក៏​ក្នុង​មួយថ្ងៃ មាន​ឯកសារ​នាំចូល ទំនិញ​វិនិយោគ ឆ្លងកាត់​តាម​ច្រកព្រំដែន​ត្រ​ពាំ​ផ្លុ​ង​ប្រមាណ ២០​ទៅ​៣០ ឯកសារ ចុះបើ​ក្នុង​មួយ​ឯកសារ ត្រូវ​ចំណាយ​ពី ៧០​ទៅ​៨៥​ដុល្លារ សួរថា​ចំណូល​ជា លក្ខណៈ​ក្រោម​តុ​បែបនេះ មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយថ្ងៃៗ ។​

​ដោយឡែក​លោក វ៉ូ វណ្ណា ក៏បាន​ឃុបឃិត ជាមួយ​ឈ្មួញ​ដែល​រកស៊ី នាំចូល​ទំនិញ​មិន​ប្រក្រតី ឲ្យ​បង់ពន្ធ​តាមរបៀប​បន្ធូរបន្ថយ តាមរយៈ​ការជួយ​រៀបចំ ឯកសារ​ជា​លក្ខណៈ ក្លែងភេទ​ទំនិញ ។ គ្រាន់តែ​ករណី​ទំនិញ​របស់​ឈ្មួញ ហាក់ ម៉ៅ និង​ទំនិញ​របស់ យាយ ញាប់​, ឈ្មួញ ផាត់ ប៊ុន​, ឈ្មួញ យាយ​ភី ដែល​បាន​ដឹកជញ្ជូន​ឆ្លងកាត់ ច្រក​ត្រពាំង​ផ្លុ​ង ទាំងថ្ងៃទាំងយប់ តាម​រថយន្ត​យី​ឌុបៗ​ធំៗ គេ​ដឹងថា មាន​ចំនួន​ប្រមាណ ៥០​ទៅ​៦០ ភាគរយ គឺ​បង់ពន្ធ​មិន​គ្រប់ ដូច្នេះ​លោក វ៉ូ វណ្ណា មិនអាច​ឆ្លើយ​ដោះសា​រថា ខ្លួន​មិនបាន​ទទួល​លាភសក្ការៈ រាល់​ទំនិញ​មិន​ប្រក្រតី ដែល​នាំចូល​តាម​ច្រក​ត្រពាំង​ផ្លុ​ង នោះឡើយ​។​
​ ​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​បង់ពន្ធ មិន​គ្រប់​ទាំងអស់នេះ បាន​យល់​យ៉ាងច្បាស់ ពី​ការ​បង់លុយ​ឲ្យ​ជំនាញ​គយ ដូច្នេះ​លោក វ៉ូ វណ្ណា សប្បាយ​ក្នុងការ​កើប​ផលប្រយោជន៍ សម្រាប់​បុគ្គល​ខ្លួន​គាត់ និង​សម្រាប់​បង់​ជូន​ថ្នាក់លើ ។ ស្របពេល​ដែល​លោក ប៉ែន ស៊ីម៉ន ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គម្រោង​បញ្ឈរជើង​មន្ដ្រី​គយ មួយចំនួន​ដែលជា​ប់​ទាក់ទិន​រឿងអាស្រូវ​ពុករលួយ បែរជា​លោក វ៉ូ វណ្ណា ដែលមាន​ប្រ​វ​ត្ដិ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ​ទៅវិញ ៕

pensimorn_001