កា​រសាង​សង់​មន្ទីរ​សា​ធា​រណ​កា​រក្រុ​ងភ្នំ​ពេ​ញរដ្ឋ​បាត់​បង់​ថវិ​កា ​ជា​ច្រើន​ម៉ឺន​ដុល្លារ​

មន្ត្រី​​​សា​​លា​រាជ​​ធានី​​មួយ​រូប​​ដែល​​សុំ​​មិន​​បញ្ចេញ​​​ឈ្មោះ​បា​ន​រៀ​បរា​ប់ថា ​តាម​​គំរោង​​មន្ទីរ​​សាធា​រណៈ​ការ ​និង​​ដឹក​ជញ្ជូន​រា​ជធា​នី​ភ្នំ​ពេញ​ មា​ន​៧​​អាគា​រ ដោយ​​ក្នុង​នោះ​​មាន​អា​គារ​​ធំ​មួយ​​ជា​អាគារ​​មន្ទី​រ​មាន​​កំពស់​​៣​ជា​ន់ និង​​អាគារ​​តូច​ៗ​ចំនួន​​៤ ​សម្រាប់​​អង្គភាព​​៤​ រួមមា​ន : អង្គ​ភា​ពសួនច្បារ ​និង​​រុក្ខជាតិ ,​​អង្គភាព​​អគ្គិសនី​​បំភ្លឺ​​សាធារ​ណៈ​, ​អង្គភាព​​ស្ពាន​ថ្នល់ និង​អង្គភាព​ស្លាក​លេខ​ម៉ូតូ និង​មាន​ឃ្លាំង​ធំ​ចំនួន​២ សម្រាប់​អង្គភាព​ស្លាក​លេខ​ម៉ូតូ​. អង្គភាព​អគ្គិសនី​បំភ្លឺ​សាធារណៈ​និង​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​។ ប៉ុន្តែ​ក្នុងការ​ជាក់ស្តែង អាគារ​ធំ ដែល​ត្រូវធ្វើ​៣​ជាន់ គឺ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​តែ​២​ជាន់​ប៉ុណ្ណោះ ហើយ​អាគារ​តូចៗ​មានតែ​៣​អាគារ​ប៉ុណ្ណោះ​។​

មន្ត្រី​ខាងលើ​ធ្ង​ល់​ថា ហេតុអ្វី​បានជា​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​ថ្មី​មិន​ធ្វើ​អាគារ​នេះ​តាម​ប្លង់​ចាស់​បែរជា​ធ្វើ​អាគារ​ធំ​តែ​ពីរ​ជាន់ និង​ធ្វើ​អាគារ តូច​តែ​បី​ទៅវិញ​ ។ ​ទីតាំង​ថ្មី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ ឫស្សីកែវ ត្រូវបាន​ប្រភព​គួរ​ឲ្យ ទុកចិត្ត​មួយ​បាន​និយាយថា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ថវិកា​រាប់សិប​ម៉ឺន​ដុល្លារ​។ ការខាតបង់​នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់លោក ឃុន សៀរ ដែល​ទទួល​សាងសង់​មិនបាន​អនុវត្ត​ទៅតាម​គំរោង​ប្លង់​មេ​ដែល​បាន​ឯកភាពគ្នា​កាលពី​ឆ្នាំ​២០១០-២០១១​។​

ប្រភព​ដដែល​បាន​បន្តថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​បំពាក់​ប្រព័ន្ធ​អាយ​ធី (IT) ដោយបាន​ឯកភាព​ថា ក្រុមហ៊ុន​ត្រូវ​បំពាក់​ឲ្យ​ក្នុងតម្លៃ​៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​មកដល់ពេលនេះ​បែរជា​ក្រុមហ៊ុន មិនបាន​បំពាក់ ឲ្យ​លោកនាយក​មន្ទីរ បែរជា​ស្នើសុំ​លុយ ពី​សាលា​រាជធានី​ភ្នំពេញ​មក​បំពាក់​ទៅវិញ​។

មន្ត្រី​ដដែល​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ទៅសុំ​លុយ​ពី​សាលាក្រុង​ខណៈដែល​ក្រុមហ៊ុន​ត្រូវ ទទួល​បំពាក់​ប្រព័ន្ធ អាយ​ធី (IT) ឲ្យ​នោះ លោក សាំ​ពិសិដ្ឋ នៅបាន​ធ្វើ​ឲ្យ​អនុប្រធាន​មន្ទីរ​ម្នាក់​ផ្នែក​ម៉ូតូ មានការ​ថ្នាំងថ្នាក់​ថែមទៀត ព្រោះ​មន្ទីរ​បាន​ទៅ​ដកយក​ថវិកា ពី​អង្គភាព ធ្វើ​ស្លាក​លេខ​ម៉ូតូ ពីរ​-​បី​ម៉ឺន​ដុល្លារ ទៀត ថា​យកទៅ​ធ្វើ​ប្រព័ន្ធ អាយ​ធី​ដដែល​។​ដូច​ច្នេះ​គ្រាន់តែ​ករណី​ប្រព័ន្ធ​អាយ​ធី​នេះ លោក​ប្រធាន​មន្ទីរ​បានស្នើ​សុំ​ថវិកា​ពី​សាលា​រាជធានី​ភ្នំពេញ​ផង​ដក​លុយ​ពី​ផ្នែក​ម៉ូតូ​ផង ខណៈដែល​ក្នុង​កិច្ចសន្យា លោក​ឧកញ៉ា ឃុន សៀរ ត្រូវ​បំពាក់​ឲ្យ​រួច​ទៅហើយនោះ​។

តើ​ករណីនេះ​លោក​ឃុន សៀរ​អនុវត្ត​ខុស ឬក៏​លោក​ប្រធាន​មន្ទីរ​ខុស​?ក្នុង​កិច្ច​ព្រមព្រៀងគ្នា​នោះដែរ​ខាង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ឃុន សៀរ​បាន​ឯកភាព​ជាមួយ​មន្ទីរ​ថា ចេញថ្លៃ​ដឹកជញ្ជូន​រើ​ទីតាំង​ចេញ ពី​ទីតាំង​ចាស់ ចេញទៅ​ទីតាំង​ថ្មី ចំនួន​២​ម៉ឺន​ដុល្លារ​ថែមទៀត​។ ក្នុងនោះដែរ​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ គណៈ​មន្ទីរ​សាធារណការ មុន​ការសាងសង់ អាគារ​ថ្មី​ថា នឹងមាន​ផ្តល់​ថវិកា​សម្រាប់​ឧបត្ថម្ភ​បុគ្គលិក និង​មន្ត្រីរាជការ​ជាង​១​ពាន់​នាក់ និង​សម្រាប់​ប្រធាន​មន្ទីរ​ដោយឡែក​ថែមទៀត​ផង​ក្នុង​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​។​

hun-sen-01_08-320x219_11ec234210b9bbe750365429fb5fbfd1