ខេត្តកំពង់ឆ្នាំង ៖បទល្មើសនេសាទ ដាក់របាំងកាត់ព្រែកនារដូវបិទ និងបើកនេសាទដែលត្រូវ បានហាមឃាត់ជាដាច់ខាត តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល នោះកំពង់ត្រូវលោកតាត សីហាក់នាយផ្នែករដ្ឋបាលជលផល គ្រប់គ្រងបួនស្រុកបរិបូណ៌កំពង់លែង ទឹកផុសនិងសង្កាត់កំពង់ឆ្នាំង ជាន់ឈ្លីដោយអនុញាត និងបើកភ្លើងខៀវអោយ កើតមានគ្រប់យ៉ាងនៅ ក្នុងទឹកនៃការគ្រប់គ្រងរបស់ ខ្លួន។
ដោយបានទទួល ការអនុញាតពីលោកតាតសីហាក់ ជានាយផ្នែករដ្ឋបាលជលផល គ្រប់គ្រងបួនស្រុកទើប មានការនេសាទនិងដាក់របាំងក្រឡាញឹកកា ត់ព្រែកកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅភូមិឃុំជាប់ដែនទឹកក្នុងស្រុ កបរិបូណ៌ខេត្តកំពង់ឆ្នាំងពលរដ្ឋជាច្រើនបានរិះគន់ទៅលើទង្វើផ្កើន នោះថាទង្វើរបស់លោកលីឡាបានអនុវត្តផ្កើននិងបទបញ្ជារបស់ស ម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលបានដាក់បទបញ្ជាអោយលុបបំបាត់ការដាក់របាំងកាត់បឹងព្រែ កដើម្បីអោយត្រីចរាចរណ៍បានល្អតែលោកតាតសីហាក់អនុវត្តផ្ទុយពីបទ បញ្ជាមិនយកត្រចៀកស្ដាប់ការបញ្ជារបស់ថ្នាក់ដឹកនាំកំពូលឡើយ។
ជាក់ស្ដែងសកម្មភាពបទល្មើសនេសាទខាងលើបានកើតឡើងពេញផ្ទៃទឹកក្នុងបឹងព្រែក មានទាំងរត់ការដាក់របាំងលបក្រឡាញឹកកាត់បឹងកាត់ព្រែកតែពុំត្រូវបានលោកនាយរងខ ណ្ឌរូបនេះធ្វើការបង្ក្រាបនិងទប់ស្កាត់នោះទេគឺធ្វើព្រងើយកន្តើយហាក់មិនឃើញមិន ដឹងអ្វីសោះព្រោះជាប់ពាក់ព័ន្ធនិងការទទួលយកលាភសក្ការៈពីក្រុមជ នរកសីុល្មើសច្បាប់។
ប្រជាពលរដ្ឋដែលរស់នៅឃុំឆ្នុកទ្រូបានអោយដឹងថាការដាក់របាំងល បក្រឡាញឹកកាត់ព្រែកដែលបង្កអោយរាំងស្ទះដំណើរចរាចរណ៍ត្រីនោះជាកម្មសិទ្ធរប ស់បុគ្គលមួយចំនួនមានដូចជាឈ្មោះនិល!!ណេង!!សែ!!ប៉ូច!!រ៉េត!!លី!!។ កូនលោកអុនដាក់របាំងក្នុងរដូវបិទនិងបើកនិងហាមឃាត់មិនអោយប្រ ជានេសាទដទៃជាលក្ខណះគ្រួសារនិងនេសាទនៅក្នុងព្រែកជាដាច់ខាតដោយលោក អ្នកដែរមានឈ្មោះដូចខាងលើកាន់កាប់ទិញព្រែកផ្ដាច់មុ ខតែឯងអញ្ចឹងដែរការចេញមុខកាងបែបនេះត្រូវបានលោកតាតសីហាក់ នាយផ្នែករដ្ឋបាលជលផលគ្រប់គ្រងបួនស្រុកអះអាងថាលោកជាអ្នកបើកភ្លើងខៀវទាំង អស់។«ចលនាសង្គម»រង់ចាំស្វាគមន៏បកស្រាយបំភ្លឺបន្ថែមទៀតរាល់ម៉ោងធើ្វការ៕