មេ​ខ្លោង​បំផ្លាញ​ព្រៃឈើក្នុង​ខេត្តស្ទឹង​ត្រែងឈ្មោះ ​ឧកញ៉ា​ អ៊ុក គឹ​មសាន?

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ទាំង​៣​ខាងលើបាន​ឲ្យ​ ដឹងថា ប្រជាពលរដ្ឋ​ទូទៅ​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ឈ្មោះ សារ៉ាត់ជា​មេ​ការប្រមូលទិញ​ឈើ​របស់​ឧកញ៉ា អ៊ុក គឹម​សានហើយ​បច្ចុប្បន្ន​ឈើ​ប្រណីត​គ្រប់​ប្រភេទ​កំពុង​ប្រឈម​នឹង​សេចក្តី​ វិនាស​។អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ឈ្មោះ សារ៉ាត់ មេការ​របស់​ឧកញ៉ា អ៊ុកគឹម​សាន ដែល​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីតនិង​ចាំ​ប្រមូល​ ទិញ​ឈើ​យ៉ាង​សុខ​ស្រួល​នៅ​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាងនិង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ អាច​និយាយបានថាឈើ​ប្រណីត​ក្នុងស្រុក​ទាំង​៣​នេះ​ចៀស​មិន​ផុតពី​រលាយ​ សាបសូន្យ​ដោយសារ​ស្នាដៃ​ឧកញ៉ា អ៊ុក គឹម​សាននិង​បក្ខពួក​នោះទេ​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ក​ ពាក់ព័ន្ធគិតតែ​រឿង​ផលប្រយោជន៍ ហើយ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ ក្នុងស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុង​ មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ សារ៉ាត់ជា​មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សានគឺជា​អ្នក​យកលុយ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​សហគមន៍​ និង​ព្រៃ​អភិរក្ស ដើម្បី​កាប់​ឈើ​យកមក​លក់​ឲ្យ​ពួកគេ​។ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើនិង​មន្ត្រី​បរិស្ថានព្រមទាំង​នគរបាល​ប្រឆាំង​បទល្មើស ​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃមិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រមូល​ទិញ​ ឈើ​និង​ដឹកជញ្ជូន​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នោះទេ​។

ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មោះ សារ៉ាត់ ជា​មេការ​ឧកញ៉ា អ៊ុកគឹម​សាន គឺជា​អ្នកប្រមូល​ទិញ​ឈើ​ពី​ស្រុក​ទាំង​៣​ខាងលើហើយ​ដឹកជញ្ជូន​មក​ស្តុក​ក្នុង ​ឃ្លាំង​ចំណុច​វាយ​ថ្ម​ក្នុងស្រុក​សៀម​ប៉ាងនិង​ឃ្លាំង​ធំ​មួយទៀត​នៅ​ក្រុង​ ស្ទឹងត្រែង​។ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា​ឈ្មោះសារ៉ាត់បាន​ពង្រាយ​កម្លាំង​ជាច្រើន​ឲ្យ​ធ្វើ​សកម្មភាព​ កាប់​ឈើ​ក្នុងព្រៃ​សហគមន៍និង​ព្រៃ​ការពារ​ក្នុងស្រុក​នេះហើយ​មន្ត្រីរដ្ឋបាល ​ព្រៃឈើ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទាំង​លោក ឈាងតុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែងនិង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាងនិង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ សារ៉ាត់មេការ​ឧកញ៉ា អ៊ុក គឹម​សានទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ចំពោះ​បទល្មើស​ ដែល​កើតឡើង​ពេញបន្ទុក​ ៕

7970_3