ខេត្តពោធិ៏សាត់ ៖ ថ្មីៗតាមប្រជាពលរដ្ឋរកស៊ីដឹកទំនិញ និងដឹកឈើតិចតួចក្នុងខេត្តពោធិ៍សាត់ បានខ្សឹបតាមទូរស័ព្ទឱ្យយើងដឹង ថា គឺបក្ខពួកមន្ត្រី លោក ទូច យុទ្ធា ជានាយនគរបាលសេដ្ឋកិច្ចទទួលផែនក្រសួងមហាផ្ទៃបាន រងការរិះគន់សម្តែងការមិន សប្បាយ ចិត្តពីសំណាក់ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូច ទាំងធំ ដែលត្រូវឆ្លងកាត់កុងត្រូលជជុះឈរជើងនៅស្រុកគគរ ខេត្តពោធិ៏សាត់ ចាំប្រដេញនិង ស្ទាក់ឡានដឹកទំនិញគ្រប់ប្រភេទដែលមិនចូលបង់លុយតាមដងផ្លូវជាតិ លេខ៥។
មានសេចក្តីរាយការណ៍ថា ក្រោមបញ្ជារបស់លោក ទូច យុទ្ធា ភាគច្រើន ចាត់តាំង ឱ្យមន្ត្រី ស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឱ្យចុះប្រមូលលុយ ពី ឡាន ដឹកទំនិញ ឡានដឹកឈើ និងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ។ ដូចជា រឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ចរបស់លោក ទូច យុទ្ធា បានចេញទៅប្រមូលលុយ ថ្លៃ ក្បាលឡានដឹកទំនិញគ្រប់ ប្រភេទ យកទៅចែកគ្នាធ្វើមានធ្វើបាន។
តាមការសង្កេតក្នុងមួយថ្ងៃៗមិនដឹងជា យក ទៅណាអស់ទេ ហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែ ទូច យុទ្ធា មានឥទ្ធិពលធំធេងណាស់ ។
តាមក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបងឆ្លងកាត់ ខេត្តពោធិ៏សាត់ បានឱ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ច ក្រសួងមហា ផ្ទៃក្រោមការក្តោបក្តាប់របស់លោក ទូច យុទ្ធា ដែលប្រចាំការទីនោះមិនដែលបង្ហាញស្នាដៃអ្វីទេ ក្រៅពីការដាក់ប៉ុស្តិ៍ជជុះ និងមានរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញឱ្យចូលបង់លុយ ទៅតាមតែអំពើចិត្ត ហើយប៉ុស្តិ៍ជជុះរបស់ នគរបាលសេដ្ឋកិច្ចក្រសួង ដែលមានភាព អនាធិបតេយ្យខ្លាំងជាងគេ គឺតាមដងផ្លូវជាតិលេខ ៥ នោះតែម្តង ។
ដូចជា បញ្ហាមួយទៀតគឺលោក ទូច យុទ្ធា ក៏មានតួនាទីជាប្រធានប្រយុទ្ធប្រឆាំង និងបទល្មើសសេដ្ឋកិច្ច កម្មសិទ្ធិបញ្ញា ហើយ ដែលល្មើសសេដ្ឋកិច្ចប្រភេទនេះ គឺប្រទេសកម្ពុជាសំបូរបំផុត ស្ទើរតែគ្រប់ប្រភេទទំនិញដែលល្បីថា លោក ទូច យុទ្ធា គ្រប់ទឹក ជាប្រចាំបំផុតក្នុង១ខែៗ ហេ៎ស…! ៕
ដោយ ៖ ត្មាតក្រុង